ភាគ៩ (ខ្ញុំនឹកប៉ា)

96 4 0
                                    

<<មិនអីទេ យំឱ្យអស់មកឯងនឹងបានធូរហើយ!>>
<<មិនបានទេ ខ្ញុំត្រូវថតបន្តទៀតខ្ញុំមិនអាចនៅទីនេះយូរបានទេ!>> នាងជាមនុស្សមានទំនួលខុសត្រូវទោះក្នុងចិត្តលំបាកយ៉ាងណាក៏ដោយ ក៏នាងមិនភ្លេចពីការងាររបស់ខ្លួនដែរក៏ប្រញាប់ជូតទឹកភ្នែកចេញ សម្រួលអារម្មណ៍ដើម្បីធ្វើការបន្តទៀត ។
<<ឯងសម្រាកសិនទៅ មើលទៅឯងដូចជាមិនសូវស្រួលទេ!>> គេបារម្ភពីនាងណាស់ព្រោះនាងមានអារម្មណ៍មិនសូវល្អប៉ុន្មានទេ គេចង់ឱ្យនាងសម្រាកសិនខ្លាចនាងរំជួលចិត្តខ្លាំងជាងនេះទៀត ។
<<ខ្ញុំមិនអីទេ!>> និយាយតែប៉ុន្មានម៉ាត់ក៏ដើរចេញទៅធ្វើការបន្តទៀតទៅ ។
<<ឯងធ្វើជាទន់ខ្សោយខ្លះបានទេ?>> គេពិតជាចង់ឱ្យនាងធ្វើជាទន់ខ្សោយខ្លះណាស់ ព្រោះគេចង់លួងលោមនាង ចង់ក្លាយជាអ្នកជូតទឹកភ្នែកនិងអ្នកប្រឹក្សាយោបល់របស់នាងគ្រប់រឿង នេះគេស្រឡាញ់នាងហើយមែនទេ?
+++
<<នេះតួឯកស្រីនៅឯណា ពួកយើងជិតដល់ពេលថតឈុតថ្មីហើយ!>> អ្នកដឹកនាំរឿងឆ្លេឆ្លារកឆេយ៉ុងខ្លាំងមែនទែនព្រោះជិតដល់ពេលថតប្លង់ថ្មីហើយតែបែរជាមិនឃើញនាង ។
<<ខ្ញុំមកវិញហើយ សុំទោសអ្នកទាំងអស់គ្នាផងបើរង់ចាំយូរ>> នាងក៏រត់មកវិញហើយ សុំអភ័យទោសពីក្រុមការងារទាំងអស់ ព្រោះនាងគិតថាគ្រប់នឹងខាតកាងារដោយសារនាង ។
<<មិនអីទេ ឆេយ៉ុងឯងឆាប់ទៅរៀបចំខ្លួនទៅ ពួកយើងនឹងថតប្លង់ថ្មី តែម៉េចបានជាភ្នែករបស់ឯងក្រហមម្ល៉េះ?>> ប្រាប់ឆេយ៉ាងឱ្យទៅរៀបចំខ្លួនរួចក៏ចាប់អារម្មណ៍ជាមួយភ្នែករបស់នាងដែលឡើងក្រហមដូចមនុស្សទើបតែយំហើយអញ្ជឹង ។
<<អរ..ចាស!! មិញនេះមានសត្វចូលភ្នែករបស់ខ្ញុំទើបវាឡើងក្រហមបែបនេះ ចឹងខ្ញុំសុំទៅរៀបចំខ្លួនសិនហើយលោក!>> នាងក៏បានប្រាប់ពីមូលហេតុដែលធ្វើឱ្យភ្នែករបស់នាងឡើងក្រហមតែវាជាការកុហកនោះទេ នាងមិនចង់ឱ្យគ្រប់គ្នាលំបាកដោយសារនាង មិនចង់ឱ្យគ្រប់គ្នាដឹងថានាងយំនោះទេ រួចមកនាងក៏ទៅរៀបចំខ្លួនដើម្បីធ្វើការជាបន្តបន្ទាប់រហូតដល់ព្រលប់ទើបរួចរាល់និងត្រឡប់ទៅវិញជាមួយជីមីន ។
<<ឆេយ៉ុងឯងមិនអីទេមែនទេ?>> ឃើញនាងស្ងាត់ពេកបូករួមនឹងទឹកមុខមិនសូវល្អទៀតគេក៏សួរនាងទាំងព្រួយបារម្ភ ។
<<ខ្ញុំមិនអីទេ!>> នាងក៏តបទៅវិញទាំងធម្មតា ដូចគ្មានអ្វីកើតឡើងចឹង ។
<<ល្អហើយចឹង>> ឮនាងនិយាយបែបនេះធ្វើឱ្យគេកាត់បន្ថយភាពព្រួយបារម្ភបានខ្លះដែរ ពេលឡានចូលមកដល់ក្នុងផ្ទះពួកគេក៏ដើរចុះមក ។
<<បងមិនបាច់ធ្វើអាហារឱ្យខ្ញុំនោះទេ ខ្ញុំញុាំនៅកន្លែងថតរួចហើយ ខ្ញុំចង់សម្រាក!>> (នាងក៏ប្រាប់គេទុកជាមុនដើម្បីកុំឱ្យគេធ្វើអាហារសម្រាប់នាង ទោះគេធ្វើក៏នាងញុាំមិនចូលនោះដែរ ។
<<មិនអីទេ ឯងសម្រាកចុះឯងហត់មួយថ្ងៃហើយ!>> ដោយឃើញនាងរាងល្វើយហើយមុខមិនសូវស្រស់ទៀតគេក៏ឱ្យនាងទៅសម្រាកចុះ ។
+++
មកដល់បន្ទប់ភ្លាមនាងក៏ទន់ជង្គង់អង្គុយយំភ្លាម នាងចង់យំមួយថ្ងៃហើយតែដោយសារតែការងារទើបនាងខំលាក់អារម្មណ៍ដ៏សោកសៅមួយនេះទុកក្នុងចិត្ត
<<ខ្ញុំនឹកប៉ាណាស់...ហឹក>> នាងក៏ទ្រហូយំដោយនឹកប៉ារបស់នាងដែលបានស្លាប់ទៅហើយដោយសារប្លង់ថតថ្ងៃនេះនាងត្រូវដើរតួជាកូនស្រីមានឪពុកដូច្នេះវាធ្វើឱ្យនាងស្រណោះជាមួយនឹងជីវិតពិតរបស់ខ្លួនឯងនាងបានយំយ៉ាងអស់ពីចិត្ត យំឱ្យបានធូរ យំឱ្យអារម្មណ៍សោកសៅទាំងប៉ុន្មានវារសាយទៅឆ្ងាយនាងយំរហូតគេងលក់ ។
+++
<<ថ្ងៃនេះឆេយ៉ុងមានអារម្មណ៍មិនសូវល្អនោះទេ ថ្ងៃស្អែកនេះខ្ញុំនឹងជូននាងទៅរំសាយអារម្មណ៍ខ្លះហើយទើបបាន ណាមួយស្អែកនេះនាងគ្មានប្លង់ដែលត្រូវថតនោះទេ!>> គេឃើញនាងមានអារម្មណ៍មិនសូវល្អ គេក៏ចង់នាំនាងទៅដើរលេងលំហែខួរក្បាលខ្លះ កុំឱ្យនាងពិបាកចិត្តខ្លាំងពេក និយាយហើយគេក៏រៀបចំខ្លួនដើម្បីចូលគេងទៅ ។
ងាកមកមើលឆេយ៉ុងវិញបន្ទាប់ពីភ្ញាក់ពីគេងហើយក៏ដោយ យំក៏រួចក៏អារម្មណ៍សោកសៅរបស់នាងនៅតែមិនទាន់រំសាយអស់ ទើបនាងក៏បានដើរចេញពីបន្ទប់សម្ដៅទៅផ្ទះបាយរកទូរទឹកកកទាំងដែលផ្ទះទាំងមូលមានសភាពងងឹតដែអាចបញ្ជាក់បានថាអ្នកនៅក្នុងផ្ទះបានចូលគេងអស់ហើយ នៅឡើយតែនាងតូចដែលកំពុងខូចចិត្តខួរក្បាលទាមទាររកស្រាដើម្បីមកបំបាត់ទុក្ខកង្វល់ដែលមាននៅក្នុងចិត្ត នៅពេលយកស្រាបានហើយនាងក៏ដើរសម្ដៅទៅបន្ទប់ទទួលភ្ញៀវផ្អែកខ្លួនទៅនឹងសាឡុង អកស្រាយកៗដូចស្រាមានរសជាតិផ្អែមអញ្ជឹង ។
<<ហេតុអីក៏ស្រានេះតិចម្ល៉េះ!>> នាងនិយាយទាំងសំឡេងងុលៗព្រោះស្រាមានជាតិអាល់កុលខ្ពស់អាចធ្វើឱ្យនាងស្រវឹងយ៉ាងឆាប់ ដោយហេតុស្រាវាតិចពេកនាងក៏បម្រុងដើរទៅរកស្រាបន្ថែមទៀត តែភ្លើងក្នុងផ្ទះក៏បំភ្លឺឡើងយ៉ាងភ្លឺចិញ្ចាំងចិញ្ចាច ត្រូវណាស់នេះជាស្នាដៃរបស់អ្នកកំលោះជីមីនម្នាក់នេះគ្មាននរណាផ្សេងទៀតទេ ។
ជីមីន:ឆេយ៉ុង នេះឯងធ្វើអីនៅកន្លែងងឹតៗបែបនេះ? គេក៏ចុះមក ក្នុងបំណងដើម្បីមករកទឹកផឹកបន្តិចតែបែរជាឃើញនាងតូចដែលធំក្លិនស្រាពេញខ្លួនហើយនៅកន្លែងងងឹតៗទៀត មិនព្រមបើកភ្លើងសោះទើបគេក៏សួរនាង ។
<<.....................>>
<<នេះឯងផឹកស្រាមែនទេ?ហេតុអីបានជាធំក្លិនស្រាម្ល៉េះ?>> ដោយធំក្លិនស្រាពេកគេក៏សួរទៅនាង ។
<<ត្រូវហើយធំក្លិនស្រាដោយសារតែផឹកស្រានឹង ហើយ យ៉ាងម៉េចផឹកស្រាប្រុងឱ្យធំក្លិនភីហ្សាមែនទេ? ស្រវឹងមែនតែនៅឈ្លើយធម្មតា!
<<ឯងឆាប់ទៅសម្រាកទៅ ហើយឈប់ផឹក>> គេមិនចង់-ត-សម្ដីជាមួយនាងប៉ុន្មានទេ ព្រោះគេដឹងច្បាស់ណាស់ថានាងកាចជាពិសេសពេលស្រវឹងតែម្ដង ។
<<រឿងខ្ញុំ កុំចេះ!>> ថារួចក៏ដើរសម្ដៅទៅបើកទូរទឹកកករកស្រាផឹកបន្តទៀតតែក៏ត្រូវជីមីនទាញមករួចក៏បីនាងឡើងទៅបន្ទប់របស់នាងវិញ ។
<<ឯងសម្រាកទៅ!>> បីនាងមកដាក់លើគ្រែរួចហើយគេ ក៏ប្រាប់ឱ្យនាងសម្រាក ។
<<ខ្ញុំប្រាប់ហើយ ថានេះជារឿងរបស់ខ្ញុំ កុំចេះដឹង!>> នាងក៏ស្រែកខ្លាំងៗដាក់គេរួចក៏ប្រុងដើរទៅរកស្រាផឹកទៀត ។
<<ឆេយ៉ុង បងប្រាប់ឯងឱ្យទៅសម្រាក!>> គេក៏និយាយសម្ដីស្មើធេង មិនមានភាពផ្អែមល្ហែមដូចមុនទៀតទេ <<ខ្ញុំប្រាប់ហើយថាកុំចេះ!>> នាងក៏ស្រែកដាក់គេបន្តទៀតហើយបម្រុងនឹងទៅយកស្រាមកផឹកទៀត ។
<<ឆេយ៉ុង ឱ្យបងសុំទោសផង!>>

Managerកំពូលស្នេហ៍Where stories live. Discover now