💫Episode36

3K 251 9
                                    


#ភាគទី36 :ថេយ៍បាត់ខ្លួន😔

"យ៉ាងណាក៏ពួកឯងគ្មានសិទ្ធជំទាស់ដែរ"លោកឌីម៉ាត្រានិយាយទាំងមុខមាំដាក់កូនប្រុសចំណែកលោកអាម៉ាដាក៏ងាកមុខសម្លឹងមើលកូនស្រីដោយក្រសែភ្នែកបង្គាប់បញ្ជា

"លោកមានសិទ្ធអីមកបំបិទសិទ្ធសេរីភាពខ្ញុំនោះ ដែរខ្ញុំមកជាន់ផ្ទះនេះវាសំណាងណាស់ហើយ កុំមកចង់គៀបសង្កត់ខ្ញុំអោយសោះ"ជុងគុកដើរមកខ្សិបដាក់ត្រចៀកលោកប៉ាខ្លួនតិចៗល្មមឮពីរនាក់

"ចាំមើលថាយើងអាចគៀបសង្កត់ឯងបានឬអត់ ឯមិនមែននៅឈរមើលម្តាយឯងវេទនាទេមែនទេ "ប្រហែលជាអស់អីគម្រាមហើយបានជាយកប្រពន្ធខ្លួនមកគម្រាមគេនោះ កំពុងតែចង់យកម្តាយទៅនៅជាមួយផងមកនិយាយចឹងអីអស់សំណើចណាស់

"អស់អីគម្រាមហើយបានជាយកម៉ាក់មកគម្រាមខ្ញុំ លោកកុំបារម្ភអី ម៉ាក់ខ្ញុំរាល់ថ្ងៃវេទនាស្រាប់ហើយ ទោះលោកមិននិយាយក៏ខ្ញុំដឹងដែរអត់តែលោកទេមិនដឹងនោះ"ម្តងនេះរាងក្រាស់លែងខ្សិបហើយនិយាយធម្មតាអោយមិត្តជិតស្និតប៉ាខ្លួនឮម្តងជុងគុកងាកមើលម៉ាក់គេបន្តិចទើនិយាយបន្ត

"ថ្ងៃនេះខ្ញុំមកទីនេះដោយសារតែមកយកម៉ាក់ទៅនៅជាមួយមិនអោយម៉ាក់ខ្ញុំនៅវេទនានៅនរកនេះទេ"ជុងគុកនិយាយយ៉ាងដាច់ខាតយ៉ាងណាថ្ងៃនេះត្រូវតែយកម៉ាក់គេទៅ មានឈ្មោះជាម៉ាហ្វៀដែរបែរជាមិនអាចអោយម្តាយរស់នៅសុខស្រួល ចំណែកម៉ាក់គេគ្មានអីនិយាយទេបានត្រឹមអោនមុខចុះព្រោះគាត់គ្មានសិទ្ធលូកមាត់ទេ

"ល្មមៗបានហើយជុងគុក យ៉ាងណាក៏ឯងមានឈាមជាកូនប្រុសក្នុងត្រកូលនេះដែរ"អ្នកស្រីអារីននោយាយឡើងធ្វើអោយជុងគុកញញឹមចម្អក

"កូនហ៎អឹមបើអ្នកស្រីមិននិយាយខ្ញុំក៏មិនដឹងដែររាល់ថ្ងៃខ្ញុំស្មានតែខ្លួនឯងជាក្មេងកំព្រាទេតើ បើយាយចឹងហើយ ខ្ញុំក៏មិនចង់មានឈាមប្រុសម្នាក់នេះក្នុងខ្លួដែរ"និយាយចប់ក៏ដើរទៅទាញកាំបិតចិតផ្លែឈើក្បែរនោះមកកាន់

"ឆ្វាច់ៗៗៗ"សម្លេងឆូតសាច់សម្រក់ឈាមបួនកាំបិទជាប់ៗគ្នាបន្លឺឡើងធ្វើអោយឈាមស្រក់ចុះមកលើការ៉ូតក់ៗមិនដាច់ អ្នកដែរឈរមើលទាំងប៉ុន្មានបើកភ្នែកធំៗមិននឹកស្មានថាគេហ៑ានធ្វើដល់ថ្នាក់នេះប្រហែលជាចង់កាត់ផ្តាច់ទំនាក់ទំនងឪពុកកូនហើយ

💫កែប្រែវាសនា តួចិត្តអាក្រក់💫Where stories live. Discover now