#ភាគទី16រឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់តែរឿងថេយ៍នឹងជុងគុកមិនទាន់ចប់ទេហើយពេលនេះថេយ៉ុងត្រូវបានជុងគុកអូសអោយមកជាមួយខ្លួននាំទៅណាក៏មិនដឹង
ថែមទាំងអោយអ្នកណាមិនដឹងជូនបងប្រុសថេយ៍ទៅផ្ទះទៀតនឹកឃើញឡើងក្តៅក្រហាយណាស់ យាយពីតួស្រីវិញបាត់ក្បាលទៅណាក៏មិនដឹងស្ងាត់អោយជ្រៀប មិចក៏សាច់រឿងរបស់គេប្រែទៅជាបែបនេះមិនយល់ទេ
"នែលោកនាំខ្ញុំទៅណា ខ្ញុំចង់ទៅផ្ទះ"ដោយយូរហើយគ្មានអ្នកណាផ្តើមនិយាយថេយ៍ក៏និយាយទាំងខឹងសម្លឹងមើលមុខជុងគុកមិនដាក់ភ្នែក
បើជុងគុកវិញធ្វើធម្មតាចង់ថេយ៍សម្លក់ធ្លាក់គ្រាប់ភ្នែកទៀតក៏គេមិនខ្វល់ដែល ដឹងតែបើកឡានទៅមុខធ្វើមិនដឹង
"មិនឮខ្ញុំនិយាយទេហេស បើមិនឆ្លើយខ្ញុំបើកទ្វាចុះហើយ"ស្ងាត់មិនឃើញអ្នកម្ខាងទៀតតបថេយ៍ក៏ចុច កន្លឹះប្រុងនឹងបើកទ្វាចុះទាំងដែលឡានកំពុងបើក
"នែប្រុងធ្វើអីតិចបានបាក់កទាំងមិនទាន់បានប្តី បើទៅបាត់ស្តាយណាស់ណា"ជុងគុកចាប់ដៃថេយ៍ជាប់ឈប់ឡានទាញទ្វាបិទវិញ មនុស្សស្អីទេគិតភ្លាមធ្វើភ្លាមបើឈប់មិនទាន់លោតចុះបាត់បានកូនណាសងគេទៅ
"អ្នកណាថាខ្ញុំយកប្តី "ថេយ៍ប្រកែកឡើង
"រូបរាងចឹងបើមិនយកប្តីអោយយកប្រពន្ធ មុខឯងមិនសមនៅលើគេទេសមតែនៅក្រោម បើនៅក្រោមយើងទៀតដឹងតែ..."ជុងគុកនិយាយសុខៗក៏អូសដល់ណាណីធ្វើអោយថេយ៍គ្រឺតមិនស្ទើរទេ មនុស្សអីមិនច្រលំគេបែបនេះ
"នែមាត់និយាយអីអត់មាយាទ អាក្រក់រឹកណាស់ អ្នកណានៅក្រោមលោកនោះទាងវៃងាប់ក៏អាញ់មិននៅក្រោមដែល"លេងហើយសុទ្ធតែអាញ់ជុងគុកគ្រាន់តែឮងាកមុខមកមិនថេយ៍ឆ្វាច់មុខមាំម៉ង
"ឈ្លើយណាស់យើងបងឯងណា អត់មិនបានចាប់បឺតមាត់អាឡូវហើយ"ជុងគុក
"អាឆ្កួត...កុំសង្ឃឹមថាបានម្តងទៀតនោះ ច....ចង់ធ្វើអីមិចក៏ឈប់ឡាន អាយយយ៎....ចេញៗអោយឆាប់ ឈប់ហើយៗលែងហ៑ានហើយ"ថេយ៍ស្រែកឡើងពេលជុងគុកឈប់ឡានហើយអោនមុខមករកនាយឯដៃវិញចាប់ជាប់មិនលែង
YOU ARE READING
💫កែប្រែវាសនា តួចិត្តអាក្រក់💫
General Fictionអភូតហេតុដល់អស្ចារ្យបាននាំក្មេងប្រុស គីម ថេយ៉ុង ដែលជាអ្នកនិពន្ធ ឆ្លងចូលក្នុងសាច់រឿងដែលខ្លួនបានសរសេរដើម្បីកែសាច់រឿងធ្វើយ៉ាងណាអោយចុងបញ្ចប់នែតួចិត្តអាក្រក់បញ្ចប់ទៅដោយរីករាយ ។ តើគេអាចធ្វើយ៉ាងណាដើម្បីកែសាច់រឿងដែលខ្លួនបានសរសេរ?