ភាគ១១ (ធ្វើស្អី?)

118 4 0
                                    

<<បងមីន! យប់មិញមានរឿងអីចំពោះបង?>> នាងសួរបណ្ដើរភ្នែកសម្លឹងមើលផ្លូវបណ្ដើរ នាងឆ្ងល់ថាគេកើតអី្វឃើញមកគេងក្នុងបន្ទប់របស់នាងហើយដៃមានរុំរបួសដូចនាងទៀត ។
<<គ្មានអីធំដុំទេ!>> គេក៏ឆ្លើយមកវិញដោយធម្មតាព្រោះមិនចង់ប្រាប់នាងទេ ។
<<មិនអីក៏មិនអីទៅ តែថាហេតុអីបានជាខ្ញុំគេងនៅក្នុងបន្ទប់?យប់មិញខ្ញុំបានចុះមកផឹកស្រានៅខាងក្រោមតើ?>> នាងឆ្ងល់ព្រោះតាមនាងចាំបាន នាងបានចុះទៅយកស្រានៅខាងក្រោមមកផឹកនៅបន្ទប់ទទួលភ្ញៀវហេតុអី្វបានជាព្រឹកឡើងនាងនៅក្នុងបន្ទប់ទៅវិញ ។
<<ឯងហោះទៅក្នុងបន្ទប់!>> គេក៏និយាយផ្គើននាង ព្រោះគេគិតថានាងសួរធ្វើពើ នៅក្នុងផ្ទះនេះមានគ្នាតែ២នាក់ទេបើមិនមែនគេជាអ្នកយកនាងឡើង តើមានអ្នកណាទៀត ។
<<ខ្ញុំសួរបងត្រឹមត្រូវ បងត្រូវឆ្លើយជាមួយខ្ញុំឱ្យត្រឹមត្រូវវិញមក>>
<<បងបីឯងឡើងទៅបន្ទប់>> គេក៏ប្រាប់នាងតាមត្រង់ដើម្បីឱ្យនាងអស់ចម្ងល់ ។
<<ចុះដៃខ្ញុំត្រូវនឹងអី?>> នាងក៏សួរបន្តទៀតព្រោះអីនាងចាំបានថាយប់មិញដៃរបស់នាងមិនអីទេ ។
<<ដៃរបស់ឯងមុតអំបែងស្រា បានហើយបើកឡានទៅ!>> គេក៏កុហកនាងថាដៃនាងមុតអំបែងស្រាតែតាមពិតដៃរបស់នាងមុតអំបែងអំពូលភ្លើងព្រះចន្ទនោះទៅវិញទេ ។
<<ហេតុអីក៏ខ្ញុំធ្វេសប្រហែសបែបនេះ!>> នាងក៏បន្ទោសខ្លួនឯងដែលមិនប្រយ័ត្នធ្វើឱ្យមុតអំបែងព្រោះស្អែកនាងត្រូវទៅថតប្លង់ថ្មីហើយ បើដៃនាងមានរបួសបែបនេះវាច្បាស់ជាយ៉ាប់ ។
<<មិនអីទេ របួសតែបន្តិចវាឆាប់ជាទេ!>> គេក៏លួងលោមនាង ។
<<បងនិយាយបែបនេះបងមិនបារម្ភពីខ្ញុំទេមែនទេ?>> ឮគេនិយាយថារបួសនាងតែបន្តិចបែបនេះនាងបែរជាគិតថាគេមិនបារម្ភពីនាងទៅវិញ ។
<<ម៉េចក៏ឯងនិយាយបែបនេះ? អ្នកណាថាបងមិនបារម្ភពីឯង?>>
<<មិនអីទេឮតែប៉ុណ្ណឹងខ្ញុំអស់ចិត្ត ឆាប់មកដល់ផ្សារទំនើបហើយ!>> ពេលឮបែបនេះនាងក៏សប្បាយចិត្តយ៉ាងខ្លាំងរួចក៏ទាញដៃជីមីនដើរចូលផ្សារទំនើប ដើរចុះដើរឡើងក៏ដើរដល់ហាងមួយដែលមានអំពូលភ្លើងស្អាតៗជាច្រើន ។
<<ឆេយ៉ុងឯងចូលចិត្តមួយណា?>> គេក៏លើកអំពូលរូបព្រះចន្ទនឹងតុក្កតាមកផ្ទឹមគ្នាដើម្បីបង្ហាញនាង ។
<<ខ្ញុំពេញចិត្តទាំងពីរ!>>
<<ចឹងឯងចង់បានទាំង២មែនទេ?>>
<<អត់ទេខ្ញុំចង់ឱ្យបងរើសឱ្យខ្ញុំ!>>
<<ក៏បាន ខ្ញុំយកមួយនេះ>> គេក៏យកអំពូលភ្លើងរូបតុក្កតានោះដែលវាជាតុក្កតាកំប្រុកទៅគិតលុយ ។
<<បងមីនឆាប់មកនេះមក!>> នាងក៏រត់ទៅកន្លែងលក់ការ៉េមហើយក៏ស្រែកហៅគេឱ្យមកតាមនាង ។
<<ឯងចង់ញុាំមែនទេ?>> ឃើញនាងសប្បាយចិត្តពេលឃើញការ៉េមបែបនេះគេគិតថានាងច្បាស់ជាចង់ញុាំហើយ ។
<<ត្រូវហើយ!>>
<<ក៏បានបងទិញឱ្យឯងចុះ បងខ្ញុំយកការ៉េមរសជាតិវ៉ាន់នីឡាមួយ>> គេក៏បានដើរតួធ្វើជាធរនាគារសម្រាប់នាងដកលុយ ។
<<បងនៅចាំថាខ្ញុំចូលចិត្តរសជាតិវ៉ាន់នីឡាដែរតើមែនទេ?>> នាងក៏សួរគេព្រោះឮគេហៅការ៉េមរសជាតិដែលនាងចូលចិត្ត ។
<<បងនៅចាំបានច្រើនទៀត>> ត្រូវហើយគេនៅចាំបានគ្រប់យ៉ាងទាក់ទងនឹងនាងសូម្បីតេរឿងកំប៉ិចកំប៉ុករបស់នក៏គេចាប់អារម្មណ៍ដែរ ។
<<ការ៉េមបានហើយលោក!>> អ្នកលក់ក៏ហុចការ៉េមឱ្យជីមីន ។
<<នេះឯងឆាប់ញុាំទៅ!>> គេក៏ហុចការ៉េមបន្តឱ្យឆេយ៉ុង
<<បងញុាំដែរទេ!>> នាងយកការ៉េមរបស់ខ្លួនទៅដាក់ជិតមាត់របស់គេព្រោះចង់ឱ្យគេញុាំ ។
<<អត់ទេ ឯងញុាំទៅនឹងឆាប់បានទៅដើរលេងបន្ត>> <<បងហាមាត់មក!>>
<<បងមិន...!>> និយាយមិនទាន់ចប់ស្រួលបួលផងគេក៏ត្រូវនាងបញ្ជុកការ៉េមពេញមាត់បាត់ទៅហើយ ។
<<អូ!បងមីននិងអ្នកនាងឆេយ៉ុងតើ តើអ្នកទាំងពីរមកធ្វើអីនៅទីនេះ?>> ភ្លាមៗនោះជីមីននិងឆេយ៉ុងក៏បានជួបសុីនអាដោយចៃដន្យហើយនាងក៏ចូលមករាក់ទាក់ជាមួយដូចធម្មតា ។
<<ពួកយើងមកដើរលេង ចុះអ្នកនាងវិញ?>> ពួកគេបានបែកគ្នាហើយទើបគេផ្ដូរសព្វនាមការហៅបែបនេះ
<<ខ្ញុំមកដំណើរកំសាន្តជាមួយគ្រួសារ!>> នាងនិយាយហើយក៏សម្លឹងឃើញឆេយ៉ុងកំពុងតែកាន់ដៃរបស់ជីមីនយ៉ាងណែន តែនាងមិននិយាយអ្វីនោះទេ ។
<<មិនអីទេ ជូនពរដំណើរកម្សាន្តរបស់អ្នកនាងទៅមុខយ៉ាងល្អណា!>> និយាយរួចក៏អូសជីមីនចេញពីសុីនអាទៅវិញបាត់ ប្រហែលជាប្រចណ្ឌ ។
<<នាងជាហេតុផលគ្រប់យ៉ាង!>> សុីនអាសម្លឹងមើលឆេយ៉ុងពីក្រោយនឹងនិយាយឡើង ។
+++
<<ឯងប្រចណ្ឌមែនទេ?>> ឃើញនាងប្រញាប់ប្រញាល់អូសគេចេញទើបសួរនាង។
<<ហេតុអីខ្ញុំត្រូវប្រចណ្ឌមនុស្សដែលមិនស្រឡាញ់ខ្ញុំនោះ?>> នាងក៏ធ្វើជាងង៉ក់ថាគេមិនស្រឡាញ់នាងនោះទេហេតុអីនាងត្រូវប្រចណ្ឌគេនោះទេ ។
<<អ្នកណាថាបងមិនស្រឡាញ់ឯងនោះ>> និយាយទាំងយកដៃទាញថ្ពាល់របស់នាងសឹងតែយៀរហើយ ។
<<លែង យៀរថ្ពាល់ខ្ញុំអស់ហើយ ស្រឡាញ់ក្នុងនាមជាប្អូនស្រីនោះខ្ញុំមិនត្រូវការទេ!>> នាងក៏ស្រែកឱ្យគេលែងដៃចេញពីថ្ពាល់របស់នាង ព្រោះខ្លាចខូចសម្រស់ ហើយក៏បដិសេធពាក្យដែលគេថាស្រឡាញ់នោះ នាងគិតថាគេនិយាយថាស្រឡាញ់នាងក្នុងនាមជាប្អូនស្រីប៉ុណ្ណោះ ។
<<......................>>
<<ស្ងាត់បែបនេះ បានន័យថាខ្ញុំនិយាយត្រូវហើយមែនទេ? អ៊ុប...>> ឃើញគេស្ងាត់បែបនេះនាងគិតថានាងនិយាយត្រូវហើយ ប៉ុន្តែគ្រាន់តែនិយាយចប់ភ្លាមក៏ត្រូវគេឆ្មក់ស្នាមថើបបានមួយខ្សឺតបាត់ ។
<<បងប្រុសនិងប្អូនស្រីគេថើបមាត់គ្នាបែបនេះមែនទេ??>> ក្រោយពីលួចថើបកូនស្រីគេបានមួយខ្សឺតហើយ ជីមីនក៏ឆ្លៀតសួរផ្គើននាងបន្ថែម ។
<<អាចដែរ ព្រោះខ្ញុំថើបបងរហូតនឹង!>> អត់ព្រមចាញ់ផ្គើនទៅផ្គើនមក ។
<<ចឹង មានតែធ្វើអីផ្សេង?>> គេក៏បាញ់ក្រសែភ្នែកព្រានដាក់នាង ធ្វើឱ្យនាងរឹងខ្លួនអស់ហើយ គេដើរមកក្បែរនាងម្ដងបន្តិចៗដោយប្រើខ្សែភ្នែកព្រាននារី ។
<<ធ្វើស្អី?>> នាងឃើញក្រសែភ្នែករបស់គេនាងក៏រៀងភ័យដែរ ព្រោះគេមិនធ្លាប់បង្ហាញខ្សែភ្នែកបែបនេះមកកាន់នាងនោះទេ ។
<<ឯងជួយគិតទៅមើលធ្វើអ្វីដែលមិនមែនជាបងប្រុសនិងប្អូនស្រី?>> គេញញឹមដាក់នាង តែថាស្នាមញញឹមរបស់គេលើកនេះមិនមែនញញឹមស្រស់ដូចមុននោះទេ ។
<<បងចង់ធ្វើស្អីខ្ញុំមែនទេ?>> នាងសម្លឹងមើលគេទាំងទឹកមុខភ័យៗហើយប្រឹងសួរទៅកាន់គេ ដើម្បីចង់ដឹងពីគោលបំណងរបស់គេ ។

Managerកំពូលស្នេហ៍Where stories live. Discover now