ភាគទី 9
" សុំទោសណាកូនជ្រូក មើលហើមភ្នែកអស់ហើយ សឺត.សឺត.ចាំបងថើបអោយឈប់ហើមណា"បបូរមាត់ទាក់ទាញក៏លោទៅថើបត្របកភ្នែក២ជាន់ទាំងសងខាងជាការលួងលោមធ្វើអោយអ្នកដែលត្រូវគេថើបអៀនឡើងថ្ពាល់ឡើងក្រហមរីកដូចគ្រាប់ជីទៅហើយ
"ថេថេ!!ថេថេព្រមធ្វើសង្សារបងបានទេ?"បញ្ចប់ការថើប២ខ្សឺតហើយ គេក៏បន្លឺពីអារម្មណ៍ខ្លួនឯងដែលលាក់ជាយូរប្រាប់ទៅកាន់រាងតូចច្បាស់ៗតែម្ដង
"នេះបងនិយាយជាការពិតមែនទេ?"ដោយដឹងប្រយោគសារភាពច្បាស់ហើយ គេធ្វើជាសួរបន្លឺម្ដងទៀតទាំងបេះដូងនៅពេលនេះរំភើបចង់ស្ទះខ្យល់ទៅហើយ នៅទីបំផុតមនុស្សប្រុសដែលខ្លួនលួចស្រឡាញ់រយះពេល៣ឆ្នាំមកសារភាពនៅចំពោះមុខខ្លួននៅថ្ងៃនេះ អ្នកណាមិនត្រេកអរ?រំភើបជាងឡើងថានសួគ៍ទៀត
"ជាការពិត ថេថេយល់ព្រមសង្សារបងបានទេ?"គេក៏សារភាពម្ដងទៀតទាំងដឹងច្បាស់ណាស់ថាកូនជ្រូកទល់មុខកំពុងអៀនឡើងថ្ពាល់ក្រហមហើយ
"ហុឹមម.."ស្នាមញញឹមលើផ្ទៃមុខក៏រំលេចឡើងស្របសំឡេងក្រហឹមដើមករក្បាលងក់តិចៗបញ្ជាក់ថាគេយល់ព្រមហើយ គេចង់លឺពាក្យសារភាពនេះជាយូរមកហើយ បំណងជាយូរក៏ក្លាយជាការពិត ការខំប្រឹងពិតជាមិនខកបំណងពិតមែនហើយ
"គួរអោយស្រឡាញ់ណាស់យើងនឹង សឺត..សឺត..សឺត..សឺត"ដោយខ្នាញ់នឹងផ្ទៃមុខប៉ោងៗខ្លាំងពេក គេក៏លោបបូមាត់ទៅឆ្មក់ស្នាមថើបលើផ្ទៃមុខសររលោងលើថ្ងាស់ ច្រមុះ នឹងថ្ពាល់ទាំងគូរខ្សឺតៗ គេចង់តែថើបច្រមិចនេះមួយថ្ងៃ២៤ម៉ោងពេញទេ បើថ្ពាល់ក្រអូបយ៉ាងនឹងនាក ហើយបើចរិតឡើងគួរអោយស្រឡាញ់ម្លឹងៗអ្នកណាមិនចង់ចាប់ថើបក្រញិច ទទួលស្គាល់គេលង់នឹងកូនជ្រូកនេះដល់ថ្នាក់ធ្វើអ្វីមិនចេះគិត មិនចេះសួរហេតុអោយបានច្បាស់លាស់ទេ
"បានហើយ!!អូនថប់ដង្ហើមស្លាប់ឡូវហើយ បងជុងអូនសួរបងមួយបានទេ?"មាត់បន្លឺអោយបញ្ឈប់ការថើបហើយ គេបន្លឺសំណួរមួយក្នុងចិត្តទាំងពិបាកចង់សួរ
"សួរមកចុះ ១០០ក៏បានដែរ"សំណួរលើសនឹងក៏គេព្រមអោយសួរដែរសម្រាប់កូនជ្រូកមួយនេះ
ESTÁS LEYENDO
🍓តាជ្រូករបស់បង🔞(ចប់✅)
Fanfic"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...