រឿង🍓តាជ្រូករបស់បង🐷

2K 119 0
                                    

ភាគទី១៥

    តែអ្វីដែលខ្លួនគិត វាគឺជាការពិត បុរសនៅក្រោយខ្នងគេគឺជុងហ្គុក ជុងហ្គុកច្បាស់ពិតៗ មានរឿងអីទៅ ? ផ្ទៃមុខតូចច្រមិចងាកទៅមើលបុរសនៅក្រោយខ្នងទាំងបើកភ្នែកធំៗភ្ញាក់ផ្អើល តើវាជាការពិតទេ រឺក៏កែវភ្នែកគេស្រវ៉ាំងភ្នែក ស្រវាំងមើលមនុស្សច្រឡំដល់ថ្នាក់ថាជុងហ្គុក រឺមួយអាបេះដូងនេះវានឹកមនុស្សម្នាក់នឹងខ្លាំងពេកបានមើលឃើញចេញរូបរាងជុងហ្គុក រឺក៏វាជាការយល់សប្តិស្រមើស្រម៉ៃ ប្រហែលហើយមើលទៅ ហុឹមមម..

   "អាភ្នែកឆ្កួតៗៗ ឈប់ស្រវាំងភ្លាម "ម្រាមដៃទាំងពីរយកញីភ្នែកអោយបញ្ឈប់គំនិតវង្វេងទាំងប៉ុន្មានអោយឃ្លាតឆ្ងាយ ធ្វើអោយជុងហ្គុកឃើញចរិតគេបែបនេះហើយ ហួសចិត្ត ពិតជាទ្រាំអស់សំណើចមិនបានទេ មើលចុះចេះមកធ្វើចរិតក្មេងនៅមុខមនុស្សច្រើនទៅកើត មិនចេះខ្មាស់គេសោះក្មេងអើយក្មេងៗ គេលួចសើចព្រងព្រាតអត់ចាប់អារម្មណ៍ទេអី

   "ហឺយ!!នេះជាមនុស្សរឺជាខ្មោច?"ខំញីភ្នែកជិត៥នាទីហើយ បើកភ្នែកមកវិញនៅតែស្រវ៉ាំងភ្នែកដដែល រឺមួយក៏ជាការពិត មិចនឹងអាចមនុស្សស្លាប់ហើយ ដោយមិនប្រាកដចិត្ត កម្លោះតូចបោះជំហ៑ានទៅមើលបុរសដែលខ្លួនស្រវាំងភ្នែកនៅជិតតែម្ដង ចាំមើលការពិតរឺមិនការពិត រួចម្រាមដៃស្រឡូនលើកទៅប៉ះផ្ទៃមុខជុងហ្គុកថ្នមៗទាំងចាប់ផ្ដើមជឿនឹងអ្វីដែលខ្លួនឃើញហើយ
  (កាថេគិតច្រើនពេកហើយ😫ប្ដីកូនហា)

   "ណែ!!ឈប់ឆ្កួតទៅតាជ្រូក ប្ដីអូនមិនទាន់ស្លាប់ទេ"ឃើញក្មេងនៅមុខខ្លួនគិតតែស្ទាបអង្អែលយូរពេក  បាត់ដៃក្រាស់ចាប់ទាញថ្ពាល់រាងល្អិតទាំងបន្លឺច្បាស់ៗពេញត្រចៀក ធ្វើអោយថេយុងផ្ដើមចិត្តរំភើប ភ្ញាក់ផ្អើលជាខ្លាំងរួចលោទៅអោបកាយក្រាស់ទាំងរំភើបស្ទើតែស្រក់ទឹកភ្នែក ស្ទើតែគាំងស្មារតីហើយក្នុងពេលវេលានេះ ដៃមាំក្រាស់ក៏លើកដៃអោបម្ចាស់បេះដូងវិញដូចគ្នា  

   "ជុង!!នេះជាបងពិតមែន មនុស្សឆ្កួតហេតុអីបងធ្វើសុីផ្លូវអារម្មណ៍អូនខ្លាំងម្លេះ ហេតុអីបងមិនប្រាប់អូនថាបងនៅរស់ ហេតុអីចាំបង្កើតភាពភ្ញាក់ផ្អើលដល់អូនបែបនេះ ដឹងទេថាអូននឹកបងណាស់ នឹកបងគ្រប់វិនាទី នឹកគ្រប់ដង្ហើមចេញចូល "ម្រាមដៃតូចអោបរឹតកាយក្រាស់ដូចពស់ថ្លាន់ស្របសម្ដីបន្លឺពាក្យពេធន៍ស្នេហាស្មោះស្ម័គ្រចេញពីក្រអៅបេះដូងខ្ទេចគ្មានសល់ដោយមិនខ្មាស់នឹងមនុស្សម្នាជាច្រើនដែលកំពុងញញឹមរំភើបនឹងគូស្នេហ៍មួយគូរនេះទាំងអឹមអៀន ច្រណែន ប្រកាច់ទាញអាវគ្នាពេញនឹង
(បើអ្នកសរសេរនៅក្នុងនឹងក៏ប្រកាច់ទាញអាវគ្នាដែរ😩)

  🍓តាជ្រូករបស់បង🔞(ចប់✅)Où les histoires vivent. Découvrez maintenant