ភាគទី៤
ចំណែកអ្នកដែលយំសស្រាក់ធ្វើមុខម៉ក់ៗមើលទៅអ្នកក្បែរខ្លួនទាំងរំភើបលាយភាពឈឺចាប់
"ថេថេ ពាក់អាវក្រៅបងសិនទៅ កុំអោយរងារ ចាំប្រឡងចប់បងនាំទៅទិញខោអាវថ្មី២នាក់បង "បន្លឺស្ដីអោយហ្វូងមនុស្សគ្មានខួរចប់ផ្ទៃមុខស្រស់សង្ហារងាកមកមើលកូនជ្រូកកំសត់រួចដោះអាវក្រៅដែលខ្លួនពាក់ជាប់ខ្លួនពាក់អោយកុំអោយរងារ ធ្វើអោយម្ចាស់ផែនការដែលឈរស្ពឹកមុខឆ្អែតបាយថ្មីៗក៏កើតចិត្តឆេះក្ដៅពេញទ្រូងដែលឃើញកាយវិការយកចិត្តទុកដាក់របស់ជុងហ្គុកទៅលើក្មេងប្រុសដែលខ្លួនឯងស្អប់បែបនេះ
"បាទ!!អរគុណបងណាស់ "ថេយុងតបទៅវិញទាំងស្នាមញញឹមតិចៗ ក្ដីសុខក៏កើតឡើងពេញបេះដូង រឿងដែលឈឺចាប់អម្បិញមិញក៏ជំនួសមកវិញនៅសេចក្ដីរំភើបដែលឃើញចរិតដែលល្អគ្មានពីររបស់មនុស្សប្រុសនៅមុខខ្លួន
"ហើយសម្ដីគេចម៉ោងសិលធម៍របស់គ្រប់គ្នាអម្បិញមិញថេថេចាត់ទុកថាជាខ្យល់ធូលីទៅ វាគ្មានតម្លៃអោយគិតអោយយើងឈឺចាប់ទេ លឺទេកូនជ្រូករបស់បង"ម្រាមដៃហាប់ណែនទាញថ្ពាល់ប៉ោងៗរបស់ក្មេងប្រុសស្លូតបូតឈរទាបជាងខ្លួនត្រឹមចង្ការប្រកបដោយស្នាមញញឹមបង្កប់នៅប្រយោគដ៏សែនចុកចាប់សឹងតែធ្វើភ្នែកដែលឈរមើលសឹងតែក្អួតឈាមជាដុំៗមកក្រៅហើយ រួចក៏កើតចិត្តដឹងកំហុសអំពើអាក្រក់របស់ខ្លួនទៅលើថេយុងដូចគ្នា ខុសឡើយតែរិនណាខឹងឡើងញ័រទ្រូងតតាត់ហើយ
ទឺង~ទឺង~
សំឡេងកន្ដឹងក៏បន្លឺឡើងកាត់ចង្វាក់ សិស្សគ្រប់គ្នាក៏នាំចូលតុប្រឡងរាងខ្លួន
"ចូលរៀន ហើយបងទៅសិនហើយ"បបូរមាត់ពោលពាក្យលាទាំងចិត្តមិនចង់ទៅព្រោះតែបេះដូងវាស្រែកចង់នៅក្បែរកូនជ្រូកដូចជាមិនដាច់ចិត្តទៅសោះ
" បាទបង"បន្លឺចប់រាងក្រាស់ក៏បោះជំហ៑ានទៅថ្នាក់ខ្លួនវិញ រីឯមាឌធំក៏បោះជំហ៑ានទៅកន្លែងតុរបស់ខ្លួនទាំងសេចក្ដីរំភើបអរជាពន់ពេក ភ្នែកក៏មើលទៅអាវរបស់ខ្លួនចង់តែទាញអាវធំរបស់crមកហិតអោបទេ
ចំណែកម្ចាស់គម្រោងការគំនិតអាក្រក់ក្ដាប់ដៃញ័រទទ្រើតលើតុចង់តែទៅចាប់ទាញអាវរបស់ជុងហ្គុកចេញពីខ្លួនថេយុងមកពាក់ទេ ក្នុងវិនាទីនេះ
ESTÁS LEYENDO
🍓តាជ្រូករបស់បង🔞(ចប់✅)
Fanfic"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...