រឿង🍓តាជ្រូករបស់បង🐷

2.5K 172 8
                                    

ភាគទី៧

    ហេតុអីនៅក្បែរcrបំភ្លេចទុក្ខកង្វល់លឿនម្លេះ មានក្ដីសុខអ្វីម្លេះទេព្រះអើយ!!"
  កែវភ្នែកភ្លឺថ្លាសម្លឹងមើលផ្ទៃមុខអ្នកម្ខាងដែលយកចិត្តទុកដាក់បារម្មណ៍សួរអាការះពីខ្លួនទាំងរាងកាយអៀនខ្លួនចង់រឹងដូចខ្មោច៧ថ្ងៃ

   "អូយ!!"កំពុងប្រសព្វផ្ទៃមុខស្ទើភ្លឹកអណ្ដែតអណ្ដូងបាតដៃក្រាស់ក៏លោមកទះថ្ងាស់ក្មេងល្អិតបន្តិចព្រោះឃើញភ្លឹកទើបទើបដាស់អោយភ្ញាក់ អ្នកដែលគេទះថ្ងាស់អោយភ្ញាក់ស្រែកញ៉ែតសម្លក់មុខរាងក្រាស់បុិនពងទា

    "ភ្លឹក!!មើលសម្រស់បងមែនទេ?"មាត់បន្លឺឡើងទាំងមានភាពជឿជាក់ អ្នកដែលស្ដាប់លឺហើយអត់ជ្រេញមិនបាន

   "លង់នឹងខ្លួនឯងពេកហើយ"អាចថាគេអម្បិញគេលង់ពិតមែន លង់នឹងសម្រស់ដ៏ស្រស់សង្ហាររបស់cr ពេលមើលចំកៀកបែបនេះកាន់តែសង្ហារ មិនត្រឹមតែសង្ហារខាបបេះដូងអោយគេអៀនទេ ថែមទាំងមានចរិតគួរអោយស្រឡាញ់ទៀត អ្នកណាមិនលង់?តែទោះអាការះខ្លួនឯងបែបណាក៏មិនបញ្ចេញអោយអ្នកទល់មុខដឹងដែរ ចុះបើគេដឹងគេសង្ស័យគេប្រហែលជាឈប់និយាយរកទៀតមើលទៅ នេះហើយជាមូលហេតុដែលថេយុងប្រើចរិតធម្មតាៗជានិច្ច ពេលខ្លះក៏លួចលាក់ញញឹមម្នាក់ឯង ពេលគេចេញទៅបាត់ទើបបញ្ចេញអាការះចេញមកគ្មានលាក់មួយរៀល

   "ចុះអូន លង់នឹងបងទេ?"សំឡេងច្រលើមលាក់ចរិតសុភាពបុរសដែលគ្រប់គ្នាតែងតែគិតថាជុងហ្គុកជាមនុស្សសុភាព ច្បាស់លាស់ រុះរាយ តែផ្ទុយស្រឡះគេមិនមែនបុរសសុភាពអីណាស់ណាទេគ្រាន់តែលាក់ចរិតប៉ុណ្ណោះ មើលតែពេលនេះទៅដឹងហើយ

   "លង់..មិនបានលង់"បបូរមាត់បន្លឺឡើងឆ្លើយសំណួរបិះនឹងធ្លយការពិត តែក៏បន្លំបដិសេធវិញ មិនដឹងជាcrគិតអត់ទេ?ក្នុងចិត្តបន់កុំអោយតែគិតរឿងធ្លយមាត់គេនិយាយប្រយោគមុនទេ បើគិតទ្រូងនេះវាខ្មាស់ខ្មោចណាស់

   "អញ្ចឹងហ៎"មិនត្រឹមតែបន្លឺតែមាត់ទេ គេថែមទាំងអោនមកកាន់តែជិតផ្ទៃមុខច្រមិចក្មេងមាត់រឹងទាំងបញ្ចេញចរិតខិល រហូតធ្វើអោយអ្នកដែលគេអោនមកជិតផ្ដេកខ្លួនយឺតៗដូចគ្នាទាំងបើកភ្នែកភ្នែកធំៗបេះដូងលោតញាប់ព្រោះស្មានចរិតcrមិនត្រូវ ឃើញសុភាពៗទេ ចុះហេតុអីមានចរិតច្រលើមគួរអោយចង់ដាក់បីដៃទៅវិញ  ប៉ុន្តែទោះខ្នាញ់នឹងបុរសមុខខិលនេះប៉ុណ្ណាក៏មិនអាចយកឈ្នះបេះដូងដុកដាក់ៗដែលស្រែកទាមទារការពេញចិត្តសំណើរនេះខ្លាំងណាស់ រួចក៏ទទន់សំបកភ្នែកបិទអោយគេថើបតាមចិត្ត អ្នកដែលព្យាយាមអោនក្នុងបំណងថើបគេឃើញបែបនេះក៏ពេញចិត្តដូចគ្នា រួចបបូរមាត់ក៏ឆ្មក់ទៅថើបបបូរមាត់សុីជម្ជូរថើៗ 

  🍓តាជ្រូករបស់បង🔞(ចប់✅)Where stories live. Discover now