ភាគទី១០
" អាយយយយ ខ្ញុំមិនសុខចិត្តទេ លោកប៉ា.. ហុឹក..ត្រូវតែជួយខ្ញុំ."ម្រាមដៃវែងៗដូចប្រឡាក្រូចចាប់ជាយអាវវ័យចំណាស់ទាំងបន្លឺសំឡេងស្រែកដូចខ្ទួយទិច ព្រោះតែភ្លើងកំហឹងវាផ្ទុះចង់ចេញក្រៅពេក
"រិនកូន!!ឈប់ទៅណាកូន ជឿប៉ាណាកូន"លោកឪពុកក៏ឈោងចាប់ស្មាកូនជាការលួងលោម ទោះជាដឹងថាកូនស្រីស្មើកែវភ្នែកកំពុងខឹងច្រលោតមិនសុខចិត្តក៏ដោយ
"លោកប៉ាចិត្តអាក្រក់ ខ្ញុំស្អប់លោកប៉ា"បន្លឺចប់ នាងក៏បោះជំហ៑ានដើរចេញតែក៏ត្រូវឈប់ងក់ពេលឃើញវត្តមានវ៉ាន់ធិធ្វើអោយនាងកាន់តែក្ដៅ ព្រោះតែចិត្តដែលអោយគេធ្វើការងារមិនបានសម្រេច បែរជាបានសម្រេចអោយសមបំណងទៅវិញ
"ចេញពីមុខយើង!!"កែវភ្នែកសម្លក់ស្របសំឡេងស្រែកគំហោគនៃការស្អប់រអើមមុននឹងដើរចេញ រកតែវ៉ាន់ធិស្រែកឃាត់មិនទាន់
"រិនណា រិនណា"
"មិនបាច់ទៅតាមគេទេអាធិ"វ៉ាន់ធិកំពុងនឹងដើរទៅតាមរិនណាតែក៏លោកនាយកស្រែកឃាត់ រួចក៏យល់ព្រមឈប់ មកនិយាយជាមួយគាត់វិញ
១សប្ដាហ៍កន្លងផុតទៅ
រយះពេលមួយសប្ដាហ៍នេះគឺថ្ងៃរីកស្រស់បំព្រងនឹងមានក្ដីសុខជាពន់ពេកសម្រាប់គូរស្នេហ៍មួយគូរដែលសិស្សគ្រប់គ្នាឃើញហើយអត់ច្រណែនមិនបាន ។ពួកគេទាំងពីរបានកសាងភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកតាមរយះទង្វើ ជុងហ្គុកតែងតែទៅយកថេយុងទៅរៀនរាល់ថ្ងៃមិនអោយថេយុងជិះឡានក្រុងដូចមុនទៀតឡើយដោយសារតែខ្លាចគេញ៉ែ មកសាលារៀនម៉ោងទំនេរគេតែងតែទិញចំណីអាហារដោះគោអោយថេយុងជានិច្ច ជាហេតុធ្វើអោយអ្នកsingleអត់លិតរួមទាំងអ្នកសរសេរពេបជ្រេញជាខ្លាំង ។
ហើយថ្ងៃនេះសាលាក៏មានដំណឹងល្អសម្រាប់ក្ដីស្រម៉ៃអ្នកដែលស្រឡាញ់kpop សម្រាប់ថ្ងៃស្អែក ក្រុមហ៑ុនBighitដ៏ធំនឹងជាក្រុមហ៑ុនដ៏ល្បីល្បាញ នឹងចុះមកបើកឆាកដ៏ធំរើសសិស្សដែលមានសត្ថភាពម្នាក់គត់ដែលទទួលការប្រឡងប្រជែងជាអ្នកឈ្នះនឹងទៅបានទៅធ្វើជាអ្នកហ្វឹកហាត់រាំក្លាយជាតារារបស់ក្រុមហ៑ុន។សិស្សគ្រប់គ្នាដែលស្រឡាញ់kpopនាំគ្នាទៅដាក់ពាក្យប្រឡងជាច្រើនគគ្រឹកគគ្រេង រួមទាំងក្មេងប្រុសល្អិតគិម ថេយុងផងដែរ។
YOU ARE READING
🍓តាជ្រូករបស់បង🔞(ចប់✅)
Fanfiction"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...