ភាគ៣ (សង្សារ?)

122 7 0
                                    

<<បងមីននៅទីនេះទេ?>> នាងតូចមកពីណាក៏មិនដឹងទេ ស្រាប់តែស្រែករកជីមីនឡើងផ្អើលគេ ពេញក្រុមហ៊ុនតែម្ដង ។
<<អ្នកនាងឆេយ៉ុង ហេតុអីក៏អ្នកនាងស្រែកខ្លាំងម្ល៉េះ?>> ជីរ៉ាក៏សួរទៅនាងទាំងឆ្ងល់ នេះ!ហេតុអី្វបានជានាងមកដល់ភ្លាម ក៏ស្រែកយកៗបែបនេះ?
<<បងជីរ៉ា!បងមានឃើញបងមីនដែរទេ>> នាងមិនខ្វល់នឹងសំដីរបស់ជីរ៉ាសួរនាងនោះទេ នាងក៏សួរបកទៅគេវិញយ៉ាងលឿន ។
<<ជីមីនគេចេញទៅហាងកាហ្វេមួយនៅជិតនឹងបាត់ហើយ>> នាងក៏ចង្អុលទៅហាងកាហ្វេនៅជិតក្រុមហ៊ុនបង្ហាញប្រាប់ឆេយ៉ុង ។
<<អរគុណបងហើយណា៎ បងជីរ៉ា>> និយាយអរគុណហើយ នាងក៏ដើរទៅរកបងមីនរបស់ខ្លួនបាត់ទៅ ទុកឱ្យជីរ៉ាឈរឆ្ងល់តែម្ដង ។
<<នេះចង់ទៅក៏ទៅចង់នៅក៏នៅ!>> នាងនិយាយទាំងហួសចិត្តនឹងឆេយ៉ុងនាងប្រៀបដូចជាក្មេងស្រីមិនទាន់គ្រប់អាយុអញ្ចឹង គួរឱ្យក្នាញ់ខ្លាំងណាស់ ។
+++
<<បងមីនហា៎! បងមីននេះអ្នកណាគេនឹង?>> មកដល់ហាងកាហ្វេភ្លាម នាងក៏បញ្ចេញសម្រែកកញ្ចែររបស់នាងភ្លាមឡើងផ្អើលហាងកាហ្វេ រួចក៏សង្កេតឃើញជីមីនអង្គុយផឹកកាហ្វេជាមួយស្រីម្នាក់ ដោយកើតចិត្តឆ្ងល់នាងក៏ដើរទៅសួរគេ ។
<<ឆេយ៉ុង! ឯងស្ងាត់បន្តិចបានទេ? នេះជាសង្សាររបស់បងឈ្មោះសុីនអា ហើយសុីនអានេះជាឆេយ៉ុង>> ដោយឃើញឆេយ៉ុង គេក៏បានណែនាំឆេយ៉ុងនិងសង្សាររបស់គេឱ្យស្គាល់គ្នាទៅវិញទៅមក ។
<<សង្សារមែនទេ?>> នាងហាក់ភាំងនឹងពាក្យថាសង្សារនេះយ៉ាងខ្លាំង ក៏ឈរស្ងៀមទ្រឹងមិនតបតរមួយសន្ទុះ រហូតនាងក៏ខំប្រឹងសម្រួលអាម្មណ៍ឱ្យមកធម្មតាវិញ ។
<<ត្រូវហើយ នាងជាសង្សាររបស់បង>>
<<នេះបងទាក់ទងគ្នាយូរប៉ុណ្ណាហើយ? ម៉េចក៏មិនប្រាប់ខ្ញុំផង?>>
<<ពួកយើងទើបតែទាក់ទងគ្នាបាន១ខែជាងនោះទេ>>
<<ហេតុអីបងមិនប្រាប់ខ្ញុំ?>> សំឡេងរបស់នាងចាប់ក្ងួរព្រោះនាងខំប្រឹងនិយាយទាំងអួលដើម-ក-។
<<បងគិតថាវាជារឿងផ្ទាល់ខ្លួនរបស់បង ដូច្នេះហើយទើបបងមិនបានប្រាប់ឯង>>
<<ល្អ បងស្ងាត់សិនទៅ អ្នកនាងសុីនអាតើអ្នកនាងស្គាល់គាត់ដោយរបៀបណា?>> នាងក៏ចាប់ផ្ដើមសួរជីកឬកជីកគល់ពីទំនាក់ទំនងរបស់ពួកគេ ។
<<គឺ!ខ្ញុំស្គាល់បងមីន ដោយចៃដន្យនៅហាងសៀវភៅ>> នាងឆ្លើយរាងទាក់ៗទៅកាន់ឆេយ៉ុងដោយមិនដឹងថាហេតុអ្វី ធ្វើឱ្យឆេយ៉ុងមានការសង្ស័យ ។
<<ហេតុអី្វក៏អ្នកនាងឆ្លើយទាក់ៗបែបនេះ?ឬមួយក៏នេះគឺជាទំនាក់ទំនងក្លែងក្លាយ?>> នាងហាក់ឆ្ងល់យ៉ាងខ្លាំង ហេតុអីគ្រាន់តែរឿងបុិននឹង នាងសួរចាំបាច់ឆ្លើយទាក់ៗបែបនេះធ្វើអី ក្រែងនេះជារឿងដែលគូរសង្សារគ្នាគេត្រូវដឹង មិនចឹង?
<<អ..អត់...អត់ទេអ្នកនាង មិនមែនទេ...>>នាងរៀបនឹងនិយាយ-ត-ទៅទៀតហើយតែត្រូវឆេយ៉ុងកាត់មុន ។
<<មិនមែនយ៉ាងម៉េច? ឬមួយនាងចង់លេងសើចជាមួយបងមីនមែនទេ? ឆាប់និយាយភ្លាមមក!>> នាងក៏តម្លើងសរសៃ-ក-ជាងមុនថែមទាំងអង្រួនស្មាសុីនអាខ្លាំងៗទៀតផង រហូតធ្វើឱ្យជីមីនទ្រាំមិនបាន ។
<<បានហើយឆេយ៉ុង!>> គេក៏ស្រែកដាក់ឆេយ៉ុងមួយទំហឹងធ្វើឱ្យគ្រប់គ្នានិងឆេយ៉ុងសម្លឹងមើលគេព្រាត ហើយក៏មានមនុស្សខ្លះបានស្គាល់និងចំណាំឆេយ៉ុងបានក៏ទាញទូរសព្ទមកថតហេតុការណ៍ទាំងអស់នេះទុក ។
<<ហេតុអី្វបានជាបងស្រែកដាក់ខ្ញុំ! ដោយសារតែស្រីម្នាក់នេះ?>> នាងអន់ចិត្តយ៉ាងខ្លាំង ស្រីម្នាក់នេះមានអី្វល្អទៅបានជាគេហ៊ានស្រែកដាក់នាងដើម្បីការពារនាងនុ៎ះ!
<<ហេតុអីក៏មិនបាន? នាងជាសង្សារបង បងធ្វើនេះដោយសារបងត្រូវការពារសង្សាររបស់បង បងម៉េចនឹងអាចទុកឱ្យឯងមករងរឿងនាងបែបនេះបានទៅ?>>
<<ការពារចឹងហ៎? ទាំងដែលនាងគ្រាន់តែយកបងមកលេងសើចបែបនេះ?>> នាងនិយាយទាំងឈួលចុងច្រមុះរកយំ តែខំប្រឹងទប់បន្តនិយាយជាមួយគេទៀត ។
<<ម៉េចក៏ឯងច្បាស់ម្ល៉េះ? ថានាងគ្រាន់តែយកបងមកលេងសើច?>> គេក៏ចាប់ផ្ដើមសួរនាំនាង ព្រោះពាក្យដែលនាងនិយាយចេញមកវាអាចប៉ះពាល់ដល់កិត្តិយសរបស់សុីនអា តែហេតុអី្វក៏នាងច្បាស់ខ្លាំងម្ល៉េះថាសុីនអាយកគេមកលេងសើច?
<<ខ្ញុំគ្មានអី្វត្រូវនិយាយទៀតទេ បងមិនជឿខ្ញុំក៏ហីទៅ>> នាងក៏ប្រញាប់ដកថយរត់ទៅរកឡានរបស់ខ្លួនដើម្បីបើកត្រឡប់ទៅផ្ទះវិញព្រោះនាងខ្លាចគេឃើញទឹកភ្នែកនៃភាពខូចចិត្តរបស់នាង ហើយណាមួយនាងក៏មិនអាចផ្ដល់ចម្លើយឱ្យទៅគេបានដែរដឹងត្រឹមថានាងមិនទុកចិត្តស្រីម្នាក់នោះ ។
<<ឆេយ៉ុង! ឯងទៅណា?>> គេក៏ប្រញាប់រត់ទៅតាមឆេយ៉ុងដោយមិនខ្វល់ពីសង្សាររបស់គេដែលនៅក្នុងហាងកាហ្វេសោះឡើយ ។
<<បងកុំមកតាមខ្ញុំ ខ្ញុំស្អប់បង!>> នាងខូចចិត្តខ្លាំងពេកហើយទើបហ៊ានពោលពាក្យថាស្អប់ឡើងមក ធ្វើឱ្យជីមីននឹកស្មានមិនដល់ថានាងហ៊ាននិយាយថាស្អប់គេបែបនេះ ។
<<ឆេយ៉ុង? ឯងមានដឹងថាឯងកំពុងនិយាយអ្វីទេ?>> ជីមីនសួរទៅនាងទាំងភាំងៗ ឆេយ៉ុងក៏ឈប់ងក់! តែមិនព្រមបែរមិខមករកគេទេ នាងក៏និយាយទាំងបែរខ្នង ។
<<ខ្ញុំស្អប់លោក! ផាក ជីមីន>> និយាយចប់នាងក៏ចាកចេញពីគេទៅ ។ ចំណែកជីមីនវិញឮពាក្យនេះហើយគេដូចជាមនុស្សអស់ព្រលឹងយ៉ាងម៉េចមិនដឹងទេ គេក៏បានដើរមកក្នុងហាងកាហ្វេវិញ ស្រាប់តែឃើញមនុស្សជាច្រើនកំពុងថតគេ នៅពេលឃើញជីមីនចាប់បានគេក៏រករឿងពួកទាំងនោះ ។
<<ពួកឯងថតស្អី? ឆាប់លុបចេញភ្លាមទៅ! បើមិនចង់មានរឿង!>> តែគ្មាននរណាស្ដាប់គេឡើយ ទើបគេក៏បានទៅនិយាយគម្រាមម្ចាស់ហាងកាហ្វេតែម្ដង ។
<<ម្ចាស់ហាង! ខ្ញុំសុំនិយាយបន្តិចចុះ! បើហ៊ានតែឱ្យខ្ញុំឃើញវីដេអូឬរូបថតអម្បាញ់មិញនេះចេញទៅខសងក្រៅតែបន្តិច ខ្ញុំនឹងប្ដឹងហាងរបស់នាងភ្លាម!>> គេនិយាយហើយចង្អុលមុខម្ចាស់ហាងកាហ្វេរួចក៏ដើរចេញបាត់ ដោយមិនគិតពីសុីនអាសោះ ។
<<គ្រប់គ្នាសូមមេត្តាលុបនូវអ្វីដែលថតបានអម្បាញ់មិញទៅ សូមគោរពសិទ្ធិឯកជនរបស់ពួកយើងផង ហើយខ្ញុំក៏សុំទោសជំនួសសង្សាររបស់ខ្ញុំផងដែរ>> នាងក៏ឱនក្បាលគោរពនិងសុំទោសគ្រប់គ្នាដែលរំខានពួកគេ ធ្វើឱ្យគ្រប់គ្នាចិត្តទន់ក៏ព្រមលុបតាមដែលនាងប្រាប់ ព្រោះពួកគេមិនចង់ឱ្យវាប៉ះពាល់ដល់នាងដែលជាមនុស្សល្អនោះទេ ។

Managerកំពូលស្នេហ៍Where stories live. Discover now