រឿង🍓តាជ្រូករបស់បង🐷

2.3K 157 10
                                    

ភាគទី៥
ត្អូញថាខ្ជិលចង់បោះបង់ គិតទៅមនុស្សធាត់ហើយខ្ជិលពិបាកប្រដៅណាស់ (ដូចអ្នកសរសេរចឹង😣)

    "អូយបងជុង នេះក្បាលមនុស្សមិនមែនក្បាលដែកទេ"ផ្ទៃមុខភ្លឺរលោងងាកទៅសម្លក់អ្នកឈរក្បែរខ្លួនទាំងធ្វើជាខឹងឈឺ តែតាមពិតបាត់ដៃក្រាស់ទះថ្ងាស់ខ្លួនអម្បិញមិញគ្មានឈឺបន្តិចទេ គ្រាន់តែចង់ដឹងថាcrបារម្មណ៍ពីខ្លួនរឺអត់ ប៉ុន្តែចម្លើយគឺអត់ពិតមែនសឹងតែធ្វើអោយគេបាក់មុខដាច់ផ្ញាតែម្ដង

   "ហុឹស!!រំអួយ ទះមិនបានស្រមោចខាំផង ធ្វើជាឈឺ"គេក្រហឹមដើមកបន្តិចមុននឹងថាអោយក្មេងបុិនរំអួយ កុំថាគេមិនដឹងចរិតក្មេងបុិនសម្ដែងអោយសោះ ដឹងដល់ក្រយ៉ៅ ហើយក៏មិនយល់ពីចរិតក្មេងដូចគ្នាពីមុនដូចជាមិនសូវចេះមាត់ទេ ប៉ុន្តែត្រឹមតែមួយអាទិត្យសោះសម្ដីក៏ខ្លាំង ខូចក៏ខូច មិនយល់សោះ

   "មិនបានរំអួយ " គេតម្លើងសំឡេងបន្តិចអោយអ្នកក្បែរខ្លួនបន្តិច ខឹងណាស់មកថាគេរំអួយ ខំសម្ដែងអោយបារម្មណ៍ប៉ុន្តែបោះសម្ដីមកឡើងចុកពិតជាឆ្លាតពិតមែនហើយមិនងាយបោកបានសោះ

   "ស្អែកនេះចូលរៀនហើយ ត្រៀមតែទឹកភ្នែកទៀតទៅ "គ្រាន់តែរាងក្រាស់បន្លឺឡើង ធ្វើអោយអ្នកដែលគេថាបុិនរំអួយសញ្ញាសួរក៏លោតឡើងក្នុងខួក្បាលទាំងចម្ងល់ ស្អែកចូលរៀមត្រៀមទឹកភ្នែកបានន័យថាយ៉ាងមិច?ហេតុអីក៏ទឹកភ្នែក ?ស្អែកឡើងជាថ្ងៃភ្ញាក់ផ្អើលសម្រាប់ភ្នែកសិស្សសាលាមើលមកគេស្ទើភ្លឹកស្មារតីទើបត្រូវ មែនទេ ?

   "ហេតុអីក៏ទឹកភ្នែក? វាជាថ្ងៃដែលមានសិស្សសាលាតាមញ៉ែ ភ្លឹកមើលសម្រស់ខ្ញុំទើបត្រូវ"បបូរមាត់ញញឹមរីកដូចផ្កាប្រកបដោយភាពជឿជាក់ អីឡូវខ្លួនប្រាណរបស់គេក៏ស្អាតស្លីម ដូចម៉ូដែល ប្រាកដណាស់ស្អែកនេះពិតជាថ្ងៃរំភើបសម្រាប់គេណាស់ ប៉ុន្តែកាលដែលបន្លឺឡើងបែបនេះគ្រាន់តែចង់ដឹងអាការះmy crមានអារម្មណ៍យ៉ាងមិចទេចំពោះសម្ដីគេនិយាយឡើងនេះចង់ដឹងថាគេចាប់អារម្មណ៍ប្រច័ណ្ឌខ្លួនអត់ បើសួរថារំភើបនឹងភ្នែកសិស្សដែលមើលនៅថ្ងៃស្អែកអត់ទេ ធម្មតាជានិច្ចសម្រាប់គេ

  🍓តាជ្រូករបស់បង🔞(ចប់✅)Where stories live. Discover now