រឿង🍓តាជ្រូករបស់បង🐷

1.8K 130 6
                                    

ភាគទី១៣

    ផ្លូវអើយផ្លូវហេតុអីក៏វាមកស្ទះពេលនេះ ដឹងថាពេលនេះជាពេលជួយសង្គ្រោះជីវិតមនុស្សអត់?
  
   គ្រាន់តែលឺថាស្ថានភាពស្ទះផ្លូវនៅខាងមុខ ធ្វើអោយថេយុងអស់កម្លាំងទន់ល្ហិតល្ហៃក្នុងខ្លួន ដូចមនុស្សគ្មានវិញ្ញាណ គេអាចនឹងឆ្កួតស្លាប់ក្នុងពេលនេះក៏ថាបានដែរ ហេតុអីក៏ទេវតាបិទភ្នែកបិទត្រចៀកមិនព្រមជួយគេអោយឆ្លងផុតផង។ តែជាមិនអាចទេ បន្តិចទៀតឡានលែងស្ទះហើយ ជុងហ្គុកក៏លែងកើតអីដែរ ប៉ុន្តែពាក្យទាំងនេះគ្រាន់តែលួងលោមខ្លួនឯងទាំងគ្មានសង្ឃឹមសូម្បីតែ១%

  "ជុង!!ទ្រាំបន្តិចណាជុង ទៅដល់មន្ទីពេទ្យអីឡូវហើយ បន្តិចទៀតលែងស្ទះផ្លូវហើយ.. ហុឹក..មនុស្សល្អរបស់អូនត្រូវតែមិនកើតអីឡើយ "

  "កុំយំអី!!បងមិនចង់ឃើញអូនទន់ជ្រាយទេ បងសុំទោសបងប្រហែលជាមិនបានរស់នៅក្បែរអូនទៀតទេ "បបូរមាត់បន្លឺទាំងអួលដើមកទៅកាន់រាងតូចទាំងភ្នែកប្រឹមៗឈឺចាប់មុខរបួសជាពន់ពេក ប៉ុន្តែមុខរបួសចាក់ទម្លុះសាច់នេះវាឈឺដល់ទ្រូងផ្នែកខាងខាងឆ្វេងគេនេះទេ នៅពេលដែលវាឃើញទឹកភ្នែកក្មេងល្អិតវាកាន់តែចុកណែនស្ទះ ចង់ខ្លាំងណាស់ ចង់បាននៅក្បែរមើលថែគេអោយយូរណាស់ តែវាមិនអាចទេព្រោះដង្ហើមកាន់ខ្សត់ៗទៅហើយ នេះវាជាវិនាទីដង្ហើមចុងក្រោយហើយ 

    "ហុឹក.ហុឹក..អត់ទេ បងមិនទៅណាចោលអូនទេ ហឺយ!!ផ្លូវអើយផ្លូវអ្នកកុំធ្វើបាបខ្ញុំក្នុងពេលនេះអី ខ្ញុំស្ទះស្លាប់ឡូវហើយ ហុឹក..ហុឹក..ជុង..ឈប់និយាយទៅ អូនសុំអង្វរ"រាងកាយចិត្តវិញ្ញាណបេះដូងរបស់គេសឹងតែកកស្ទះឈាមជាដុំហើយ កាលដែលម្ចាស់ចិត្តនៅតែបន្លឺពាក្យពេធន៍ដែលបេះដូងគេមិនចង់ទទួលដដែលៗ ហេតុអីនៅតែនិយាយប្រយោគឈឺចាប់អោយគេទៀត គេឈឺចាប់សឹងតែស្លាប់ខ្លួនហើយ  ចង់អោយគេឆ្កួតរឺយ៉ាងមិច? បានជាប្រាប់កុំអោយនិយាយនៅតែនិយាយសម្ដីឆ្កួតឡប់នេះ ?

   វ៉ាន់ធិអង្គុយមើលពេលវេលាឈឺចាប់របស់ស្នេហារបស់ពួកទាំងពីរទាំងតឹងទ្រូងអាណិត តែក៏មិនអាចជួយអ្វីបាន បានត្រឹមតែអង្គុយមើលទាំងពិបាកភ្នែក ខណះនោះខួក្បាលគេក៏លេចគំនិតមួយ រួចក៏ចុះពីលើឡានដើរសម្ដៅបោះជំហ៑ានលើកដៃគោះកញ្ចក់ឡានជួយសម្រួលចរាចរណ៍អោយបើកឡានមកអែបខាងកៀនផ្លូវ ម្ចាស់ឡានក៏ធ្វើតាមបញ្ជាស្នើសុំបើកឡានទៅម្ខាងផ្លូវដែលធ្វើអោយឡានមុខៗក៏ថយទៅកៀនដូចគ្នា ព្រោះពួកគេដឹងថានេះជាការជួយសង្គ្រោះជីវិតមនុស្សហើយទោះរវល់ រឺប្រញាប់ប៉ុណ្ណាក៏ត្រូវលះបង់ពេលវេលាដែរ ។វ៉ាន់ធិក៏ប្រញាប់ចូលឡានបើកចេញទៅទាំងមានសង្ឃឹម

  🍓តាជ្រូករបស់បង🔞(ចប់✅)Where stories live. Discover now