ភាគទី១
សម័យនេះហើយមនុស្សភាគច្រើនតែងតែមើលទៅលើសម្រស់ អ្នកដែលមានសម្រស់ស្រស់ស្អាតតែងតែឈ្នះគ្រប់បែបយ៉ាងមានអ្នកស្រឡាញ់ ចូលចិត្តច្រើន ចំណែកអ្នកដែលកើតមកមានផ្ទៃមុខរូបរាងមិនស្អាតតែងតែជាតួកំប្លែងសើចចម្អកក្នុងកែវភ្នែកអ្នកដទៃ ដូចខ្ញុំអញ្ចឹងមិត្តរួមថ្នាក់របស់ខ្ញុំតែងតែសើចបង្អាប់ខ្ញុំជារៀងរាល់ថ្ងៃពួកគេមិនយល់ពីអារម្មណ៍ឈឺចាប់របស់ខ្ញុំទេ ពេលខ្លះវាជាសម្ពាធធ្វើអោយខ្ញុំខ្លាចសាលាខ្លាចសម្ដីមនុស្ស ខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអីគ្រាន់តែខ្ញុំមានរូបរាងធាត់ មុខមាត់មិនស្អាតចាំបាច់រិះគន់មើលងាយសើចចម្អកខ្ញុំបែបនេះ ខ្ញុំក៏មានបេះដូងចេះឈឺចាប់ដែរ ។រហ័សនាមខ្ញុំមានឈ្មោះថាតាជ្រូក ជារហ័សនាមដែលមិត្តនៅសាលារបស់ខ្ញុំដាក់អោយ ដឹងទេឈ្មោះនេះខ្ញុំខ្មាស់គេណាស់ ប៉ុន្តែវាជាទម្លាប់ទៅហើយសម្រាប់ខ្ញុំ។
[៧:30នាទីនៅចំណតរថយន្តឡានក្រុង]
ជើងម៉ាប់ៗបោះជំហ៑ានយឺតៗរបស់ក្មេងប្រុសមាឌធំ ពាក់វ៉ែនតាមូលៗ ស្ពាយកាតាប ឯកសណ្ថានសិស្សសាលា ដែលខ្លួនប្រាណបែកញើសដូចគ្រាប់ពោតព្រោះត្រូវប្រញាប់រត់ទៅតាមឡានក្រុងឆ្ពោះទៅសាលារៀន ឯដំណើរក៏ស្មឿកៗព្រោះតែរាងកាយធាត់ក្បាលពោះដូចជ្រូកជាហេតុធ្វើអោយរាងកាយឆាប់ហត់ ហើយក៏ដើរជំហ៑ានដល់ឡានក្រុងកំពុងដឹកសិស្សទៅសាលាល្មម ធ្វើអោយរាងតូចថេយុងក៏ឆាប់ឡើងទៅលើឡានតែក៏ត្រូវឈប់ឆ្កឹងវិញ
"កៅអីគ្រប់មនុស្សអស់ហើយអាតាជ្រូក មិនចេះបើកភ្នែកមើលទេហាស៎"រីនណាដែលជាមិត្តរួមថ្នាក់របស់ថេយុងដែលតែងតែមើលងាយបង្អាប់ថេយុងរាល់ពេលវេលា គ្រាន់តែឃើញថេយុងបម្រុងឡើងឡានភ្លាមក៏ស្រែកឡើងញ៉ែតៗព្រោះមិនចង់អោយថេយុងទៅដោយសារឡាន ទើបធ្វើជានិយាយប្រាប់ថាអស់កៅអី ទាំងដែលកៅអីនៅសល់មួយទៀតចុងក្រោយ
"មិនអីទេខ្ញុំឈរក៏បានដែរ"គេមិនខ្វល់ថាឈររឺអង្គុយទេសំខាន់ពេលនេះត្រូវតែទៅដល់សាលាព្រោះថ្ងៃនេះជាថ្ងៃប្រឡងមិនចម្លែកទេថ្ងៃនេះឡានក្រុងចង្អៀតបែបនេះ ព្រោះសម្រាប់អ្នកខ្ជិលរៀនដល់ពេលប្រឡងក៏ទៅដែរចឹងហើយបានឡានក្រុងចង្អៀតប្រកបដោយសំឡេងរោទ៍ដូចផ្សារលក់ត្រី រាល់ដងឡានក្រុងទំនេរកៅអីនៅច្រើនណាស់
YOU ARE READING
🍓តាជ្រូករបស់បង🔞(ចប់✅)
Fanfiction"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...