ផ្ដើមឡើងដោយមានឡានមួយគ្រឿងមានពណ៌ខ្មៅដែលមានមនុស្សម្នាក់ដែលជាអ្នកបើកបរនៅខាងមុខនិងពីរនាក់នៅខាងក្រោយ ។
<<ឆេហា៎.....ស្អែកនេះឯងមានកាលវិភាគច្រើនណាស់ ពេលព្រឹកត្រូវចេញទៅថតពាណិជ្ជកម្ម ពេលថ្ងៃទៅក្រុមហ៊ុនដើម្បីមើលចម្រៀងថ្មី ពេលល្ងាចត្រូវជប់លៀងជាមួយក្រុមការងារ>> អ្នកដែលរៀបរាប់ពីកាលវិភាគដ៏មមាញឹកនេះគឺជាផាក ជីមីនជាអ្នកគ្រប់គ្រងរបស់តារាស្រីដ៏ល្បីម្នាក់គឺតារាស្រីផាក ឆេយ៉ុង ។
<<ហ៉ើយ.....នេះ!បងឈប់ទទួលការងារមួយចំនួនបានទេ ខ្ញុំហត់ខ្លាំងណាស់ នេះបងខ្លាចខ្ញុំដាច់បាយមែនទេបានជាទទួលការងារឱ្យខ្ញុំច្រើនយ៉ាងនេះ>> ចេញមកដឹងតែស្រីឆ្នាស់ហើយ ចឹងហៅស្រីឆ្នាស់ម៉ងទៅ ត្រូវហើយស្រីឆ្នាស់ម្នាក់នេះនិយាយទៅអ្នកគ្រប់គ្រងរបស់ខ្លួនដោយសំឡេងហត់នឿយនិងធុញទ្រាន់ជាខ្លាំង ។
<<មិនមែនទេបងមិនចង់ឱ្យឯងទំនេរអត់ប្រយោជន៍នោះទេ ព្រោះខ្លាចឯងទៅបង្ករឿងអាស្រូវមិនល្អទៀតនឹងណា>> កំលោះអ្នកគ្រប់គ្រងតារាស្រីឆ្នាស់តបទៅវិញដោយសំឡេងទន់ព្រោះគេមិនចង់ឱ្យនាងខឹងជាងនេះហើយទៅបង្ករឿងទៀត ។
<<នេះបងគិតថាខ្ញុំជាមនុស្សពូកែបង្ករឿងមែនទេបងខ្មីន>> ស្រីឆ្នាស់ចាប់ផ្ដើមក្ដៅស្លឹកត្រចៀកពេលគេថាខ្លួនជាមនុស្សពូកែបង្ករឿង។
<<បងមិនបានគិតទេ គឺបងនិយាយការពិត>> កំលោះម្នាក់នេះក៏មិនណយដែរតបទៅធ្វើឱ្យស្រីឆ្នាស់ឡើងកម្ដៅឆេវតែម្ដង សឹងតែហក់ទៅច្របាច់-ក-គេឱ្យស្លាប់ទេ មនុស្សស្អីក៏ពូកែឌឺនាងម្ល៉េះ ។
<<បងតុញ ឆាប់និយាយម្ដងទៀតមក>> និយាយទាំងសំឡេងដង្ហក់បែបខឹងទៅគេ ។
<<បងថាលេងទេ យប់ហើយឯងក៏ទៅសម្រាកទៅ បងខ្ជិលឈ្លោះជាមួយស្រីឆ្នាស់ដូចជាឯងណាស់ ណាមួយស្អែកប្រញាប់ងើបពីព្រលឹមទៅធ្វើការផង>> គេនិយាយចប់ឡានក៏បានដឹកឆេយ៉ុងមកដល់ខុនដូររបស់នាងតែម្ដង ដោយឃើញថាមកដល់ហើយឆេយ៉ុងក៏បានចុះពីលើឡានដើម្បីឡើងទៅសម្រាកតែមុននឹងទៅជីមីនក៏ឃាត់នាង ។
<<ឆេ! ឈប់សិន>>
<<បងនៅមានអ្វីទៀត?>> នាងងាកមុខមកមើលគេ រង់ចាំពាក្យដែលគេនឹងនិយាយចេញមកបន្តិចទៀតនេះ ។
<<រាត្រីសួស្ដីណា!>> និយាយហើយគេក៏បានត្រឡប់ទៅផ្ទះរបស់គេវិញផងដែរដើម្បីសម្រាកយកកម្លាំងធ្វើការងារបន្ត ។
<<ប្រុសឆ្គួត!>> ឆេយ៉ុងឈរញញឹមខ្ជឹបព្រោះសកម្មភាពរបស់ជីមីនអម្បាញ់មិញនេះ រួចក៏ដើរឡើងទៅក្នុងបន្ទប់ទាំងរំភើប ។
+++
នៅក្នុងបន្ទប់ខុនដូរដ៏ទំនើប មានសភាពងងឹតនិងត្រជាក់ ហើយភ្លាមៗភ្លើងក៏បានបើកដោតស្នាដៃរបស់ឆេយ៉ុង ។
<<ហើយស្អីគាត់ទៀតហើយ មកដល់បន្ទប់មិនទាន់ផ្ញើសារមកទៀតហើយ!>> នាងទាញទូរស័ព្ទដើម្បីបើកមើលសាររបស់គេ
(ឆេយុ៉ងហា៎ស្អែកនេះឯងត្រូវងើបឱ្យបានមុនម៉ោង៥ព្រឹក បងនឹងទៅទទួលឯងទៅធ្វើការងារបន្ត)
<<មនុស្សស្អី!ឆ្គួតនឹងការងារដល់ថ្នាក់នេះ ប្រហែលនេះជាហេតុផលហើយដែលគាត់គ្មានសង្សារមកទល់ឥឡូវ ហាស...ហា>> នាងនិយាយរួចក៏បន្លឺសំឡេងសើចចំអកដល់ដែលអ្នកគ្រប់គ្រងរបស់ខ្លួនដែលគ្មានអ្នកយក ។
ក្នុងបន្ទប់ដ៏សែនងងឹតនិងត្រជាក់ និងគ្មានពន្លឺព្រះអាទិត្យព្រោះពេលនេះវាព្រឹកព្រលឹមពេកសម្រាប់ព្រះអាទិត្យ ដូច្នេះមានតែវត្តមានព្រះចន្ទប៉ុណ្ណោះ ។
~រីង~
សំឡេងទូរស័ព្ទរោទ៍លាន់ឮពេញបន្ទប់របស់ស្រីក្រមុំធ្វើឱ្យនាងម៉ួម៉ៅទាំងព្រឹក ។
<<ហ៉ើយ...អ្នកណាក៏ពូកែរំខានម្ល៉េះតេមកទាំងព្រឹក យើងមិនទាន់អស់ងងុយផង! អាឡូ...មិនដឹងគេដេកពួនទេឬយ៉ាងម៉េចបានជាតេមកពេលនឹង>> រអ៊ូរទាំអស់ចិត្តហើយក៏លើកទូរស័ព្ទទេសនាដាក់អ្នកតេមក យកហុងស៊ុយទាំងព្រលឹមតែម្ដង ។
<<នែ៎ ឆេយ៉ុងគឺបងណា ហើយនេះម៉ោង៥ហើយឯងទើបតែភ្ញាក់ពីគេងមែនទេ>>
<<បង..បងមីន ពិតមែនហើយខ្ញុំភ្លេច! បានសិនហើយខ្ញុំទៅរៀបចំខ្លួនសិន>> នាងតូចបិទទូរស័ព្ទយ៉ាងលឿន រួចក៏ប្រញាប់ទៅរៀបចំខ្លួន ព្រោះខ្លាចត្រូវមាត់ ។
<<យ៉ាប់ណាស់ក្មេងម្នាក់នេះ>> ពេលនាងបិទទូរស័ព្ទគេក៏ថាឱ្យនាងទាំងលួចសើច ។
+++
<<ដល់ហើយ ឯងធ្វើឱ្យបានល្អណា>> គេក៏លើកដៃអង្អែលក្បាលនាងថ្នមៗ ។
<<ខ្ញុំដឹងហើយ ខ្ញុំមិនមែនក្មេងទេ>> នាងដៀងភ្នែកសម្លក់គេ នេះគិតថានាងជាក្មេងមែនទេ?
<<ត្រូវហើយ ឯងគឺជាក្មេងដែលមិនព្រមទទួលស្គាល់ថាខ្លួនឯងជាក្មេង>>
<<នេះបងគិតថាកាលដែលបងមានអាយុលើសខ្ញុំ៥ឆ្នាំនេះអាចហៅខ្ញុំថាក្មេងបែបនេះបានមែនទេ? ខ្ញុំប្រាប់ចុះ បងក៏វ៉ៃដែរ បើនៅហៅខ្ញុំថាក្មេងទៀត>> ក្មេងគម្រាមចាស់!
<<ឆ្នាស់ខ្លាំងណាស់ ឆាប់ទៅៗ ការងារចាប់ផ្តើមហើយ>> និយាយរួចក៏រុញនាងទៅធ្វើការងារ បើមិនចឹងទេគ្មានបានធ្វើការស្អីទេ នៅជាប់មាត់នឹង ។
បន្ទាប់ពីធ្វើការងាររហូតដល់ពេលល្ងាច ពួកគេក៏ដល់ពេលត្រូវមកញុាំអាហារពេលល្ងាចជាមួយក្រុមការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាល ។
<<សួស្ដីក្រុមការងារទាំងអស់គ្នាខ្ញុំមកដល់ហើយ>>
នាងនិយាយហើយក៏ឱនគោរពគ្រប់គ្នានៅទីនេះ ។
<<ឆេយ៉ុងនិងជីមីនមកហើយមែនទេ អង្គុយចុះសិនមក>> ឆយ ជុងហុ៊នជាអ្នកគ្រប់គ្រងរបស់តារាស្រីម្នាក់ក្នុងផលិតកម្មជាមួយឆេយ៉ុង ។
<<ត្រូវហើយបើមិនទាន់មកឯងស្មានថាឃើញពួកយើងនៅទីនេះមែនទេ? ហើយចុះឯណាដានអូ?
<<យើងសួរឯងធម្មតាតើ តបមកយើងធម្មតាវិញមកវាយ៉ាងម៉េច? ចំណែកដានអូនាងទៅបន្ទប់ទឹក>>
<<ធម្មតាជាមួយមនុស្សចម្លែកដូចឯងមិនបានទេ>> ពួកគេទាំងពីរក៏នៅបន្តឌឺដងគ្នាមិនឈប់មិនឈរសោះ រហូរធ្វើឱ្យរំខានដល់ឆេយ៉ុង ។
<<បានហើយ!ឈប់និយាយ ហើយញុាំទៅ ខ្ញុំឃ្លាន!>> ជីមីននិងជុងហុ៊នឌឺគ្នាមិនទាន់អស់ចិត្តផងក៏ត្រូវស្រីឆ្នាស់ឆេយ៉ុងស្រែកដាក់!
<<បើឯងឃ្លានក៏ហូបទៅ ចាំបាច់ស្រែកខ្លាំងម្ល៉េះ
នេះ!មិនមែននៅផ្ទះទេណា>>
<<ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំឃ្លាន>> ស្របពេលឆេយ៉ុងអារម្មណ៍មិនសូវល្អនោះតារាស្រីម្នាក់ដែលនៅក្នុងផលិតកម្មជាមួយឆេយ៉ុងក៏បានដើរមកដល់ និងអង្គុយក្បែរជុងហ៊ុននាងមានឈ្មោះថា ហ្យុន ដានអូ ។<<ឆេយ៉ុង! ឯងមកយូរហើយឬនៅ?>> ដានអូក៏បានសួរនាំឆេយ៉ុងមើលទៅពួកគេប្រហែលជាមិត្តនឹងគ្នាហើយ ។
<<យូរហើយ! ឯងក៏ប្រញាប់ញុាំទៅ>> នាងក៏ចាប់ផ្ដើមតឿនដានអូឱ្យប្រញាប់ញុាំដូចជានាងដែរ ។
<<ម៉េចក៏ប្រញាប់ម្ល៉េះ? បងជុងហ៊ុន បងធ្វើអ្វីឆេយ៉ុងមែនទេ? បងមីន?>> នាងក៏ចាប់ផ្ដើមសួរនាំអ្នកគ្រប់គ្រងទាំងពីរនាក់តែគ្មានអ្នកណាឆ្លើយនោះទេ ព្រោះពួកគេក៏មិនដឹងដែរ បានត្រឹមតែអង្គុយសម្លឹងមើលឆេយ៉ុងញុាំយកៗតែប៉ុណ្ណោះ ។ ស្រាប់តែភ្លាមនោះនាងក៏ទាញដបស្រាយកមក រៀបនឹងផឹកទៅហើយក៏ត្រូវជីមីនដណ្ដើមយកទៅផឹកបាត់ ។
<<ហើយបងធ្វើស្អីនឹង របស់ខ្ញុំទេម៉េចក៏យករបស់ខ្ញុំ>>
នាងសួរទៅគេទាំងឆ្ងល់ផង មិនសប្បាយចិត្តផង អាចមកពីនាងហត់នឿយពេកហើយ ។
<<ឯងមិនអាចផឹកស្រាបានទៀតទេ ព្រោះអីពេលឯងស្រវឹងវាគួរឱ្យខ្លាចណាស់>> ត្រង់ពេកហើយប្រូមីន ។
<<មិនមែនទេ បើបងចង់ផឹកក៏ប្រាប់មកមិនបាច់រកលេសទេ>> ស្រីឆ្នាស់និយាយហើយក៏ចង្អុលមុខគេ ។
<<មិនមែនបងចង់ផឹកទេ គឺបងខ្លាចពេលដែលឯងស្រវឹងពិតមែន>>
<<ជីមីននិយាយត្រូវហើយឆេយ៉ុង! ពេលឯងស្រវឹងគឺគួរឱ្យខ្លាចពិតមែន>> និយាយរួមក៏ក្រញែងខ្លួនដូចនាងតូចជាបិសាចដែលគួរឱ្យខ្លាចខ្លាំងណាស់ចឹង ។
<<បងថាខ្ញុំគួរឱ្យខ្លាចនឹងមិនសូវអីទេ តែបងចាំបាច់ក្រញែងខ្លួនដូចខ្ញុំជាខ្មោចធ្វើអី>> នាងនិយាយខ្លាំងៗទាំងខឹងរួចក៏ដើរចេញបាត់ទៅ ។
<<អាមីនអើយ មើលក្មេងរបស់ឯងចុះសម្លុតយើងឡើងចង់គាំងបេះដូងហើយ>> គេនិយាយទាំងដកដង្ហើមញាប់ៗ
<<បងគួរតែគាំងបេះដូងស្លាប់តែម្ដងទៅ ខ្ញុំក៏ដឹងដែរថាពេលឆេយ៉ុងស្រវឹងគឺគួរឱ្យខ្លាច តែហេតុអីបងនិយាយបែបនេះនៅចំពោះមុខនាង?>> ដានអូនិយាយបណ្ដើរសម្លក់ជុងហ៊ុនបណ្ដើរ ។
<<យើងទៅមើលនាងសិនហើយ ទៅហើយដានអូ!>> គេនិយាយហើយក៏លើកដៃលាជុងហុ៊ន ដានអូនិងក្រុមការងារទាំងអស់ ។
<<ឆេហា៎>> គេស្រែកហៅនាងពីក្រោយ ។
<<បងមិនបាច់មកតាមខ្ញុំទេ ក្រែងថាខ្ញុំគួរឱ្យខ្លាចមែនទេ បងចេញទៅប្រយ័ត្នខ្ញុំចាប់សុីបាត់ទៅ>>
<<មិនមែនទេ បងថាឯងគួរឱ្យខ្លាចនៅពេលឯងស្រវឹងតែពេលដែលឯងមិនទាន់ស្រវឹងគឺគួរឱ្យស្រឡាញ់ណាស់>> គេនិយាយទាំងយកដៃទៅទាញថ្ពាល់ទន់ៗរបស់នាងតិចៗ ។
<<ពិតមែនទេ?>> នាងញញឹមតិចទៅកាន់គេ ។
<<ពិតណាស់>>
<បើបងចង់ឱ្យខ្ញុំជឿ បងត្រូវលុបចោលកាលវិភាគថ្ងៃស្អែករបស់ខ្ញុំចោលទាំងអស់ នោះខ្ញុំនឹងបានសម្រាកខ្លះ>>
<<មិនល្អទេដឹង? បើយើងលុបវាភ្លាមៗបែបនេះ?>> គេក៏នៅរៀងស្ទាក់ស្ទើរៗមិនដាច់ចិត្ត ។
<<ខ្ញុំមិនដឹង! នេះជាកំហុសរបស់បងដែលទទួលការងារសម្រាប់ខ្ញុំច្រើនពេល ខ្ញុំហត់!>>
<<ល្អ ចឹងក៏បានដែរ>> ឃើញនាងនិយាយថាហត់ បែបនេះគេ ក៏រៀងអាណិតនាងបន្តិចដែរ ទើបសម្រេចិត្តយល់ព្រមតែម្ដងទៅ ។
~អ៊ុប~
<<ខ្ញុំស្រឡាញ់បងជាងគេ>> នាងតូចក៏ចង្អើតទៅថើបថ្ពាល់របស់អ្នកគ្រប់គ្រងខ្លួនទាំងមិនគិតច្រើនរួចក៏ឡើងទៅលើឡានមុនបាត់ ទុកឱ្យអ្នកដែលត្រូវគេថើបវិញនៅគាំងបើកភ្នែកបុិនពងមាន់ ។
<<បងនៅឈរធ្វើអីទៀត ឆាប់មកស្អែកនឹងបានទៅដើរលេង>> នាងសួរទៅគេទាំងញញឹមអស់សំណើច ។
<<អរ...អរ បើចឹងយើងទៅ>> គេក៏បញ្ឈប់ការគាំងរួចក៏ឡើងឡានធ្វើដំណើរចេញទៅបាត់ ។
<<ស្អែកនេះនឹងមានរឿងចុះផ្សាយនៅទំព័រមុខជាក់ជាពុំខាន>> អ្នកណាគេនឹង?
YOU ARE READING
Managerកំពូលស្នេហ៍
Romance[My Charming Manager] Managerឬអាចហៅថាអ្នកចាត់ការនិងគ្រប់គ្រងទូទៅ លើអ្វីមួយ ។ បើនិយាយពីអ្នកចាត់ការទូទៅរបស់តារាវិញ ជាពិសេសតារាស្រីគឺថាពួកគេមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង និងអាចក្លាយទៅជាស្នេហាផងដែរ ។ តែតារាស្រីម្នាក់នោះ នាងមានឈ្មោះថាឆេយ៉ុងគឺត្រូវបានម...