#ភាគទី10ថ្ងៃនេះផ្ទៃមេឃដូចជាស្រស់បំព្រងដល់ហើយរាងតូចទាំងពីបណ្តើរគ្នាចូលសាលាទាំងញញឹមបិទមាត់មិនជិត តែថាថេយ៉ុងដូចជាភ្លេចអីម្យា៉ងហើយ រវល់តែសប្បាយចិត្ត ភ្លេចថាម្សិលមិញមានរឿងអីកើតឡើង
"អេម....ហ្អឹម....ប្រញាប់ទៅណា ថេយ៉ុង អាន់ផេណា"ជុងគុកដែលឈរចាំដំណើរថេយ៉ុងយ៉ាងយូរនោះក៏ស្ទុះមកចាប់ដៃរាងតូចជាប់មិនលែង
"នេះវាស្អីលោកទៀតហើយ រករឿងមិនឈប់សោះធុញមែន"ថេយ៉ុងក្រវេសដៃចេញតែរើយ៉ាងណាក៏មិនរួចដែល
(អាឆែបនេះកម្លាំងខ្លាំងម្លេះ៉ )ថេយ៉ុងជ្រួញចញ្ចើមសម្លឹងមើលមុខជុងគុកទាំងមុខស្មើសម្លឹងចង់មើលហើយធ្លុះដល់គ្រឿងក្នុង
"ម្សិលមិញឯងជេរយើងថ្ងៃនេះយើងមកជម្រះបញ្ជី"ជុងគុកទាញថេយ៉ុងមកអោបជាប់មិនលែងធ្វើអៅយអ្នកដែលនៅក្បែរសម្លឹងមើលមិនដាក់ភ្នែក
ចម្លែកពេកហើយនៅសុខមើលស្អិតរមួតគ្នាដល់ថ្នាក់នេះ ចម្លែកមហាចម្លែកតែម្តង
"ចំណែកឯងទៅថ្នាក់ទៅយើងមានរឿងនិយាយជាមួយគេ"ជុងគុកក៏ដេញជីមីនអោយទៅថ្នាក់ ឯជីមីនក៏ងាកមើលមុខថេយ៉ុងបន្តិចរួចក៏ដើរចេញទៅព្រោះថេយ៉ុងងក់ក្បាលអោយទៅហើយ
"មានរឿងអីនិយាយមក"ថេយ៉ុងលែងរើទុកអោយជុងគុកអោបតាមចិត្ត ព្រោះរើមិនរួច មើលទៅទាល់តែទៅហាត់បន្ថែមហើយ
ឯរាងក្រាសវិញអោបគេមិនលែងមធ្យមទេងំនឹងនៅឆ្លៀតអោនទៅស្រូបក្លិនខ្លួនថេយ៉ុងដែលភាយចេញមកយ៉ាងឈ្លក់វង្វេង (ល្បងឯងលង់កូនគេមែន)
"នែលោកល្មមបានហើយលែងទៅ មានរឿងអីក៏និយាយមក"ដោយមិនឮជុងគុកតបថេយ៉ុងក៏តម្លើងសម្លេងអោយនាយលែងខ្លួន
"ធ្វើអ្នកបម្រើយើងទៅ"នៅសុខក៏និយាយឡើងឯដៃវិញមិនខ្ចីលែងសោះតែម្តង
"ឆ្កួតទេហី រឿងអីដែលខ្ញុំត្រូវធ្វើអ្នកបម្រើរបស់លោក"ថេយ៉ុងកំហកឡើងហើយប្រឹងរើឡើងក្រហមមុខដោយរើមិនរួចរាងតូចក៏អុកជុងគុកមួយកែងចំពោះធ្វើអោយនាយកម្លោះប្រញាប់លែងយ៉ាងលឿន
"មកពីឯងជេរយើងចឹងហើយត្រូវបម្រើយើង"ជុងគុកយកដៃអង្អែលពោះព្រោះចុកបន្តិចដែលដៃថេយ៉ុងធ្ងន់ណាស់
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
Aktuelle Literaturអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?