#ភាគទី26 មនុស្សសម្រាម😾)ពាក្យសម្តីដែលជុងគុកនិយាយទាំងប៉ុន្មានមិនបានកន្លងផុតត្រចៀកអ្នករងចាំស្តាប់ឡើយធ្វើអោយស្ទេសុីដែលមកលួចស្តាប់ខឹងយ៉ាងខ្លាំងមិនគួណាជុងគុកមកស្រឡាញ់ថេយ៉ុងដែលជាមនុស្សប្រុសសោះ
"ហ៉ឹស~ហេតុអីមិនមែនជាយើងដែលត្រូវសិស្សច្បងសារភាព គួរអោយខឹងណាស់"និយាយរួចក៏តម្រាំជើងដើរចេញទៅ ខឹងនឹងថេយ៉ុងដែលទៅរញ៉េរញ៉ៃជុងគុកអោយមកចាប់អារម្មណ៍ នាងនឹងមិនអោយរឿងនេះកើតឡើងបានឡើយ
"ស្រឡាញ់មនុស្សប្រុសហ៎ គួរអោយចាប់អារម្មណ៍ រឿងនេះត្រូវតែក្លាយជាប្រធានបទក្តៅ"អេនី ដែលលបស្តាប់ម្នាក់ទៀតនោះនិយាយទាំងញញឹមលាក់គំនួចមិនដឹងថាគិតអីទេ(ម្នាក់ៗទំនេរមកលួចស្តាប់គេនិយាយគ្នា😒)រួចក៏ទាញទូរស័ព្ទមកធ្វើអីក៏មិនដឹង
ក្រឡេកមកមើលពីរនាក់នេះវិញដោយសារតែឃើញថេយ៍ភ្លឹកយូរពេកជុងគុកក៏និយាយឡើង
"ថេយ៍ឆ្លើយមួយមាត់មកកុំស្ងៀមបែបនេះអី"ជុងគុកពេលឃើញថេយ៍នៅស្ងៀមិននិយាយគេក៏រាងខូចចិត្តដែលបើព្រមក៏និយាយមកបើមិនព្រមក៏ថាអត់ទៅគេទទួលគ្រប់យ៉ាងមិចក៏មិនឆ្លើយ
"សុំទោសលោកខ្ញុំពិតជាមិនដឹងអារម្មណ៍ខ្លួនឯងមែន ខ្ញុំមិនដឹងថាស្រឡាញ់លោកឬអត់ទេម៨នដឹងពិតមែន"ថេយ៍និយាយទាំងអោនមុខចុះគេមិនដឹងពិតមែនមិនដឹងថាគួឆ្លើយថាមិចទេ
"មិនអីទេ យើងដឹងហើយបើឯងមិនយល់ទាស់ទេយើងធ្វើជាមិត្តនឹងគ្នាណា"ជុងគុកចាប់ដៃថេយ៍ប្រឹងនិយាយលួងលោមអោយថេយ៍យល់ព្រមបង្ហាញទឹកមុខកម្សត់ៗ
"បានៗមិនអីទេចឹងខ្ញុំទៅសិនហើយ"និយាយចប់ថេយ៍ក៏ដើរចេញទៅទុកអោយជុងគុកនៅទីនោះម្នាក់ឯងតែថាមិនបានខូចចិត្តក្រៀមក្រំអីទេញចញឹមសមចិត្តណាស់
គេដឹងថាថេយ៍នឹងនិយាយបែបនេះមិនបានធ្វើសង្ដសារយ៉ាងណាក៏បានធ្វើមិត្តមិនយូរមិនឆាប់អាចនឹងលើសពីមិត្តក៏ថាបានដែលសន្សឹមៗកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា(បងគុកឆ្លាត👍)
"យើងនឹងធ្វើអោយឯងស្គាល់អ្វីដែលហៅថាសេ្នហាអោយឯងព្រមទទួលយកយើងថេយ៉ុង អាន់ផេណា"ជុងគុកនិយាយរួចក៏ដើរជ្រែងកំប៉ៅចេញមកខាងក្រៅដើររកថេយ៍រវល់តែបន្តិចបាត់ឆឹងមិនដឹងទៅណា សង្ស័យតែគិចពីខ្លួនហើយ
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?