រឿង🍓តាជ្រូករបស់បង🐷

2.5K 192 4
                                    

ភាគទី១

"បងជុងហា!!"
កំពុងមើលមេរៀនសុខៗខណះនោះសំឡេងក្មេងស្រីផ្អែមរលួយញិកញ៉ក់ហៅជុងហ្គុកពីក្រោយខ្នង ប៉ុន្តែម្ចាស់ឈ្មោះមិនខ្ចីងាកមើលក្រៅពីមេរៀននោះទេ ដឹងច្បាស់ណាស់អ្នកដែលហៅគ្មានអ្នកណាក្រៅពីរីនណាដែលតាមស្រឡាញ់គេតោងដូចតុកកែនឹងទេ ប៉ុន្តែគេមិនខ្វល់សូម្បីតែបន្តិចទេមានតែធុញមុខនាងខ្លាំងណាស់។

"បងជុង !!ខ្ញុំឃើញបងមិនទៅញុាំអី ខ្ញុំយកបាយឆាដែលធ្វើដោយផ្ទាល់ដៃរបស់ខ្ញុំអោយបងណា"ទោះជាដឹងថាគេមិនចាប់អារម្មណ៍តែស្រីស្រស់រីនណានៅតែមុខក្រាស់ មានស្នាមញញឹមជាប់ជានិច្ច រួចក៏ហុចបាយដាក់លើតុកពីមុខជុងហ្គុក ទាំងលួចអរថាគេនឹងពេញចិត្តការយកចិត្តរបស់នាងមួយនេះប៉ុន្តែស្នាមញញឹមក៏រលាយដូចទឹកកកត្រូវថ្ងៃនៅពេលលឺប្រយោគចេញពីមាត់ជុងហ្គុក ។

"យកទៅវិញទៅ ខ្ញុំមិនត្រូវការ ខ្ញុំត្រូវការរៀន "សំឡេងរាបស្មើទៅកាន់ម្ចាស់បាយប្រអប់ទាំងមិនខ្ចីងាកមុខចេញពីសៀវភៅ គេមិនចូលចិត្តរីនណាអីបន្តិចទេព្រោះគេតែដឹងចរិតបិសាចរបស់នាងអស់ហើយចូលចិត្តតែបង្ករឿង ធ្វើបាបសិស្សដទៃអោយតែខ្លួនស្អប់ ធ្វើបាបទាំងអស់ ព្រោះអាងតែកូននាយកសាលា នេះហើយមូលហេតុគេមិនចូលចិត្តរិនណា ។

"ចាស់!!ស៑ូៗណា"រីនណាញញឹមមិនសមបន្តិចមុននឹងពោលប្រយោគលឺតិចៗម្នាក់ឯងស៑ូៗ រួចយកប្រអប់បាយទៅវិញទាំងអារម្មណ៍ខឹងសម្បារ ប៉ុន្តែនាងមិនខ្វល់ស្រាប់ហើយយ៉ាងណាៗត្រូវតែតស៑ូដើម្បីcr អោយបាន។

_________

"ណែ!!មើលស្អីតាជ្រូក"ថេយុងកំពុងញញឹមសឹងរហែកថ្ពាល់ទៅលើរូបថតcrស្រាប់តែដៃទាំងពីរចុចបិទទូស័ព្ទយ៉ាងលឿន បន្ទាប់ពីឃើញវ៉ាន់ធិដែលជាមិត្តរួមថ្នាក់មកពញាក់ពីក្រោយអោយលួសព្រលឹងអស់លិង ប៉ុន្តែក៏រាងប្លែកដែរវ៉ាន់ធីស្អីគេនេះ មិនដែលមកលេងសើចជាមួយគេម្ដងណាទេ ចុះថ្ងៃនេះ??

"គ្មានអីទេ!!"ថេយុងលើកវ៉ែនតាបន្តិចមុននឹងចាប់ទាញសៀវភៅមកមើលដោយមិនខ្វល់ពីវត្តមានវ៉ាន់ធិឈរមើលខ្លួននោះទេ។

"មើ!!យើងអង្គុយដែរ សុំមើលមេរៀនផង"មិននិយាយច្រើនគេក៏ដាក់គូទអង្គុយជិតថេយុងដោយមិនក្រែងចិត្តម្ចាស់តុបន្តិច ធ្វើអោយថេយុងងាកមើលទាំងចម្អល់ តាមធម្មតាវ៉ាន់ធិនេះមុខគេខ្ពើមមើលផង មិចង៉ៃនេះខ្មោចចូលរឺយ៉ាងមិច?មកអង្គុយជាមួយគេទៀត?

  🍓តាជ្រូករបស់បង🔞(ចប់✅)Hikayelerin yaşadığı yer. Şimdi keşfedin