ភាគទី៦
ចាំមើលខ្លាំងបានកម្រិតណាទៀតពេលស្គាល់មេរៀនហើយ តែមិនទាន់បានចូលចាប់ថេយុងផង ស្រាប់តែត្រូវបាតជើងរន្ទះពីគិមថេយុងមួយទំហឹងអុកគូទលឺសូតែទឹស
"អូយ!!ខ្ទិចគូទយើងហើយ"
ហើយយិងដែលបម្រុងទៅចាប់ថេយុងក្រោយពេលក្រឡេកភ្នែកឃើញអុីម៉ាន់សុីបាតជើងថេយុងស្រែកឈឺដូចគោ ក៏ទប់ដំណើរឈរឆ្កឹងទាំងខ្លាចមិនហ៑ានចូលចាប់ តែខ្លាចយ៉ាងណាក៏នៅតែគោរពម្ចាស់បញ្ជាជានិច្ចនៅពេលលឺរិនណាស្រែកគំហ៑ោកលឺៗនៅក្រោយខ្នង
"នាងយិង!!ហើយឯងឈរបង្ហាញម៉ូតដល់ណា ចូលចាប់វាទៅ"
រិនណាបន្លឺឡើងទាំងកំហឹងខឹងគ្រឺតថេយុង យិងក៏តាំងចិត្តក្លាហានដូចអ្នកចម្បាំងទោះក្នុងទ្រូងញ័រទទ្រើតដូចកូនសត្វក៏ដោយ ត្រូវតែបោះជំហ៑ានចាប់ថេយុងអោយបាន តែមិនទាន់នឹងបានចាប់ផងត្រូវសុីបាតដៃជាច្រើនកំភ្លាងពីថេយុងផ្ទៃមុខចង់វិលក្បុងរកតែទះតបតមិនទាន់
"ផាំង~~ផាំង~ផាំង ~ផាំង "
"អាឆ្កួ...~~ឌឹប~~ឌឹប~~"បម្រុងនឹងហាមាត់រាដៃទះទៅវិញតែក៏ត្រូវម៉ាត់២ ៣សៀវភៅដោយសារស្នាដៃថេយុងបន្ថែមទៀត រហូតធ្វើអោយគែមមាត់ឈាមដូចគេចាក់ទឹកសេរ៉ូសឹងតែខ្យល់កូរសន្លប់មើលលែងឃើញមនុស្ស តែក៏ព្យាយាមបើកភ្នែកសន្សឹមៗទៅរកម្ចាស់ខ្លួនទាំងប្រឹងបើកភ្នែក
"រិន..ណា.ខ្ញុំ.. ទៅ..លេ."យិងកម្រើកបបូរមាត់បន្លឺឡើងទាំងអស់កម្លាំងរួចក៏ទទន់សន្លប់តែម្ដង ចំណែកថេយុងទម្លាក់សៀវភៅកម្រាស់ក្រាស់ទុកលើតុវិញប្រកបដោយស្នាមញញឹមសមចិត្ត ដឹងទេថាគេទ្រាំយូរហើយ ការទ្រាំក៏មានដែនកំណត់ដែរដូចនេះថ្ងៃនេះគួរតែបញ្ចេញក្បាច់គុណប្រដៅមនុស្សបុិនធ្វើបាបគេខ្លះ អម្បិញគេក៏មិនហ៑ានតតាំងដែរតែដោយសារនឹកពាក្យសម្ដីរបស់មនុស្សប្រុសក្នុងចិត្តផ្ដល់ដំបូន្មានម្សិលមិញទើបគេមានចិត្តក្លាហានបូករួមទាំងកំហឹងដុតរបស់រិនណាផងដែរ
"ឯង!! ~ផាំង ~~"ខណះភ្នែកគិតតែសម្លឹងមនុស្សស្រីដែលគេវ៉ាយអោយដេកភ្លឹង ជាឧកាសរិនណាក៏ទះថេយុងទៅម្ខាងទាំងកំហឹង រួចបម្រុងនឹងទះថេយុងមួយកំភ្លាងទៀត ប៉ុន្តែសុំទោសផងសុីបាតដៃទៅវិញដួលព្រូសទៅផ្នែកម្ខាងភ្លាមៗ
ŞİMDİ OKUDUĞUN
🍓តាជ្រូករបស់បង🔞(ចប់✅)
Hayran Kurgu"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...