រឿង🍓តាជ្រូករបស់បង🐷

1.9K 122 9
                                    

  ភាគទី១២

   "អាយយយ មិនពិតទេ វារាំឡើងអាឡាក់អាឡើកដូចកូនអាលូត ហេតុអីក៏អោយវាឈ្នះ ពិតជាលំអៀងណាស់"ក្រោយពីដឹងលទ្ធផលខ្លួនឯងមិនមែនជាអ្នកឈ្នះ ខំសង្ឃឹមយ៉ាងមានអំនួត ប៉ុន្តែលទ្ធផលដែលឈ្នះបានទៅលើបន្លាក្នុងទ្រូងទៅវិញ ធ្វើអោយនាងកើតចិត្តក្ដៅក្រហាយ ភ្លើងកំហឹងឆេះបុកសម្រុកពេញដើមទ្រូងធ្លាយសំឡេងស្រែកទាំងមិនសុខចិត្ត នាងរាំបានយ៉ាងល្អ ឯថេយុងរាំដួលដូចអ្នកប្រមឹកហេតុអីក៏ទៅជាថេយុងជាអ្នកជាប់ វាមិនសម
(ហត់ជំនួសចែរីន😪)

   ពេលនោះសំឡេងខ្សឹកខ្សាវបន្លឺឡើងរិះគន់រិនណាពេញក្លឹប អ្នកខ្លះក៏និយាយថាមុខមាត់ស្អាតបាត់ប៉ុន្តែចរិតអន់ជាងឆ្កែ ចាញ់ហើយមិនចេះទទួលស្គាល់ការពិត ..

   "អើ..អ្នកនាង ចិត្តត្រជាក់សិន អ្នកនាងចាញ់ហើយអ្នកនាងគួរតែស្គាល់ការពិត អ្នកនាងទទួលបានលេខ២គឺខ្លាំងណាស់ក្នុងចំណោមអ្នកប្រឡង១០០នាក់ កុំមានចិត្តច្រណែនអី ឪកាសនៅមានទៀតណាអ្នកនាង "អ្នកប្រកាសឈ្មោះក៏ដើរមកជួយនិយាយសម្រួលអារម្មណ៍របស់រីនណាក្នុងគំនិតល្អ ប៉ុន្តែពាក្យសម្ដីទាំងអស់វាមិនបានបុកចូលត្រចៀកនាងទេ មានតែក្ដៅលើសដើម

   "កុំមកចេះ!! កម្មវិធីលំអៀង ចេះយកអ្នករាំដូចអ្នកប្រមឹកអោយឈ្នះដែរ "នាងស្រែកតម្លើងសំឡេងខ្លាំងៗទៅកាន់អ្នកប្រកាស់ឈ្មោះ រួចងាកមកមើលមុខគណះកម្មការដែលកំពុងហួសចិត្តនឹងចរិតរបស់នាងជាខ្លាំង

   "រិនអើយរិន អាធិឆាប់ទៅចាប់គេចុះពីលើឆាកទៅ "លោកនាយកសាលាដែលកំពុងឃើញចរិតឈ្នានីសកូននិយាយស្ដីមិនដឹងអី ធ្វើអោយគាត់ជាឪពុកខ្មាស់គេជាពន់ពេក រួចក៏ប្រាប់វ៉ាន់ធិអោយទៅចាត់ការតែម្ដង វ៉ាន់ធិក៏ងក់ក្បាលទទួលបញ្ជាពីលោកនាយកឡើងទៅលើឆាក

   "អ្នកនាងជ្រុលពេកហើយ ចេះទទួលស្គាល់ការពិតខ្លះទៅ "អ្នកប្រកាស់ឈ្មោះ

   "ផាំង~~ ផាំង~"ខណះនោះរិនណាក៏ទាញកាំភ្លើងចេញពីចង្កេះខោបាញ់រះទៅលើចំនួន២គ្រាប់ អ្នកគ្រាប់គ្នាក៏ផ្អើលឆោឡោរត់ទៅផ្ទះពេញនឹង បុរសអ្នកប្រកាសឈ្មោះក៏ដកខ្លួនយ៉ាងលឿន ពេលនេះនៅលើឆាកសល់តែ២នាក់គត់ នាងនឹងថេយុង ជាពេលដែលនាងបំពេញគោលបំណងអោយខ្លួនឯងសម្រាប់ថេយុងហើយ រួចលើកដៃតម្រង់កាំភ្លើងទៅថេយុងប្រកបដោយកែវភ្នែកកំណាចសេចក្ដីស្អប់ 

  🍓តាជ្រូករបស់បង🔞(ចប់✅)Where stories live. Discover now