ភាគ៦ (ប្រុសពូកែអៀន)

117 5 0
                                    

<<ឆេយ៉ុង! តើឯងចង់ទៅលេងសមុទ្រមើលព្រះអាទិត្យលិចដែលទេ?>> គេសួរដោយសារគេដឹងច្បាស់ណាស់ថានាងច្បាស់ជាយល់ព្រមព្រោះនាងមិនដែលមកសមុទ្រនោះទេ ។
<<ចង់ខ្លាំងណាស់ ខ្ញុំមិនដែលបានមើលថ្ងៃលិចនៅមាត់សមុទ្របែបនេះទេ!>> ថាអីដែលខុស!
<<អ៊ីចឹង! ពួកយើងទៅហើយមួយទៀតស្អែកឯងត្រូវទៅជួបជាមួយក្រុមការងារថតរឿងហើយ>> ឃើញនាងយល់ព្រមហើយគេក៏ដើរទៅមុននាង ។
<<បងមីន!>>
<<នេះឯងនៅធ្វើអីទៀត ឆាប់មក!>> ឃើញនាងមិនព្រមដើរមក គេក៏សួរ ។
<<បងឆាប់អៀវខ្ញុំមក!>> នេះនាងបាក់ជើងឬ?
<<នេះឯងគ្មានជើងឬយ៉ាងម៉េច?>> ម៉េចបានសុខៗនាងចង់ឱ្យគេអៀវបែបនេះទាំងដែលជើងនាងគ្មានកើតអីផងនោះ?
<<ខ្ញុំចង់ឱ្យបងអៀវខ្ញុំ!>> នាងក៏ធ្វើមុខគួរឱ្យស្រឡាញ់ដាក់គេដើម្បីឱ្យគេព្រមអៀវនាង ។
<<ក៏បាន ឆាប់មក!>> ចាញ់ស្នេហ៍មុខដ៏គួរឱ្យស្រឡាញ់របស់ស្រីឆ្នាស់បាត់ ។ ជីមីនក៏បានអៀវនាងតូចពីផ្ទះរហូតដល់ឆ្នេរសមុទ្រដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ
<<ស្អាតខ្លាំងណាស់!>> (មកដល់ភ្លាមនាងក៏លោតចុះពីលើខ្នងរបស់ជីមីនហើយរត់ទៅរកសមុទ្រយ៉ាងលឿន <<ធ្វើខ្លួនដូចជាកូនក្មេង>> គេអស់សំណើចនឹងចរិកក្មេងខ្ចីរបស់នាងណាស់ក៏លួចសើចនាងតិចៗមិនឱ្យនាងឮទេ ។
<<អ្នកណាក្មេង?>> ត្រចៀកវៃសាហាវ!
<<នេះឯងឮមែនទេ?>> គេភ្ញាក់មែនទែននិយាយតិចៗបុិននឹងហើយនាងនៅឮទៀតចំជាត្រចៀកវៃមែន ។
<<ឮ! ឮច្បាស់ទៀតផង>> នាងក៏ជ្រួញចិញ្ចើមដាក់គេ
<<បងនិយាយលេងទេ!>> គេដឹងថានាងមិនចូលចិត្តឱ្យគេហៅនាងថាក្មេងនោះទេ ទើបខំប្រឹងរកលេសកុំឱ្យនាងខឹង ។
<<មិនអីទេចឹង?>> ហេតុអីមិនរករឿងគេទៀតចឹង?ឬក៏ចាញ់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតនោះហើយ ។
<<នេះឯងប្លែកម្ល៉េះ?>> គេឆ្ងល់យ៉ាងខ្លាំងហេតុអីនាងស្លូតម៉្លេះថ្ងៃនេះ ។
<<គ្មានអីទេ បងអង្គុយចុះទៅ>> និយាយទាំងរុញស្មារបស់គេចុះឱ្យអង្គុយចុះរួចខ្លួនក៏ដាក់ខ្លួនអង្គុយចុះជិតគេហើយផ្អែកក្បាលទៅលើស្មារបស់គេមើលទេសភាពដ៏ស្រស់ស្អាត ។
<<ឆេយ៉ុង ឯងមិនខ្លាចមានគេឃើញទេឬ>> គេខ្លាចនាងមានបញ្ហាទៀតទោះបីទីនេះមិនមែនទីប្រជុំជនក៏ដោយក៏គេមានអារម្មណ៍មិនស្រណុកដដែល ។
<<ខ្លាចអីបុិននឹង គ្រាន់តែគេងកើយស្មានបងនឹង>>
<<តែថា...>> និយាយមិនទាន់ចប់ផងក៏មានបបូរមាត់ទន់ៗមួយមកគ្របដណ្ដប់លើបបូរមាត់គេបាត់ ។
<<បងភ័យអី ខ្ញុំថើបបង ខ្ញុំមិនភ័យផង>> នាងតូចពិតជាក្លាហានណាស់ ។
<<..................>> គិតទៅគ្មានប្រុសណាពូកែអៀនដូចពូមីនទេ!
<<ប្រុសអីពូកែអៀនយ៉ាងនេះ!>> នាងនិយាយហើយក៏គេងកើយស្មារបស់គេបន្តទៀត ដោយជីមីនគេនិយាយមិនចេញនោះទេបានត្រឹមនៅស្ងៀមតែប៉ុណ្ណោះ ។ តែពួកគេមិនដឹងថាមានជនអាថកំបាំងកំពុងតាមដានពួកគេនោះទេ ។
<<ឆេយ៉ុង នាងពិតជាគ្មានកេរ្តិ៍ខ្មាស់មែន!>>
+++
<<បើអ្នកទាំងអស់គ្នាមកគ្រប់គ្នាហើយសូមចូលអង្គុយចុះសិន ហើយណែនាំខ្លួនផង>> លោកអ្នកដឹងនាំរឿងបាននិយាយប្រាប់គ្រប់គ្នា ។
<<ខ្ញុំសុំជាអ្នកចាប់ផ្ដើមមុនហើយ! ខ្ញុំឈ្មោះផាក ឆេយ៉ុង ខ្ញុំត្រូវដើរតួជាជីយ៉ុនតួឯកស្រីនៅក្នុងរឿងនេះ>> ឆេយ៉ុងចាប់ផ្ដើមណែនាំខ្លួនទៅកាន់គ្រប់គ្នាទាំងឈ្មោះពិតនិងឈ្មោះក្នុងរឿងដែលនាងត្រូវសម្ដែង ។
<<សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះឆយ ថេហ្គីលដើរតួជាស៊ូជុនតួឯកប្រុសក្នុងរឿងនេះ>>
<<នាងខ្ញុំឈ្មោះលី ចូយ៉ុន ដើរតួជាណារី>>
<<ចំណែកខ្ញុំហ្គាង អុីលស៊ុងដើរតួជាហូយ៊ុក>>
<<សង្ឃឹមថាអ្នកទាំងអស់គ្នានឹងរួបរួមគ្នាជាមួយពួកយើងធ្វើឱ្យរឿងនេះកាន់តែល្អខ្លាំង>> ក្រោយពីតួសំខាន់ៗបានណែនាំខ្លួនគ្នាទៅវិញទៅមកហើយនោះ អ្នកដឹកនាំរឿងក៏ចាប់ផ្ដើមនិយាយម្ដង ។
<<បាទ/ចាស ខ្ញុំនឹងខំប្រឹង>> គ្រប់គ្នានិយាយឡើងព្រមគ្នា ។
<<អ្នកទាំងអស់គ្នាអាចសំណេះសំណាលគ្នាបាន ថារួចអ្នកដឹងនាំរឿងក៏ដើរចេញទៅបាត់ទៅ ។
<<ឆេយ៉ុង យ៉ាងម៉េចដែររលូនល្អទេ?>> អ្នកដឹងនាំរឿងចេញទៅភ្លាមជីមីនអ្នកគ្រប់គ្រងរបស់ឆេយ៉ុងក៏ចូលមកភ្លាម ។
<<រលូនល្អណាស់បងមីន!>> នាងក៏ញញឹមដាក់គេ រួចក៏មានប្រុសម្នាក់ដើរមករកឆេយ៉ុង ។
<<សួស្ដីអ្នកនាងឆេយ៉ុង!>>
<<ចាស! សួស្ដី>>
<<គេជាអ្នកណាឆេយ៉ុង?>> ដោយឃើញបែបនេះគេក៏អោនទៅខ្សឹបដាក់ត្រចៀករបស់នាងដើម្បីសួរ ។
<<ខ្ញុំឈ្មោះឆយ ថេហ្គីលជាតួឯងប្រុសដែលត្រូវសម្ដែងជាមួយអ្នកនាងឆេយ៉ុង ចុះលោកវិញ?>>
<<បើលោកឮល្អហើយ កុំឱ្យខ្ញុំហត់នឹងសួរម្ដងទៀត
ចំណែកខ្ញុំផាក ជីមីន ជាអ្នកគ្រប់គ្រងរបស់ឆេយ៉ុង>> គេមានអារម្មណ៍ថាមិនចូលចិត្តប្រុសម្នាក់នេះទាល់តែសោះ ។
<<នេះ!លោកត្រូវជាបងប្រុសរបស់អ្នកនាងឆេយ៉ុងដែរមែនទេ?>>
<<មិនមែនទេ!>> ឮសំណួរបែបនេះឆេយ៉ុងនឹងជីមីនក៏ឆ្លើយតំណាលគ្នាតែម្ដង ។
<<ខ្ញុំស្មានថាអ្នកទាំង២ជាបងប្អូននឹងគ្នាព្រោះឃើញមាននាមត្រកូលដូចគ្នាហើយថែមទាំងមានមុខស្រដៀងគ្នាទៀត>> ស្រឡាញ់គ្នាយូរៗទៅមុខស្រដៀងគ្នា មិនមែនមកគេបងប្អូនទេពូហ្គីល ។
<<អ៊ីចឹង!ខ្ញុំសុំទៅវិញសិនហើយ បើអស់ការអីហើយ>> ដោយមិនចង់សុាំតាប៉ែច្រើនឆេយ៉ុងក៏ទាញដៃជីមីនរួចក៏ទៅក្រៅបាត់ ។
<<ស្រីម្នាក់នេះគួរឱ្យស្រឡាញ់ណាស់!>> ថេហ្គីលសម្លឹងមើលឆេយ៉ុងពីក្រោយទាំងញញឹម ។
+++

<<បងយ៉ាងម៉េចនឹង?ហេតុអីក៏ទៅរករឿងគេអ៊ីចឹង?>> ឆេយ៉ុងសួរទៅគេទាំងឆ្ងល់ ព្រោះមុននេះដូចជានៅជាមនុស្សម្នាទេ ហេតុអីក៏សុខៗក្លាយជាបែបនេះ?
<<យ៉ាងម៉េច? ឯងចង់ថាបងទំនេរអត់ប្រយោជន៍ទៅរករឿងអាម្នាក់នោះមុនមែនទេ?>>
<<យ៉ាងម៉េចបងនឹង? ខ្ញុំឃើញច្បាស់ណាស់អម្បាញ់មិញបងទៅរករឿងគេមុន! តើបងមានអ្វីត្រូវនិយាយទៀត?>>
<<បងនៅមាន...!?>>
~រីងៗ~
<<អាឡូដានអូ! មានការអី?>> ជីមីននិងឆេយ៉ុងក៏ផ្អាកឈ្លោះគ្នាដើម្បីទទួលទូរសព្ទមួយសិន តែជីមីនគេកំពុងតែខឹងងក់ងរហើយ ។
<<ឆេយ៉ុង! ឯងទៅដល់កោះជេជូឬនៅ?>> ងាប់ហើយទើបនឹកឃើញតេសួរ ។
<<ស្រីឆ្គួត! យើងចេញដំណើរមកតាំងពីម្សិលមិញតែឯងទើបតែសួរយើងនៅថ្ងៃនេះ? តើឯងគិតថាពីសេអ៊ូលមកកោះជេជូចាយពេកអស់ប៉ុន្មានម៉ោង?>>
<<យើងសួរលេងទេ ហេតុអីចាំបាច់កាចម្ល៉េះ?>>
<<ចូលសាច់ការមក!>>
<<ទាក់ទងនឹងរឿងបែកធ្លាយព័ត៌មានអាស្រូវរបស់ឯងនោះ បងហ៊ុនរកឃើញអ្នកដែលបានរាយការណ៍ព័ត៌មាននោះហើយ!>>
<<តើវាជាអ្នកណា?>>

Managerកំពូលស្នេហ៍Where stories live. Discover now