#ភាគទី9ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យចាំងចូលមកតាមចន្លោះវាំងននចាំងចូលក្នុងបន្ទប់បង្ហាញរាងកាយតូចច្រលឹងគេងធាក់ភួយពីលើពូកធ្លាក់ដល់ក្រោម
មួយសន្ទុះស្រាប់តែម្ចាស់ខ្លួនក្រហឹមឡើង ទាញយករាងកាយដែលគេងមិនទាន់អស់ងងុយអោយងើបឡើងព្រោះដឹងថាថ្ងៃនេះខ្លួនមានរឿងដែលត្រូវធ្វើច្រើនណាស់
ថេយ៉ុងប្រញាប់រៀបចំខ្លួនរត់ចុះទៅក្រោមព្រោះថ្ងៃនេះមានរឿងសំខាន់ណាស់ដែលត្រូវដោះស្រាយ មិនអាចបង្អង់បានទេ
"ថេយ៉ុង ថ្ងៃនេះងើបលឿនម្លេះឯងប្រញាប់ទៅណា"រៀបនឹងរត់ចេញទៅក្រៅទៅហើយបងប្រុសរបស់ថេយ៍ក៏ស្រែកសួរពីខាងលើជណ្តើរមកព្រោះនាយទើបនឹងចុះមកញុាំបាយទៅធ្វើការ
"ខ្ញុំមានការត្រូវធ្វើណាបងប្រុស ទៅសិនហើយល្ងាចជួបគ្នាBye😁"គ្រាន់តែនិយាយចប់ភ្លាមក៏រត់ត្របាញ់ជើញឡើងឡានដូចខ្លាចឡានចេញចោលធ្វើអោយអ្នកជាបងអស់សំណើចឡើង
"មិនធំសោះហើយប្អូនខ្ញុំ"ជីនក្រវីក្បាលបន្តិចទើបចូលតុញុាំបាយប្រញាប់ទៅធ្វើការ ស្មានេះលោកប៉ាក៏មិនទាន់ចុះមកដែរ
ក្នុងឡានថេយ៉ុងនៅមិនស្ងប់សោះចេះតែនិយាយអោយអុំ៑សែមបន្ថែមល្បឿន ព្រឺខ្លាចទៅមិនទាន់ ទីបំផុតក៏មកដល់ល្មមធ្វើអោយថេយ៉ុងញញឹមឡើង
ប្រុងនឹងដើរចូលទៅក្នុងផ្ទះជីមីនហើយស្រាប់តែឃើញពួកសង្គមងងឹតមួយក្រុមដើរចូលទៅខាងក្នុងទើបរាងតូចប្រញាប់រត់ចូលទៅ
"យ៉ាងមិចស្រីចង្រៃយ៎ដល់ថ្ងៃបងលុយហើយមិនចង់បង់ហេស លែងចង់រស់ហើយ"នាយម្នាក់ដែលមានមាឌធំជាងគេចូលមកសម្លុតមីងជីមីនធ្វើអោយជីមីនដែលរៀបចំខ្លួនទៅរៀននៅខាងលើនោះឮហើយប្រញាប់ចុះមកមើល
"មានរឿងអីមិចក៏ចូលមកផ្ទះខ្ញុំ"ជីមីន
"មីងឯងជំពាក់បំណុលយើងឥឡូវដល់ថ្ងៃយកមកទារលើសច្រើនថ្ងៃហើយ"នាយម្នាក់នោះក្រោយឃើញជីមីនក៏ប្តូរមកនិយាយស្រាលៗវិញ
"មីងជំពាក់គេប៉ុន្មាន"ជីមីនងាកមកសួរមីនដែលនៅក្បែរ
"1លានដុល្លា"គាត់និយាយទាំងអោនមុខចុះ បំណុលនេះមិនមែនគាត់ជសអ្នកខ្ចីទេតែបងប្រុសគាត់ដែលត្រូវជាប៉ាជីមីនជាអ្នកខ្ចីហើយដាក់ឈ្មោះគាត់ទើប ឋធ្វើអោយគាត់ត្រូវរកលុយសងបំណុលទាំងនេះ តែគាត់មិនដែលប្រាប់ជីមីនពីរឿងនេះទេអាណោតក្មួយខ្លាចក្មួយគិតច្រើន
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?