ភាគទី២
មិនយូរប៉ុន្មានម៉ូតូធំដឹកកូនជ្រូកមកដល់ផ្ទះ រាងកាយមាឌធំក៏ចុះពីលើម៉ូតូទាំងផ្ទៃមុខធម្មតាមិនបញ្ចេញស្នាមញញឹមរំភើបអោយគេបានឃើញទេ ប៉ុន្តែក្នុងចិត្តពិតជាទ្រាំញញឹមខ្លាំងណាស់ បើអាចចង់តែស្ងេញដូចមនុស្សឆ្កួតចេញមកខាងក្រៅទេ ។
"អរគុណបងហើយ"ថេយុងញញឹមតិចៗជាការអរគុណទៅម្ចាស់ម៉ូតូ ។
"បាទថេថេ ខំប្រឹងមើលមេរៀនណា "សម្ដីជូនពរទាំងស្នាមញញឹមទៅកាន់អ្នកចំពោះមុខ ធ្វើអោយកូនជ្រូកអត់ញញឹមរំភើបមិនបាន បេះដូងមិនចង់ជឿសោះថាទើបតែស្គាល់គ្នាជាមួយcr crជាមនុស្សគួរអោយស្រឡាញ់អត់ចេះរើសអើងមនុស្សធាត់ដូចគេ ហើយថែមទាំងជូនពរទៀត ចង់តែស្រែកថារំភើបអោយបែកអាកាសទេពេលនេះ ។"បាទ!!បងក៏ដូចគ្នា"
"បាទ បងទៅសិនហើយ ស្អែកជួបគ្នាបើសិនជាបងទំនេរចាំបងទៅលេងថ្នាក់រៀនរបស់ថេថេ"ជុងហ្គុកពេលនេះគេមានអារម្មណ៍ថាទើបតែស្គាល់ថេយុងទេប៉ុន្តែគេមានភាពកក់ក្ដៅខុសពីធម្មតារីករាយជាងនៅជាមួយអ្នកផ្សេង ទើបគេនិយាយប្រយោគផ្អែមជាងស្ករនេះឡើងទៅកាន់កូនជ្រូកថេយុង មុនបើកម៉ូតូចេញទៅទាំងស្នាមញញឹមមន្តស្នេហ៍។
"បាទ !!"គ្រាន់តែលឺប្រយោគចេញពីមាត់crថាមកលែងខ្លួនភ្លាម ថេយុងគេសឹងតែគាំងបេះដូងស្លាប់ភ្លាមៗទៅហើយ មុននឹងឆ្លើយបាទទៅវិញ រួចក៏បោះជំហ៑ានចូលផ្ទះទាំងញញឹមអឹមអៀន រហូតធ្វើអោយវ័យចំណាស់ដែលអង្គុយមើលទូរទស្សន៍អត់ឆ្ងល់នឹងកូនខ្លួនឯងមិនបាន រាល់ដងចូលក្នុងផ្ទះមិនដែលឃើញថេយុងចេះញញឹមអីទេ ចុះថ្ងៃកើតអីទៅ?
"ហើយខ្មោចចូលហេស៎អាថេ បានញញឹមដូចមនុស្សឆ្កួតបែបនេះ"ស្នាមញញឹមនៅលើផ្ទៃមុខប៉ោងៗសុទ្ធតែខ្លាញ់ក៏ស្រាប់តែរលាយវិញក្រោយពីភ្ញាក់ខ្លួនថាខ្លួនដើរញញឹមភ្លេចខ្លួន ខណះអ្នកម្ដាយមកពញាក់អារម្មណ៍ ធ្វើអោយថេយុងងាកទៅមើលម្ដាយដោយមិនដឹងត្រៀមពាក្យនិយាយអ្វីអោយសមឡើយ។
"គឺ..គឺ..កូនសប្បាយចិត្តព្រោះមានអារម្មណ៍ថាកូនប្រឡង២មុខវិជ្ជាព្រឹកនេះសង្ឃឹមខ្ពស់ណាស់ម៉ាក់"ថេយុងប្រើប្រយោគចម្លើយប្រាប់ទៅកាន់អ្នកម្ដាយដោយការកុហក់ពីស្នាមញញឹមរបស់គេ អារឿងប្រឡងគេធ្វើបានល្អណាស់ តែអារឿងជួបcrវាធ្វើអោយគេកាន់តែសប្បាយចិត្តថែមមួយកម្រិតទៀត ។
KAMU SEDANG MEMBACA
🍓តាជ្រូករបស់បង🔞(ចប់✅)
Fiksi Penggemar"កុំធ្វើជាមនុស្សទន់ជ្រាយ អោយគេមើលងាយ ជាន់ក្បាលថេថេបាន ថេថេត្រូវតែរឹងមាំ មានភាពក្លាហាន កុំខ្លាចគេ បើថេនៅតែស្លូតបូតបែបនេះពួកនោះនឹងតាមធ្វើបាបថេរហូត " "ក្ដីស្រឡាញ់មិនថិតលើសម្រស់ បងស្រឡាញ់អូនចេញពីចិត្ត មិនមែនលើរូបរាងខាងក្រៅទេទោះជាអូនធាត់ រឺស្គម ស្អាត...