#ភាគទី39(2/2)ថេយ៉ុងត្រូវបានម៉ាយីយកមកផ្ទះរបស់គេវិញឯជុងគុកក៏ដើរមកតាមក្រោយទាំងមុខមានកង្វល់ដោយសារតែថេយ៍សន្លប់មិនដឹងខ្លួនសោះ
គ្រាន់តែម៉ាយីយកថេយ៍មកដល់ផ្ទះលោកអាន់ផេណាបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញម៉ាយី គាត់សម្លឹងមើលទៅម៉ាយីមិនដាច់
ឯនាយកម្លោះមិនខ្វល់បន្តបីថេយ៍ចូលបន្ទប់ដោយមានជុងគុកដើរតាមក្រោយ
បានជាម៉ាយីបីថេយ៍បានដោយសារតែដៃជុងគុករបួសគេមិនព្រមលាបថ្នាំទើបវាដមិនអាចបីបាន តែមុននឹងអោយបីនឹងចំណាយទឹកមាត់មិនស្ទើរទេ
បន្ទាប់ពីចូលមកដល់បន្ទប់ម៉ាយីដាក់ថេយ៍ទៅលើពូកហើយអង្គុយសម្លឹងមើលរាងតូចមិនដាក់ភ្នែក នឹកឃើញពេលដែរថេយ៍បាត់ខ្លួន គឺជាពេលដែរគេត្រូវរបួសវិសនឹងរលាយព្រលឹង
ដោយសារតែនាយចង់តវ៉ាមិនចង់ធ្វើការងារទាំងអស់នេះទើបត្រូវប្រយុទ្ធជាមួយអ្នកដែរមានរឹទ្ធអំណាចខ្លាំង ត្រូវរបួសសុះសាច់ ពេលនោះស្រាប់តែលេចចេញថេយ៍មកពីណាក៏មិនដឹង (ដោយសារតែពីរនាក់នឹងមានរឿងទាក់ទងគ្នាទើបនៅពេលដែរម្នាក់ណាមានរបួសនោះរបួសទាំងនោះថេយ៉ុងក៏មានដែរ)
ទាំងសភាពពិបាកមើលដោយសារតែរបួសដែរម៉ាយីមានបែរជាផ្ទេរមកថេយ៍ទាំងអស់ ចំណែកម៉ាយីវិញប្រែជាធម្មតាមិនមានស្នាកស្នាម
"ថេយ៍"ម៉ាយីគ្រាន់តែឃើញថេយ៍បែបនេះក៏រត់មកបំបាំងថេយ៍ចេញពីទីនោះបាត់ទុកអោយអ្នកដែរនៅទីនោះសម្លឹងមើលទៅគេទាំងមុខសោះកក្រោះកំណាចមិនប្តូរ
ដោយសារតែថេយ៍មកទទួលរបួសជំនួសខ្លួនម៉ាយីក៏យកថេយ៍មកព្យាបាលតែមិនបានមួយរយភាគយកទេ ពេលដឹងខ្លួនវិញថេយ៉ុងក៏ទារអោយម៉ាយីជូនទៅប្រកួតធ្វើដូចជាធម្មតាទាំងដែរការពិតគេមិនបានស្រួលខ្លួនប៉ុន្មានទេ
បានជាគេសន្លប់មិនភ្ញាក់ដោយសារតែព្រលឹងរបស់គេខូចខាតធ្ងន់ធ្ងរម៉ាយីមិនបានពិនិត្យមើលដិតដល់ថេយ៍អោយប្រញាប់ទៅសាលាទើបនាយប្រញាប់នាំមក ចឹងហើយទើបព្រលឹងថេយ៉ុងចេញពីរូបរាងទៅកន្លែងមួយដែរឆ្ងាយសូម្បីតែម៉ាយីក៏មិនដឹងថាទៅតាមយកព្រលឹងថេយ៍ពីទីណាមកវិញដែរ ប្រសិនបើព្រលឹងនោះត្រូវបានលោក គីមយីដាជាអ្នកយកទៅវិញនោះប្រាដកណាស់ថាគ្មានថ្ងៃត្រឡប់មកវិញ ទេតែបើមានអ្នកស្មាក់ចិត្តទៅតាមយកមកវិញអាចមានសង្ឃឹមខ្លះ
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
Fiction généraleអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?