ភាគ៧ (ប្រចណ្ឌ)

122 5 0
                                    

<<តើវាជាអ្នកណា?>>
‹‹ជាស្នាដៃរបស់លី ចូយ៉ុ​ន›› ឮហើយឆេយ៉ុងខឹងយ៉ាងខ្លាំងចំពោះចូយ៉ុន! ហេតុអ្វីបានជានាងធ្វើបែបនេះ តើមានគំនុំជាមួយគ្នាតាំងពីពេលនាមក​​​​?
‹‹ហេតុអ្វីបានជានាងធ្វើបែបនេះ តើយើងទៅធ្វើអីឳ្យនាងខឹង​?››
‹‹ឯងមកសួរយើងឱ្យយើងទៅសួរអ្នកណា?››
‹‹មិនអីទេ យើងនិងនាងកំពុងនៅកោះជេជូដូចគ្នា ទុកឱ្យយើងជាអ្នកសួរខ្លួនឯងក៏បានដែរ!››
<<អ៊ីចឹងក៏បានដែរ! បើដឹងប្រាប់យើងផង>> និយាយចប់ដានអូក៏បានបិទទូរស័ព្ទបាត់ទៅ ។
<<ពួកយើងទៅវិញទៅ!>> នាងក៏បានទាញដៃរបស់ជីមីនដើម្បីឡើងឡានត្រឡប់ទៅកន្លែងស្នាក់វិញ ប៉ុន្តែជីមីនក៏បានក្រលាស់ដៃរបស់នាងចេញរួចដើរឡើងទៅលើឡានមុនបាត់ ។
<<ហេតុអី្វក៏មិននិយាយ?>> នាងក៏បានឡើងលើឡានហើយសួរទៅកាន់ជីមីនដែលកំពុងអង្គុយពាក់មុខយក្ស ។
<<គ្មានអ្វីត្រូវនិយាយនោះទេ!>> គេក៏និយាយហីៗដាក់នាងថែមទាំងមិនមើលមុខនាងទៀតផង ។
<<ពិតទេ?>> នាងក៏សួរទៅកាន់គេថែមទាំងទឹកមុខចាប់កំហុសសម្លឹងមើលទៅគេឥតព្រិចភ្នែកសូម្បីបន្តិច ។
<<ពិតហើយ នេះឯងគិតថាបងយ៉ាងម៉េចមែនទេ?>>
<<ត្រូវហើយ ខ្ញុំគិតថាបងកំពុងប្រចណ្ឌ>> នាងនៅតែសម្លឹងមើលទៅគេដោយក្រសែភ្នែកដដែលរង់ចាំចម្លើយពីគេ ។
<<ហេតុអីបងត្រូវប្រចណ្ឌឯងនោះ?>> សម្ដីនឹងធឹងគ្មានចង្វាក់របស់គេធ្វើឱ្យឆេយ៉ុងខូចចិត្តខ្លាំងមែនទែន ។
<<ត្រូវហើយ ហេតុអីបងត្រូវប្រចណ្ឌនឹងខ្ញុំនុ៎ះ!>> និយាយរួចក៏សម្រួលឥរិយាបថវិញ នៅក្នុងឡានពួកគេទាំងពីរមិនបាននិយាយរកគ្នានោះទេរហូតដល់ផ្ទះក៏រត់ចូលបន្ទប់រៀងៗខ្លួនទៅ ។
+++
<<ហេតុអីក៏គាត់មិនប្រចណ្ឌនឹងខ្ញុំបែបនេះ?ឬមួយគាត់មិនបានស្រឡាញ់ខ្ញុំទេ?>> មកដល់បន្ទប់មិនទាន់ផងក៏អង្គុយគិតហេតុអីបានគេគេមិនប្រចណ្ឌខ្លួន និយាយបណ្ដើរខឹងគេបណ្ដើរ ។
<<ខ្ជិលខ្វល់ណាស់ ទៅងូតទឹកសិនចាំទៅរកគាត់>> ស្មានតែខ្លាំងឈប់ខ្វល់ពីគេហើយ ចុងក្រោយទៅរកគេដដែល ។
+++
<<នេះហេតុអីបានជាសុខទៅប្រចណ្ឌឆេយ៉ុងបែបនេះ>> តាមពិតញេមិនមែនមិនប្រចណ្ឌនឹងឆេយ៉ុងនោះទេ គ្រាន់តែគេលាក់អារម្មណ៍ប្រចណ្ឌនោះ ។
~រីងៗ~
<<អ្នកណាគេនឹង?....អាឡូ?>> ដោយងឿងឆ្ងល់គេក៏ដើរសម្ដៅទៅរកទូរស័ព្ទដែលកំពុងរោទ៍នៅលើតុ ។
(អាឡូ បងមីន!)
<<សុីនអាទេអី?>> ហួចប្រូអត់ស្គាល់លេខសង្សារខ្លួនឯងទេហ៎ ។
(នេះបងមិនចាំលេខរបស់ខ្ញុំទេមែនទេ?) ឮសម្ដីគេបែបនេះនាងក៏សួរ ។
<<អត់...អត់ទេ មិញនេះបងគេងលក់ទើបមិនទាន់ស្វាងមើលលេខមិនច្បាស់!>> មួយមុឺនលេស ។
(ចឹងទេអី និយាយចឹងពេលណាទើបបងមកសេអ៊ូលវិញ!)
<<ចប់ការងារបងនឹងទៅ!>> ចម្លើយងាយៗ
(តើបងទំនេរទេព្រោះអីពីរថ្ងៃទៀតដល់ថ្ងៃកំណើតអូនហើយបងអាចមកបានទេ?)
<<សុំទោសផង បងមិនទំនេរទេហើយបងក៏មានរឿងនិយាយជាមួយអូនដែរ!>> គេបង្ហាញទឹកមុខយ៉ាងតានតឹងមើលទៅពាក្យដែលគេចង់និយាយពិតជាពិបាកនិយាយខ្លាំងហើយ ។
(បងឆាប់និយាយមក!)
<<ពួកយើងបែកគ្នាទៅ បងមិនសមនឹងអូនទេ>> ស្អប់ពាក្យនឹងដល់ហើយ!
<<ហេតុអីទៅ?>> នាងហាក់ស្លុតចិត្តបន្តិចពេលឮពាក្យបែក ។
<<បងឈប់ស្រឡាញ់អូនហើយ!>> ត្រូវហើយ ចិត្តរបស់គេពេលនេះគឺគ្មាននាងទៀតទេ ទើបគេមិនចង់ឱ្យនាងឈឺចាប់ដែលស្រឡាញ់មនុស្សដូចជាគេ ។
<<មិនអីទេ! ពួកយើងបែកគ្នាចុះ ឱ្យតែបងសប្បាយចិត្ត! ហើយបងកុំប្រើពាក្យស្រឡាញ់ជាមួយខ្ញុំអី ព្រោះកាលដែលបងយកខ្ញុំធ្វើជាសង្សារគឺដោយតែអ្នកនាងឆេយ៉ុងមិនអ៊ីចឹង? បងមិនដែលស្រឡាញ់ខ្ញុំទេ>> នាងមិនប្រកែកនឹងសំណើបែកគ្នារបស់ជីមីននោះទេ តែនាងក៏និយាយដើមហេតុនៃទំនាក់ទំនងរបស់ពួកគេចេញមកទាំងអស់ ។
<<បងសុំទោសហើយបងក៏សង្ឃឹមថាអូននឹងជួបមនុស្សដែលល្អជាងបង អាចមើលថែអូនបាន>>
<<ខ្ញុំសង្ឃឹមបងនិងអ្នកនាងឆេយ៉ុងក៏ដូចគ្នា! តែសម្រាប់ខ្ញុំ ខ្ញុំគ្មានថ្ងៃរកឃើញមនុស្សណាដែលល្អជាងបងនោះទេ!>> មើលទៅសុីនអាជាមនុស្សស្រីកម្រពិតមែន និយាយរួចនាងក៏បិទទូរស័ព្ទបាត់ទៅ ។
<<ឱ្យបងសុំទោស!សុីនអា>> គេពិតជាអាណិតសុីនអាណាស់ ។
<<នេះគាត់បែកគ្នាហើយឬ?>> នាងតូចមិនដឹងមកលួចស្ដាប់គេនិយាយទូរស័ព្ទយូរប៉ុណ្ណាហើយទេ...
<<បើបែបនេះល្អហើយ ខ្ញុំនឹងមិនទើសទាល់ក្នុងការដណ្ដើមយកបងចេញពីគេ>> នាងគិតទាំងសប្បាយចិត្តនិងសើចតិចៗ ព្រោះមិនបាច់លំបាកព្រោះគេបែកគ្នាហើយ ។
<<ឱកាសរបស់ខ្ញុំបានមកដល់ហើយ!>> នាងបម្រុងនឹងបើកទ្វារចូលទៅហើយតែក៏ឈប់វិញព្រោះនឹកឃើញរឿងអ្វីម្យ៉ាង ។
<<ឈប់សិន! ក្រែងខ្ញុំកំពុងខឹងនឹងគាត់មិនចឹង?>> នាងក៏បានដើរបកក្រោយវិញបម្រុងនឹងចូលក្មុងបន្ទប់ តែជីមីនក៏បានបើកទ្វារចេញមកឃើញល្មម ។
<<ឆេយ៉ុង!>> នាងក៏បានឈប់ងក់តែមិនព្រមងាកមុខមករកគេនោះទេ ។
<<យ៉ាងម៉េច?>>
<<បងសុំទោស!>> គេក៏បាននិយាយទៅកាន់នាងយ៉ាងស្រទន់មិនសោះអង្គើយដូចពេលនៅក្នុងឡាននោះទេ
<<បងខុសអី?>> ចរឹតមេមាន់ ។
<<បងខុស! ដែលបងមិនបានរៀបចំអាហារសម្រាប់ឯង!>> និយាយរួចគេក៏បានដើរចេញទៅក្រៅបាត់ទៅ
<<នេះបង! តើបងចង់ទៅណា?>> នាងក៏បានស្រែកហៅគេតែមិនបានតាមគេទៅនោះទេ ។
<<ខ្ញុំមិនខ្វល់ជាមួយបងទេ!>> នាងក៏នៅតែធ្វើខ្មឺតដូចដើម រួចក៏បានដើរទៅមើលប្ររ៉ូលរឿងនៅក្នុងបន្ទប់បាត់ទៅ ។
+++
ជីមីនកំពុងអង្គុយគិតពីពាក្យសម្ដីរបស់សុីនអាដែលនិយាយជាមួយគេនៅក្បែរឆ្នេរសមុទ្រ ។
<<មិនអីទេ! ពួកយើងបែកគ្នាចុះ ឱ្យតែបងសប្បាយចិត្ត! ហើយបងកុំប្រើពាក្យស្រឡាញ់ជាមួយខ្ញុំអី ព្រោះកាលដែលបងយកខ្ញុំធ្វើជាសង្សារគឺដោយតែអ្នកនាងឆេយ៉ុងមិនអ៊ីចឹង? បងមិនដែលស្រឡាញ់ខ្ញុំទេ>> នឹកឃើញពាក្យនឹងហើយក៏បានធ្វើឱ្យគេនឹកឃើញដល់ថ្ងៃមួយ...
(ឆេយ៉ុង! ឯងឆាប់ប្រកាសទៅថាឯងគ្មានទំនាក់ទំនងអ្វីជាមួយបងទេ!!)
(រឿងផ្ទាល់ខ្លួនខ្ញុំ! ខ្ញុំមិនបកស្រាយមិនប្រកាស! យ៉ាងម៉េចកាលដែលបងមានរឿងអាស្រូវជាមួយខ្ញុំនោះវាអាប់ឱនខ្លាំងណាស់មែនទេ?)
(មិនមែនទេ! វានឹងធ្វើឱ្យឯងខូចកេរ្តិ៍ឈ្មោះ!)
(ខ្ញុំមិនខ្វល់!) នាងក៏បានដើរចេញពីក្នុងក្រុមហ៊ុនបាត់ទៅ ហើយជីមីនក៏បានជួបសុីនអានៅនឹងមុខក្រុមហ៊ុនតែម្ដងពេលដែលគេចេញមកខាងក្រៅ ។
(សុីនអាហេតុអីក៏នាងនៅទីនេះ?)
(ខ្ញុំមករកបង!) គ្រាន់តែឃើញសុីនអាភ្លាមធ្វើឱ្យជីមីននឹកឃើញគំនិតមួយធ្វើឱ្យគេពិតជាធូរចិត្តមែនទែន ។
(សុីនអា! ធ្វើជាសង្សារខ្ញុំទៅ!)

Managerកំពូលស្នេហ៍Where stories live. Discover now