ភាគ៤ (ខ្ញុំមិនដែលទុកបងជាបងប្រុស)

121 7 0
                                    

<<ជីរ៉ា! មានឃើញឆេយ៉ុងទេ?>> ជីមីនមកដល់ក្រុមហ៊ុនវិញភ្លាម បានឃើញជីរ៉ាមុនគេ ក៏ប្រញាប់ប្រញាល់សួរនាងពីឆេយ៉ុងភ្លាម ។
<<ជីមីន ឯងមានរឿងអីមែនទេ?>> ឃើញរបៀបនៃការសួររបស់គេរៀងប្លែក នាងក៏សង្ស័យថាគេនិងឆេយ៉ុងប្រហែលជាមានរឿងនឹងគ្នា ព្រោះមួយសន្ទុះមុនឆេយ៉ុងទើបតែមកសួរនាំរកគេពីនាងនោះទេ តែស្រាប់តែពេលនេះជីមីនបែរជាត្រូវមកសួរនាំនាងរកឆេយ៉ុងម្ដងទៅវិញ ។
<<រឿងយល់ច្រឡំបន្តិចបន្តួច! សរុបមកមានឃើញនាងទេ?>>
<<មិនឃើញទេ! នាងប្រហែលទៅខុនដូរវិញហើយ>>
<<បើចឹងខ្ញុំទៅសិនហើយ!>> ឮចម្លើយហើយគេបម្រុងនឹងចេញទៅហើយតែជីរ៉ាក៏ឃាត់គេជាប់ ។
<<អេ៎! ឈប់សិនបើឯងទៅរកអ្នកនាងឆេយ៉ុង យកឯងសារនេះទៅឱ្យនាងផង!>> នាងក៏ហុចសាមីឯកសារមួយទៅឱ្យជីមីន ។
<<ឱ្យមក!>> ដោយប្រញាប់ពេក គេក៏កញ្ចក់ឯកសារពីដៃរបស់ជីរ៉ា រួចក៏រត់ឡើងលើឡានបើកចេញទៅបាត់ដោយមិនបានលានាងឱ្យស្រួលបួលនោះទេ ។
<<យ៉ាប់ណាស់!>> និយាយទាំងក្រវីក្បាលហួសចិត្ត ។
+++
មកដល់បន្ទប់វិញភ្លាម នាងហាក់ដូចជាមនុស្សគ្មានវិញ្ញាណអ៊ីចឹង ឆេយ៉ុងបានដើរសម្ដៅទៅរកទឹកដើម្បីផឹកបន្តិច តែកំឡុងពេលកំពុងចាក់ទឹកដើម្បីផឹក ក៏មានទឹកជាច្រើនតំណក់រមៀលចេញពីក្នុងភ្នែកហើយធ្លាក់ទៅខាងក្រោម ដោយទប់លែងបានទៀតនាងក៏ចាប់ផ្ដើមយំយកៗ...
<<ហឹ្ហក...បងមើលមិនដឹងទេឬថាខ្ញុំស្រឡាញ់បង?!>> ត្រូវហើយកាយវិការរបស់នាងបញ្ជាក់ច្បាស់ណាស់ថានាងស្រឡាញ់គេ នេះ!តើគេមិនដឹង ឬមួយក៏គេមិនស្រឡាញ់នាងវិញឱ្យប្រាកដ? ឆេយ៉ុងយំយកៗអស់មួយសន្ទុះធំរហូតអស់ទឹកភ្នែក ។
<<យ៉ាងណាក៏ដោយ មនុស្សដូចជាខ្ញុំមិនងាយឱ្យបងទៅស្រីដែលមិនគួរឱ្យទុកចិត្តម្នាក់នោះជាដាច់ខាត>> នាងនៅតែមិនទុកចិត្តសុីនអាដដែល ។
~ទីងៗ~
សំឡេងកណ្ដឹងបានធ្វើឱ្យឆេយ៉ុងប្រញាប់ជូតទឹកភ្នែក និងប្រញាប់ដើរទៅមាត់ទ្វារដើម្បីបើកទ្វា ។
<<នែ៎! ធ្វើស្អី>> នាងរាងផ្អើលបន្តិច ព្រោះបើកទ្វារកមើលមុខមិនទាន់ផងក៏រត់ចូលបន្ទប់របស់នាងរួចបិទទ្វារជិតបាត់)
<<បងមករកឯង>> ប្រុសដែលហ៊ានរត់ចូលបន្ទប់ខុនដូរកូនស្រីគេទាំងដែលគេមិនទាន់អនុញ្ញាតិបែបនេះគ្មានអ្នកណាក្រៅពីជីមីននោះទេ ។
<<អ្នកណាប្រី?>> ដោយដឹងថាជាគេ ហើយក៏ចោទសំណួរដ៏ឈ្លើយរបស់ខ្លួនទៅកាន់គេវិញ ។
<<ឯងនិយាយឱ្យស្រួលបួលបន្តិចទៅមិនបានទេឬ ក្រែងឯងអាយុប្អូនបងមិនចឹងមែនទេ?>> គេក៏ចោទសួរទៅក្មេងឈ្លើយអម្បាញ់មិញវិញ ដែលលាយឡំនិងពាក្យប្រដៅ ។
<<ខ្ញុំមិនចង់និយាយរកលោកទេ លោកទៅវិញទៅ!>> ខ្ជិលនិយាយច្រើនក៏រៀបនឹងដើរចូលទៅបន្ទប់គេងទៅហើយតែត្រូវគេចាប់ដៃជាប់ ។
<<ឈប់សិន ឯងខឹងបងមែនទេ?>> គេក៏សួរនាងព្រោះទង្វើរបស់នាង មើលទៅគឺឃើញថានាងកំពុងខឹងនិងអន់ចិត្តជាមួយគេ ថែមទាំងដូរសព្វនាមមកហៅគេដួចមនុស្សមិនដែលស្គាល់គ្នាឬស្និទស្នាលគ្នាទៀតផងតែគេមិនដឹងថានាងខឹងនិងអន់ចិត្តជាមួយគេរឿងអ្វីនោះទេ ។
<<ហេតុអី្វខ្ញុំត្រូវខឹង?បើខ្ញុំខឹង តើខ្ញុំខឹងលោករឿងអី្វ?>>
ត្រូវហើយនាងខឹងគេតែនាង បែរជាមិនប្រាប់គេតាមត្រង់ ទុកឱ្យគេទស្សន៍ទាយចិត្តរបស់នាងទៅវិញ
<<ឯងខឹងរឿងបងមានសង្សារមិនប្រាប់និងណែនាំឱ្យឯងមែនទេ? បើបែបនេះមែន ឈប់ខឹងទៅ បងសុំទោសណា៎!>> ឃើញចរឹតនាងបែបនេះគេក៏គិតថានាងច្បាស់ជាខឹងរឿងគេមានសង្សារដោយមិនបានណែនាំឱ្យនាងហើយ ព្រោះគេគិតថានាងទុកគេដូចជាបងប្រុសម្នាក់ចឹងទើបគេក៏មកឱបលួងលោមនាង តែគេមិនដឹងទេថានាងខឹងរឿងគេមានសង្សារមិនប្រាប់នាងព្រោះនាងស្រឡាញ់គេជាស្នេហាមិនមែនបងប្រុសនោះទេ ។
<<លែងខ្ញុំទៅ!>> នាងក៏រើចេញមិនឱ្យគេប៉ះនាងនោះទេ
<<ឈប់ខឹងបងទៅ ប្អូនស្រីសម្លាញ់របស់បង! បងសុំទោសពិតមែន!>> ប្អូនស្រីចឹងហ៎ នេះគេធ្វើភ្លើឬក៏គេភ្លើមែន?
<<ខ្ញុំទៅយកប្អូនប្រុសលោកតាំងពីអង្កាល?>> ធម្មតានាងជាមនុស្សពូកែរកពាក្យ-ត-ខ្លាំងណាស់ទោះបីនាងឆ្នាស់តែពាក្យរបស់នាង គឺពិតជាកំប្លែងណាស់ ។
<<ហាក៎...ក្រែងឯងទុកបងជាបងប្រុសរបស់ឯងមិនចឹងឬ?>> ភ្លើjm!
<<លោកមើលមុខខ្ញុំឱ្យច្បាស់! ហើយស្ដាប់សម្ដីខ្ញុំឱ្យច្បាស់>> ដោយឃើញគេភ្លើពេកនាងក៏ចាប់មុខរបស់គេឱ្យងាកមករកនាងហើយក៏និយាយយ៉ាងម៉ាត់ៗ ច្បាស់ៗទៅកាន់គេតែម្ដង ។
<<ខ្ញុំមិនដែលចាត់ទុកលោកជាបងប្រុស ខ្ញុំស្រឡាញ់ចាត់ទុកលោកជាសង្សាររបស់ខ្ញុំ ឮទេ?!>> ត្រង់របស់គេយាយ!
<<..........>> គេភាំងនឹងពាក្យដែលត្រង់ភ្លឹងគ្មានវៀចរបស់នាងណាស់ រកពាក្យតប-ត-មិនឃើញទើបស្ងាត់សិន<<នៅទៀត! ឥឡូវនេះលោកមានសង្សារតែខ្ញុំនៅតែតាមស្រឡាញ់លោករហូតទាល់តែលោកបែកពីស្រីម្នាក់នោះមកស្រឡាញ់ខ្ញុំវិញ ស្ដាប់ឮទេ?>> អាចថានាងមុខក្រាស់ក៏ថាបាន នាងមុខក្រាស់ព្រោះនាងស្រឡាញ់គេហើយមិនមែនរយៈពេលខ្លីនោះទេដែលនាងបានស្រឡាញ់គេ គឺចាប់តាំងពីគេក្លាយជាអ្នកគ្រប់គ្រងរបស់នាងមកម្ល៉េះ!
<<បងគិតថា! បងដល់ពេលត្រូវទៅវិញហើយ ឥឡូវបងទៅវិញសិនហើយព្រោះមានការត្រូវធ្វើ (ដោយអៀនផងភាំងផងគេក៏បម្រុងគេចទៅមុន តែរៀបនឹងទៅ ក៏នឹកឃើញថាគេមានឯកសារត្រូវឱ្យឆេយ៉ុងដែលជីរ៉ាបានផ្ដាំឱ្យ ។
<<អរ! ឆេយ៉ុងឯកសាររបស់ឯង ហើយស្អែកត្រូវភ្ញាក់ពីព្រលឹមទៅកោះជេជូ!>> ហុចឯកសារឱ្យទៅហើយផ្ដែផ្ដាំនាងខ្លះៗ រួចក៏រត់ចេញយ៉ាងលឿនព្រោះនៅយូរខ្លាចនិយាយអីខុស ណាមួយអៀនឡើងមុខក្រហមអស់ហើយ ។
<<ឯកសារអី្វនឹង?>> ដោយឆ្ងល់នាងក៏បើកឯកសារមើលគឺជាឯកសារទាក់ទងនឹងរឿងភាគខ្នាតធំមួយដែលបងប្រុសនាងរៀបចំឱ្យនាងធ្វើជាតួឯកស្រី ហើយក៏មានដានអូនៅក្នុងរឿងនេះផងដែរ ដោយនាងជាតួឯកស្រីទីពីរ ។
<<តួឯកស្រីផងអី! បងប្រុសរបស់ខ្ញុំគួរឱ្យស្រឡាញ់ណាស់>> ត្រូវហើយបងប្រុសរបស់នាងគឺល្អណាស់តែងតែរកអ្វីដែលល្អសម្រាប់នាងរហូតនឹង ។
+++
<<ហ៉ើយ! ម៉េចក៏បេះដូងនេះវាលោតញាប់ម្ល៉េះ? ហើយក្មេងម្នាក់នោះហេតុអីក៏ហ៊ានម្ល៉េះ?ហ៊ានសារភាពត្រង់ៗបែបនេះមកកាន់ខ្ញុំ?>> ឃើញយើងភ្លើពេកនឹងហា៎

Managerកំពូលស្នេហ៍Where stories live. Discover now