#ភាគទី37 : ថេយ៉ុង😳
គ្រាន់តែដល់ថ្នាក់ថេយ៉ុងត្រូវចូលប្រកួតអ្នកខ្លះកដើរចេញព្រោះតែប្រកាន់បក្សពួក ឯអ្នកខ្លះទៀតអង្គុយមើលទាំងជ្រក់ជ្រេញព្រោះគេដឹងថាយ៉ាងណាក៏មិនឈ្នះក្រុមចូគីដែរ
យាយទៅអ្នកគាំទ្រក្រុមថេយ៍គឺមានតែថ្នាក់ពួកគេប៉ុណ្ណោះ ក្រុមស្រីស្អាតប្រចាំសាលាក៏មកមើលផងដែរ ឯកញ្ញាចាស្ទីនវិញសម្លឹងរកតែជុងគុកទេ សំណាងហើយដែររកមើលមិនឃើញនោះ
ហ្វាសាខំរកមើលថេយ៉ុងណាស់តែរកមើលឃើញទើបអង្គុយរកមើលតាមសម្រួលចំណែកឯអេនី នឹងស្ទេសុីក៏អង្គុយធម្មតាធ្វើដូចជាមកមើលធម្មតាៗតែក្នុងចិត្តគ្មានអ្នកណាដឹងថាគិតអីទេ
មកដល់ក្នុងតារាក៏ទទួលបានការពេបជ្រាយពីក្រុមដៃគូរប្រកួតបាត់ទៅហើយ
"យើងថាពួកឯងមិនបាច់ប្រកួតទេកុំអោយហត់យ៉ាងណាក៏មិនឈ្នះក្រុមយើងដែរ"ចូគីនិយាយបណ្តើរសើចបណ្តើរ ឯកូនក្រុមគេក៏សើចតាមនាយ
"គេថាមនុស្សកុំមើលងាយមនុស្ស បើមិនសាកធ្វើមិចនឹងដឹង"យ៉ុងហ្យុងនិយាយតបទៅវិញមិនអោយចាញ់ចិត្តធ្វើអោយអ្នកសើចអម្បិញមិញទៅជាសើចលែងសម
"បានសម្តីបែបនេះ ប្រហែលជាខ្លាំងណាស់ហើយ បានយើងជូនតាមសំណូមពរ"ចូគីញញឹមចុងមាត់បែបមានប្រៀបដោយសារតែគេមានខ្សែ (តិចទៀតគេយកខ្សែនឹងមករឹតកហើយ😩)
និយាយឌឺដងគ្នាចប់ក៏ដល់ម៉ោងប្រកួតសម្លេងកញ្ចែបន្លឺឡើងបញ្ជាក់ថាដល់ពេលប្រកួត ម្នាក់ៗស្វាហាប់ណាស់ បញ្ចេញសមត្ថភាព រាងរៀងខ្លួន
មើលទៅក្រុមយ៉ុងហ្យុងហាក់ដូចជាមានប្រៀបជាងក្រុមចូគីឆ្ងាយដោយសារទទួលបានការហ្វឹកហាត់បានល្អ មើលទៅស្រុះគ្នាគួរអោយកោតសរសើរ មិនយូរប៉ុន្មានក្រិមចូគីក៏លេងល្បិច រត់បំបុកក្រុមយ៉ុងហ្យុងអោយដួលសំខាន់បន្លំជាន់ជើង ដាល់ក្រុមយ៉ុងហ្យុងធ្វើដូចជាគ្រប់យ៉ាងជារឿងចៃដន្យ ឯអាញ្ញាកណ្តាលក៏ធ្វើជាមិនដឹងមិនឮធ្វើមិនឃើញព្រោះខ្លាចអំណាច ចូគី
ទោះជាយ៉ាងណាក៏សមាជិកក្រុមតស៑ូមិនបោះបង់ដែរក្រោកមកប្រកួតធម្មតាវិញ ធ្វើអោយអ្នកមើលកើនឡើងកាន់តែច្រើនឡើងៗ
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?