ភាគទី១៤
"វាជាការពិត កាត់ចិត្តទៅអ្នកកម្លោះ ខ្ញុំលាសិនហើយ"ដុកទ័រដកដង្ហើមធំបន្តិចបន្លឺពាក្យសម្ដីលួងលោងលោមថេយុង មុននឹងចាកចេញ
"ហុឹក..ហុឹក..ជុងមិនពិតទេ "ត្រចៀកស្ដាប់លឺច្បាស់ថាវាជាការពិត ការពិតដែលខ្លួនមិនត្រូវការទទួលវា ការពិតមិនចង់អោយកើតឡើង រាងកាយល្អិតគ្មានវិញ្ញាណក្នុងខ្លួនបោះជំហ៑ានទៅមើលរាងកាយម្ចាស់ចិត្តនៅក្នុងបន្ទប់ទាំងឈឺផ្សា បំពង់កហាស្ដីអួលដូចលេបគ្រួស
"ជុង!!ហុឹក..ហុឹក..ហេតុអីចាកចោលអូន អូនខុសអី ឆាប់ដឹងខ្លួនឡើងមក មនុស្សល្អរបស់អូន បងមិនត្រូវទៅចោលអូនទេ ហុឹក..បងត្រូវតែធ្វើជាបុរសល្អជិះសេះសមកជួយអូនទៀត មិនអាចបិទគេងភ្នែកបានទេ លឺអូនហៅបងទេ ដឹងខ្លួនឡើងមក បងមិនអាចទៅចោលអូនដោយគ្មានការអនុញ្ញាតិទេ បងទៅបាន លុះត្រាតែអូនដេញ បងទៅបានបើអូនយល់ព្រម ក្រោកឡើងមក ហុឹក..ហុឹក..ឆាប់ក្រោក..ក្រោកមក..ក្រោកមកនិយាយជាមួយអូន "ដៃតូចស្រឡូនបើកក្រណាត់ចេញពីផ្ទៃមុខស្លេកស្លាំងគេងលើគ្រែអោបរាងកាយរុក្ខជាតិ ស្រែកយំយោកៗដង្ហើយហៅម្ចាស់បេះដូងអោយដឹងខ្លួនឡើងសឹងតែដង្ហក់គាំងស្លាប់
"កាត់ចិត្តទៅថេ ជុងហ្គុកគេទៅហើយ " វ៉ាន់ធិគេឈរមើលឡើងអួលដើមករហើយ រួចសឹមលើកដៃប៉ះស្មាថេយុងលួងលោម
ចំណែកអ្នកជាឪពុកជុងហ្គុកអង្គុយជិតប្រពន្ធដែលគេងសន្លប់លើកៅអីទាំងឈឺផ្សារមិនចាញ់ថេយុងប៉ុន្មានទេ គ្មានឪពុកចង់បាត់បង់កូនជាទីស្រឡាញ់ទេ ហើយក៏មិនចង់ទទួលយកបានដែរ ប៉ុន្តែគាត់មិនស្រក់ទឹកភ្នែកបញ្ចេញមកអោយឃើញឡើយ សុខចិត្តលាក់ភាពឈឺចាប់ខាងក្នុង
១សប្ដាហ៍កន្លងផុតទៅ
រយះពេល៧ថ្ងៃនេះ ថេយុងគឺយំឆ្អែតហើយគេព្រមទទួលជីវិតថ្មីធ្វើជាមនុស្សម្នាក់ដែលរឹងមាំ បំពេញសន្យាជូនម្ចាស់បេះដូង គេលែងខ្លាចដូចមុនទៀតហើយ គេមានភាពក្លាហាន មោះមុត ដើរលើផ្លូវជីវិតខ្លួនឯង ហើយថ្ងៃម្សិលមិញគេឡើងទទួលពានរង្វាន់សិស្សឆ្នើមប្រកបដោយភាពក្លាហាននឹងស្នាមញញឹមជាប់ថ្ពាល់ជានិច្ចទៅកាន់គ្រប់គ្នា ទោះគ្មានម្ចាស់បណ្ដូលចិត្តមកទទួលពានរង្វាន់សិស្សឆ្នើមជាមួយគ្នាក៏ដោយ គេជាអ្នកទទួលជំនួសអោយម្ចាស់ចិត្តខ្លួនឯង ។បើសួរថា គេនឹកជុងហ្គុកទេ គេនឹកដកដង្ហើមគ្រប់វិនាទីចេញចូលគ្មានថ្ងៃដែលគេមិននឹកទេ នឹកខ្លាំងណាស់នឹកស្ទើតែចុកឆ្អល់ទ្រូងខាងឆ្វេងហើយ មនុស្សដែលធ្លាប់តែនៅក្បែរ មនុស្សដែលធ្លាប់បុិនលើកទឹកចិត្ត បុិនញ៉ោះ អោយបំភ្លេចងាយៗមិនបានទេ។
VOUS LISEZ
🍓តាជ្រូករបស់បង🔞(ចប់✅)
Fanfiction"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...