ភាគ១២ (បងឈប់ខឹងហើយ)

106 5 0
                                    

<<បងចង់ធ្វើស្អីខ្ញុំមែនទេ?>>
<<ឯងសាកគិតទៅមើល>> គេនៅតែរក្សាកែវភ្នែកព្រានមើលមកនាងដដែល ។
~ផាច់~
<<កុំមកប្រើក្រសែភ្នែកបែបនេះមើលខ្ញុំ ខ្ញុំមិនចូលចិត្ត ស្លាប់ទៅ!>> មួយកំផ្លៀងថែមទាំងទាញសក់របស់គេហើយវ៉ៃថែមទៀត ។
<<អូយ!ឆេយ៉ុង លែងទៅ បងធ្វើលេងទេ>> ឃើញនាងវ៉ៃមិនបន្ធូរបែបនេះគេក៏រកលេសមកកែស្ថានការសិន បើមិនអ៊ីចឹងទេ ស្លាប់មិនខាន ។
<<ខ្ញុំត្រូវតែវ៉ៃបងឱ្យស្លាប់កុំឱ្យបងហ៊ានធ្វើចរិកព្រានបែបនេះទៀត!>> នៅតែបន្តវ៉ៃគេគ្មានដកដៃទេ ។
<<បើឯងវ៉ៃបងស្លាប់នោះឯងច្បាស់ជាស្ដាយក្រោយ>>
<<ហេតុអីត្រូវស្ដាយក្រោយ?>> នាងក៏ផ្អាកសកម្មភាពវ៉ៃគេសិនព្រោះឆ្ងល់នឹងសម្ដីរបស់គេ នាងសម្លឹងមើលមុខគេទាំងឆ្ងល់រង់ចាំចម្លើយចេញពីមាត់របស់គេ ។
<<ត្រូវតែស្ដាយក្រោយព្រោះបើបងស្លាប់ គ្មានអ្នកណារៀបការជាមួយឯងទេ!>> គេក៏និយាយពាក្យពិតលាយនឹងពាក្យញោះនាង ។
<<ហេតុអីបងត្រូវរៀបការជាមួយខ្ញុំ ចុះសង្សារបងនោះ ហើយបងមិនបានស្រឡាញ់ខ្ញុំផងនឹង!>> តាមពិតនាងដឹងហើយថាគេបែកគ្នាជាមួយសង្សាររបស់គេយូរហើយ តែនាងចង់ឱ្យគេនិយាយប្រាប់នាងដោយផ្ទាល់ ។
<<បងបែកគ្នាជាមួយនាងហើយ ហើយឥឡូវនេះអ្នកនៅក្នុងចិត្តបងមានតែម្នាក់នោះទេ បងសម្រេចចិត្តរួចហើយ!>> គេក៏ប្រាប់នាងតាមអ្វីដែលនាងសួរ ។
<<សម្រេចចិត្តអ្វីទៅ?>>
<<សម្រេចចិត្តថាយកឯងជាមនុស្សដែលបងត្រូវរស់នៅជាមួយអស់មួយជីវិត!>> ពាក្យសារភាពស្នេហ៍តើនេះ!
<<បងនិយាយពិតទេ?>> នាងក៏សួរបញ្ជាក់ព្រោះសឹងតែមិនគួរឱ្យជឿ ។
<<គឺពិតណាស់!>> និយាយហើយក៏ទាញនាងមកអោប ជាប់នឹងទ្រូង ។
<<ចឹងបងត្រូវតែស្ដាប់ខ្ញុំ ជូនខ្ញុំដើរលេងនៅទីនេះឱ្យសព្វកន្លែងចាំទៅផ្ទះវិញ!>>
<<បាន អ្នកនាងម្ចាស់ចិត្ត!>> និយាយរួចគេក៏បើកឡានជូននាងដើរលេងជុំវិញកោះជេជូនេះ ភ្លេចអស់ហើយថាដៃរបស់ខ្លួនមានរបួស ដឹងត្រឹមថាពេលនៅជាមួយនាងជាពេលដែលមានក្ដីសុខបំផុត ពួកគេដើរលេងជាមួយគ្នារហូតដល់យប់ទើបមកផ្ទះវិញ ។
<<ហ៉ើយ! ហត់ខ្លាំងណាស់ខ្ញុំទៅសម្រាកហើយ>> ដោយសារហត់នឿយពេកព្រោះដើរលេងតាំងពីព្រឹកដល់យប់ នាងក៏ថើបថ្ពាល់របស់ជីមីនបន្តិចហើយក៏ឡើងទៅបន្ទប់សម្រាក់ត្រៀមកម្លាំងធ្វើការស្អែក ។
<<សុបិន្តល្អ!>> គេយល់ពីនាងទើបមិនចង់រំខាននាងច្រើន ហើយគេក៏ចូលបន្ទប់របស់គេវិញដែរទៅ ។
+++
<<ថ្ងៃនេះយ៉ាងម៉េចដែរមានប្លង់ដែលពិបាកៗដែរទេ?>>
ស្របពេលកំពុងនៅក្នុងឡានគេក៏ឆ្លៀតសួរនាំនាងបន្ថែមមុនពេលនាងចូលថត ។
<<គ្មានទេ វាស្រួលណាស់សម្រាប់ខ្ញុំ!>>
<<ល្អហើយចឹង ទើបឯងមិនសូវហត់ខ្លាំង>>
<<តែ ក្រែងបងជាអ្នកគ្រប់គ្រងខ្ញុំមិនចឹង បងក៏គួរដឹងហើយថាថ្ងៃនេះខ្ញុំត្រូវថតប្លង់ណាខ្លះ មិនចឹង?>>
<<បងមិនបានមើលស្គ្រីបទេ បងចង់សួរឯង>>
<<យ៉ាប់ណាស់ បងចុះមកដល់ហើយ!>> ជីមីនក៏ចុះពីលើឡានជាមួយឆេយ៉ុងសម្ដៅទៅកន្លែងថត ។
<<តួឯកស្រីមកហើយ ឆេយ៉ុងឆាប់ទៅរៀបចំខ្លួនទៅ បន្តិចទៀតយើងចាប់ផ្ដើម!>> ឃើញឆេយ៉ុងភ្លាមអ្នកដឹកនាំរឿងក៏ប្រាប់នាងឱ្យរៀបចំខ្លួនភ្លាម ។
<<ចាសDirector ខ្ញុំទៅហើយបងមីន>> និយាយរួចក៏ទៅបាត់ទៅទុកឱ្យជីមីនឈរចាំខាងក្រៅ ។
<<សាកបើកមើលស្គ្រីបរឿងបន្តិចសិន!>> ទំនេរមិនដឹងធ្វើអីក៏នឹកឃើញបើកមើលប្លង់ដែលឆេយ៉ុងថតលេងសិន ។
<<ហាស៎! ឈុតថើប>> គេភ្ញាក់យ៉ាងខ្លាំងព្រោះថ្ងៃនេះឆេយ៉ុងត្រូវថតឈុតថើបគ្នាជាមួយតួឯកប្រុស ។
<<អរ នេះគឺលោកអ្នកគ្រប់គ្រងរបស់អ្នកនាងឆេយ៉ុងមែនទេ?>> មិនដឹងថាមកពីណាទេក៏មកសួរនាំជីមីនបែបឌឺដង ។
<<..........................>>
<<មិនឆ្លើយក៏មិនអី លោកដឹងទេថាថ្ងៃនេះខ្ញុំត្រូវថតឈុតថើបជាមួយអ្នកនាងឆេយ៉ុង!>> និយាយដោយសង្កត់ន័យសំខាន់គឺពាក្យថាថើបដាក់ជីមីន ។
<<ខ្ញុំជាអ្នកគ្រប់គ្រងរបស់នាងរឿងអីខ្ញុំមិនដឹងនោះ!>> ជីមីនក៏ឆ្លើយតបទាំងក្ដៅស្លឹកត្រចៀកងាំង ។
<<ឯណាតួឯកប្រុស ពួកយើងចាប់ផ្ដើមថត!>> អ្នកដឹកនាំរឿងក៏ស្រែករកថេហ្គីលដើម្បីចាប់ផ្ដើមការងារ ទាំងដែលជីមីនដោះស្រាយជាមួយអាម្នាក់នេះមិនទាន់រួចរាល់ផង ។
<<បាទលោក ខ្ញុំគិតថាបបូរមាត់អ្នកនាងឆេយ៉ុងច្បាស់ជាផ្អែមខ្លាំងហើយ>> ឆ្លើយតបជាមួយអ្នកដឹកនាំរឿង រួចក៏ឆ្លៀតបញ្ឈឺជីមីនបន្តិចទើបទៅ ។
<<អាចង្រៃយ៍ម្នាក់នេះ!>> ខឹងគេឡើងក្រហមមុខហើយ
<<អ្នកទាំងអស់គ្នាត្រៀមតួស្រីជីយ៉ុននិងតួប្រុសស៊ូជុន 1.2.3ចាប់ផ្ដើម!>> និយាយទាំងហៅតួស្រីប្រុសទាំង២ឱ្យត្រៀម ។
<<កន្លងមកលោកមកក្បែរខ្ញុំ លួងលោម លើកទឹកចិត្តខ្ញុំគឺដោយសារតែរឿងនេះមែនទេ?>> ឆេយ៉ុងក៏ចាប់ផ្ដើមសម្ដែង នាងក៏និយាយទាំងអួលដើម-ក- ។
<<ជីយ៉ុន ស្ដាប់ខ្ញុំសិនមិនមែនបែបនឹងទេ!>> គេក៏កាន់ស្មានាងជាប់នឹងប្រុងនិយាយបកស្រាយ ។
<<លោកមកជិតខ្ញុំគឺដោយសារតែលោកដឹងថាខ្ញុំជាកូនស្រីបង្កើតនៃគ្រួសារគីមមែនទេ លោកមកដោយសារលោកចង់បានមរតកទាំងអស់នោះមែនទេ?>> នាងស្រែកយំរៀបរាប់យ់ាងខ្លាំងយ៉ាងគួរឱ្យសង្វេក ។
<<អត់ទេ! ជីយ៉ុន មិនដូចអ្វីដែលនាងគិតទេ>>
~ផាច់~
<<ខ្ញុំស្អប់លោកណាស់ មនុស្សអាត្មានិយម!>> នាងបានទះស៊ូជុនមួយកំផ្លៀងហើយនិយាយពាក្យថាស្អប់ទាំងទឹកភ្នែកទៅកាន់គេទៀតផង ដោយនាងមិនស្ដាប់ហេតុផលគេនិយាយ ស៊ូជុនក៏ចាប់នាងបំបិទមាត់ដោយមាត់របស់គេតែម្ដង ។
<<កាត់ ល្អណាស់!>> អ្នកដឹកនាំក៏បាននិយាយថាកាត់ដើម្បីត្រៀមទៅកាន់ប្លង់ថ្មីបន្តទៀត ។
<<សុំទោសផង! អម្បាញ់នេះខ្ញុំរាងជ្រុលដៃ>> នាងក៏បានសុំទោសដល់ថេហ្គីលព្រោះមិញនេះទះគេរៀងខ្លាំងដែរ ។
<<មិនអីទេ អ្នកនាងពូកែណាស់!>>
<<កើតអីនឹងបងមីន?>> (សុខៗជីមីនក៏ដើរមកទាញដៃឆេយ៉ុងយ៉ាងខ្លាំងឱ្យទៅតាមគេ ។
<<លោកមានការអី?>> ដោយឃើញជីមីនទាញដៃឆេយ៉ុងបែបនេះថេហ្គីលក៏បានចាប់ដៃរបស់ឆេយ៉ុងម្ខាងទៀត ។
<<មិនមែនជារឿងរបស់លោកទេ លែងដៃទៅ!>> គេក៏សម្លឹងមុខថេហ្គីលទាំងខឹង ។
<<លោកថេហ្គីលលែងដៃខ្ញុំសិនទៅ!>>
<<មកនេះ!>> គេក៏ទាញកន្រ្តាក់ដៃរបស់ឆេយ៉ុងសឹងតែបាក់ឆ្អឹងទៅហើយ តែពួកគេមិនដឹងទេថាថេហ្គីលដើរតាមពួកគេទាំងពីរនោះទេ ។
<<នេះបងកើតអី អួយ!?>> ឆ្នាស់មិនទាន់បានប៉ុន្មានផងក៏ស្រែកថ្ងូរឈឺបាត់ទៅហើយ ដោយសារមិញនេះជីមីនទាញដៃរបស់នាងខ្លាំងពេកទើបធ្វើឱ្យថ្លោះ ។
<<ឆេយ៉ុងនេះឯងកើតអី?>> គេក៏បារម្ភនាងយ៉ាងខ្លាំងព្រោះឮនាងស្រែកហើយខ្ទប់ដៃ ។
<<ខ្ញុំទេដែលជាអ្នកត្រូវសួរបងថាកើតអី?>>
<<បំភ្លេចចោលទៅ ឯងយ៉ាងម៉េចហើយ?>>
<<បងប្រច័ណ្ឌដែលខ្ញុំថតឈុតថើបនោះមែនទេ?>>
<<បងគ្មានអីត្រូវប្រចណ្ឌទេ វាជារឿងរបស់ឯង>>
<<មែនទេ?>>
~អ៊ុប~
<<ឈប់ខឹងទៅណា!>> ឆេយ៉ុងបានចង្អើតទៅថើបជីមីនរួចក៏អោបគេទៀតដើម្បីកុំឱ្យគេប្រចណ្ឌខឹងទៀត
<<បានហើយ ក្មេងឆ្គួតបងឈប់ខឹងហើយ>> គេក៏អោបនាងវិញតែគេមិនដឹងទេថាថេហ្គីលកំពុងមើលមកកាន់គេដោយមិននិយាយអីទាំងអស់ ។

Managerកំពូលស្នេហ៍Where stories live. Discover now