ភាគ៥ (អារម្មណ៍ច្របូកច្របល់)

121 6 0
                                    

<<ឆេយ៉ុង! រៀបចំខ្លួនហើយឬនៅ?>> គេខំប្រឹងស្រែកផង គោះទ្វាផង ខ្លាចយឺតពេលចេញដំណើរទៅកោះជេជូ ។
<<រួចហើយ! បងឈប់ស្រែកទៅថ្លង់ណាស់>> និយាយទាំងយកដៃបិទត្រចៀកព្រោះថ្លង់នឹងជីមីនពេក ។
<<បានហើយឈប់សាំញុាំទៅឆាប់ទៅ ប្រយ័ត្នយន្តហោះចេញចោល>>
<<និយាយធ្វើដូចជិះយន្តហោះសាធារណៈ!>> នាងខ្សឹបៗម្នាក់ឯង មិនឱ្យគេឮនោះទេ ហើយជីមីនក៏បានមកទាញដៃឆេយ៉ុងចូលទៅក្នុងឡានបាត់ទៅ ដើម្បីធ្វើដំណើរទៅប្រលានយន្តហោះរបស់ក្រុមហ៊ុន ទៅកោះជេជូក្នុងគោលបំណងបំពេញការងារ ។
+++
<<មកដល់ហើយឯងឆាប់ឡើងទៅ>> ឆេយ៉ុងក៏ដើរឡើងសម្ដៅទៅកន្លែកជិតបង្អួចដើម្បីងាយស្រួលមើលទេសភាពចំណែកកៅអីម្ខាងទៀតនាងបានទុកសម្រាប់ឱ្យជីមីនមកអង្គុយ ។
<<អេ..!នេះបងទៅអង្គុយនៅកន្លែងណា?>> នាងឆ្ងល់ខ្លាំងមែនទែនព្រោះនាងខំទុកកៅអីឱ្យគេអង្គុយក្បែរនាងទៅហើយ តែគេបែរជាដើរទៅអង្គុយកន្លែងផ្សេងទៅវិញ ។
<<បងទៅអង្គុយនៅខាងមុខ>>
<<បងមានឃើញខ្ញុំទុកកន្លែងឱ្យបងអង្គុយទេ?>>
<<បងខ្លាចរំខានដល់ឯង!>>
<<ឆាប់មកនេះភ្លាម!>> នាងក៏ស្រែកដាក់គេដូចកញ្ចែរ
<<បងទៅហើយ! ឯងឈប់ស្រែកទៅ>> គេក៏ដើរមករកកៅអីនៅក្បែរឆេយ៉ុងយឺតៗ ព្រោះខ្លាចស្រីឆ្នាស់កាច់-ក-។
<<បងធ្វើធម្មតាទៅ កុំធ្វើខ្លួនរឹងៗបែបនេះខ្លាចខ្ញុំចាប់សុីក៏យ៉ាងម៉េច?>> នាងនិយាយទាំងធុញព្រោះប៉ុន្មានថ្ងៃនឹងជីមីនគេធ្វើឬកពារប្លែកៗដាក់នាង ។
<<បង!បងធម្មតាៗតើ!>> គេនិយាយថាខ្លួនឯងធម្មតាៗ តែខ្លួនរបស់គេវិញឡើងរឹងតែម្ដង អង្គុយឡើងត្រង់មិនហ៊ានសូម្បីផ្អែកខ្នងទៅក្រោយ ។
<<នឹងហ៎..ធម្មតា>> នាងធ្វើមុខចាប់កំហុស ។
<<ត្រ...ត្រូវហើយ!>>
<<បានហើយ! ឈប់និយាយទៅខ្ញុំត្រូវការសម្រាក>> និយាយរួចក៏ដាក់ក្បាលមកលើស្មារបស់ជីមីនរួចក៏សង្ងំគេងលក់បាត់ ឃើញបែបនេះជីមីនគេក៏នៅឡើងស្ងៀមមិនហា៊នកម្រើកខ្លួនសូម្បីបន្តិចខ្លាចនាងខឹងគេទៀត ហើយយន្តហោះហោះក៏បានចេញឡើងទៅលើវេហាផងដែរ ។
ទីបំផុតពួកគេក៏បានមកដល់កោះជេជូ បន្ទាប់ពីធ្វើដំណើរប្រហែលមួយម៉ោង ជីមីនក៏បានដាស់ឆេយ៉ុងឱ្យភ្ញាក់នឹងឆាប់បានធ្វើដំណើរទៅផ្ទះដែលក្រុមហ៊ុនរៀបចំឱ្យស្នាក់នៅ ។
<<ឆេយ៉ុង...ឆេយ៉ុង ភ្ញាក់ឡើងពួកយើងមកដល់ហើយ!>> គេហៅនាងតូចដែលកំពុងគេងលើស្មាគេតិចៗ ។
<<ដល់ហើយហ៎?>> នាងក៏ញីភ្នែកបន្តិចហើយនិយាយឡើងទន់ភ្លន់គួរឱ្យស្រឡាញ់មែនទែន ។ <<នេះបងមិនដែលដឹងសោះថាពេលឯងភ្ញាក់ពីគេងគឺគួរឱ្យស្រឡាញ់បែបនេះ!>> និយាយហើយក៏យកដៃទៅទាញថ្ពាល់របស់នាងលេង ។
<<ខ្ញុំឈ្លោះជាមួយបងមិនកើតទេ ខ្ញុំឃ្លាន>> នាងពិតជាឃ្លានណាស់សម្ដីដែលឆ្នាស់ឆ្នើមក៏ប្រែមកជាទន់ភ្លន់គួរឱ្យស្រឡាញ់ណាស់ ជីមីនគេសឹងតែចាប់នាងក្រញិចនោះទេគឺពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។
<<មិនអីទេ! ទៅកន្លែងស្នាក់ដើម្បីរៀបចំខ្លួនសិន បងជូនឯងទៅញុាំអាហារដែលឯងចូលចិត្ត!>>
<<អត់ទេខ្ញុំមិនអាចទៅក្រៅទេ ខ្លាចមានអ្នកកាសែត>>
<<នេះឯងចេះខ្លាចអ្នកកាសែតតាំងពីពេលណា?>> គេអស់សំណើចពេលឮថានាងខ្លាចអ្នកកាសែត ។
<<តាំងពីពេលដែលខ្ញុំដឹងថាខ្ញុំស្រឡាញ់បង!>> និយាយទាំងងើបមុខទៅរកគេខ្លាំងមែនទែនសឹងតែប៉ះមាត់ទៅហើយ ។
<<តោះៗ យើងឆាប់ទៅផ្ទះទៅបងធ្វើអីឱ្យឯងញុាំ>> គេក៏យកដៃរុញក្បាលរបស់នាងចេញ រួចក៏និយាយបង្វែររឿងព្រោះពេលនេះបេះដូងគេលោតញាប់ខ្លាំងណាស់មុខគេក៏ឡើងក្រហមនឹងក្ដៅភាយៗផងដែរ ។
<<បងអៀនខ្ញុំហ៎?>> នាងក៏ធ្វើមុខគួរឱ្យស្រឡាញ់រួចក៏និយាយបង្អាប់គេធ្វើឱ្យជីមីនធ្វើអី្វក៏មិនត្រូវ ។
<<បានហើយ! ឯងនៅទីនេះទៅ បងទៅហើយ>> ដោយអៀនខ្លាំងពេកគេក៏គេចខ្លួនទៅមុនទៅ ។
<<អេឈប់សិន! បងមីនចាំខ្ញុំផង>> នាងក៏ប្រញាប់រត់ទៅតាមគេយ៉ាងលឿន ។
+++
ពួកគេក៏បានមកដល់ផ្ទះ ដែលក្រុមហ៊ុនរៀបចំឱ្យវាពិតជាស្អាតណាស់ហើយ ដូចជាផ្ទះលំហែកាយលំដាប់អភិជនអញ្ចឹង មានទីធ្លាធំទូលាយ មានអាងហែលទឹកធំល្មមនៅមុខផ្ទះ ចំណែកផ្ទះនេះគឺមាន២ជាន់ ជាន់ទី២មានវេរ៉ង់ដាល្មមអាចអាំងសាច់ញុាំលេងបានហើយថែមទាំងនៅជាប់សមុទ្រទៀតផង
<<នេះបងប្រុសពូកែរៀបចំណាស់! ទីនេះស្អាតណាស់>>
<<ឯងឆាប់ចូលទៅ!>> គេក៏កាន់ដៃនាងចូលទៅខាងក្នុងធ្វើឱ្យឆេយ៉ុងនាងភាំងបន្តិចតែក៏ញញឹមសប្បាយចិត្តវិញ ពួកគេក៏យកអីវ៉ាន់ទៅដាក់ក្នុងបន្ទប់រៀងៗខ្លួននិងងូតទឹកសម្អាតខ្លួនរួចជីមីនក៏ចុះមកខាងក្រោមមុនដើម្បីធ្វើអាហារឱ្យឆេយ៉ុងញុាំ ពេលគេធ្វើរួចគេក៏រៀបចំដាក់នៅលើតុ ។
<<ឆេយ៉ុងហា៎...ចុះមកញុាំអាហារពេលព្រឹក!>> ហៅឆេយ៉ុងរួចគេក៏ទៅអង្គុយនៅលើឡុងដើម្បីធ្វើការ ។
<<នេះបងធ្វើអី្វខ្លះនឹង>> នាងឃើញគេអង្គុយនៅមុខកុំព្យូទ័រមិនទៅញុាំអាហារ ។
<<បងកំពុងរៀបចំកាលវិភាគរបស់ឯងនឹងណា៎!>>
<<មកញុាំអាហារសិនមក ចាំញុាំហើយចាំធ្វើតទៀតក៏បានដែរ>>
<<មិនអីទេ ឯងទៅញុាំមុនទៅ>>
<<ល្អ បើចឹងមិនបាច់សុីទេ!>> ឆេយ៉ុងចាប់ផ្ដើមចេញចរិកឆ្នាស់មកម្ដងទៀតធ្វើឱ្យជីមីនខ្លាចរអា ។
<<ទៅ..ទៅញុាំអាហារសិនក៏ល្អដែរ>> និយាយរួចក៏ដើរទៅញុាំអាហារជាមួយឆេយ៉ុងយ៉ាងឆ្ងាញ់ពេលញុាំរួចឆេយ៉ុងក៏បានទៅលាងចានដើម្បីឱ្យជីមីនទៅធ្វើការ ពេលកំពុងធ្វើការសុខៗក៏មានអ្នកតេមកជីមីន ពេលគេមើលទៅម្នាក់នោះជាសង្សាររបស់គេ យូ សុីនអា ។
<<អាឡូ! សុីនអាអូនមានការអីមែនទេ?>> គេនិយាយទូរស័ព្ទបណ្ដើរធ្វើការបណ្ដើរ ។
(នេះបងនៅទីណាម៉េចក៏មិនឃើញបងនៅផ្ទះ)
<<គឺបងនៅកោះជេជូ!>>
(បងទៅធ្វើអី?)
<<បងទៅធ្វើការ ចុះអូនមានការអី?>>
<<បងមីនហា៎...>> ពេលជីមីនកំពុងនិយាយទូរស័ព្ទសុខៗឆេយ៉ុងក៏ហៅគេ ។
(នេះបងនៅជាមួយអ្នកនាងឆេយ៉ុងមែនទេ)> ជីមីនមិនទាន់ទាំងតបផងឆេយ៉ុងក៏មកដល់ហើយកកញ្ឆក់ទូរស័ព្ទពីជីមីនយកមកនិយាយ ។
<<សួស្ដីអ្នកនាងសុីនអា ខ្ញុំគឺឆេយ៉ុងខ្ញុំសុំប្រាប់អ្នកនាងឱ្យហើយកុំទាន់តេមករំខានបងមីនអី! ព្រោះពេលនេះគាត់កំពុងធ្វើការ នៅពេលដែលចប់ការងារគាត់នឹងតេទៅអ្នកនាងវិញហើយ..>> និយាយរួចក៏ចុចបិទហើយក៏ហុចទូរស័ព្ទឱ្យជីមីនវិញទាំងមុខក្រញូវរួចក៏ដើរទៅលាងចានតទៀត ។
<<នេះ!ឆេយ៉ុងប្រច័ណ្ឌមែនទេ?>> គេគិតតែឯងហើយក៏ញញឹម ។
<<នេះខ្ញុំកើតអីទៀតហើយ!>> គេក៏ប្រមូលអារម្មណ៍មកវិញរួចក៏ធ្វើការតទៀត ។



Managerកំពូលស្នេហ៍Where stories live. Discover now