<<ឆេយ៉ុង ឱ្យបងសុំទោសផង!>> ជីមីនមើលមុខនាងបន្តិចហើយក៏និយាយសុំទោស ។
<<សុំទោស?>> នាងហាក់ឆ្ងល់យ៉ាងខ្លាំងដែលសុខៗមានគេមកសុំទោសបែបនេះ ។ ជីមីនមិននិយាយច្រើនក៏រុញឆេយ៉ុងឱ្យចូលក្នុងបន្ទប់វិញរួចក៏ចាក់សោរពីខាងក្រៅមិនឱ្យនាងចេញរួចនោះទេ ។
<<ធ្វើស្អីនឹង!>> នាងម៉ួម៉ៅយ៉ាងខ្លាំងដែលមានគេមកចាក់សោរទុកបែបនេះបូករួមនឹងកំពុងស្រវឹងផងនោះនាងក៏ស្រែកយ៉ាងខ្លាំងសឹងតែបែកផ្ទះទៅហើយ ។
<<ឆេយ៉ុង ឯងឈប់ស្រែកទៅបងគ្រាន់តែមិនចង់ឱ្យឯងផឹកស្រាទៀតប៉ុណ្ណោ>> គេក៏រាងរអានឹងនាងដែរដូចធ្លាប់ដឹងហើយថាឆេយ៉ុងនៅពេលស្រវឹងគឺគួរឱ្យខ្លាចណាស់គ្មានអ្នកណាអាចទប់ទល់នឹងនាងបានទេ ទាល់តែចាំនាងរហូតដល់នាងស្វាងពីស្រវឹងទើបនិយាយគ្នាស្ដាប់បាន ។
<<ឆាប់បើកភ្លាមមក!>> នាងក៏ស្រែកចេញពីក្នុងបន្ទប់
<<.................>>
<<អាយ...!!>> នាងក៏បានបោកប្រាស់របស់របរនៅក្នុងបន្ទប់ធ្វើឱ្យរញ៉េរញ៉ៃពេញនឹង រួចក៏ទាញអំពូលភ្លើងកែវនៅក្បាលគ្រែយកមកបោកចោលនឹងឥដ្ឋមួយទំហឹង ។
~ប្រូស~
<<នេះសំឡេងអីនឹង?>> គេហាក់បារម្ភយ៉ាងខ្លាំងនៅពេលឮសំឡេងរបស់ធ្លាប់បែបនេះ ។
<<ហាហាហា...>> សុខៗឆេយ៉ុងស្រាប់តែសើចហើយសំឡេងរបស់របរដែលត្រូវបានគេបោកបំផ្លាញក៏បានឮជាបន្តបន្ទាប់បន្ទាប់ ។
<<នេះ!ឆេយ៉ុង>> គេហាក់និយាយមិនចេញ គឺដឹងត្រឹមថាពេលនេះគេភ័យខ្លាំងណាស់ព្រោះពេលនាងស្រវឹងរឿងស្អីក៏នាងធ្វើចេញដែរ គេក៏សម្រេចចិត្តបើកទ្វាចូលទៅមើលក៏ឃើញឆេយ៉ុងអង្គុយជាមួយរបស់របរបែកបាក់ជាច្រើនព្រមទាំងដៃរបស់នាងក៏មានឈាមដូចគ្នាដោយសាររបស់ដែលនាងបោកនោះគេជាប្រភេទកែវ ។
<<អ្នកណា?>> នាងស្រវឹងឡើងលែងដឹងអីទៅហើយ ក៏បានកាន់អំបែងទៅចង្អុលមុខរបស់ជីមីន ។
<<ឆេយ៉ុងគឺបងណា៎ បងគឺជីមីន ឯងដាក់វាចុះសិនទៅ!>> គេក៏ខំប្រឹងនិយាយតិចៗដាក់នាងព្រោះពេលនេះនាងបាត់បង់សតិហើយគ្មានវិធីផ្សេងក្រៅពីធ្វើឱ្យនាងទម្លាក់អំបែងនោះចុះសិននោះទេ) ។
<<បងមីនចឹងហ៎!>> និយាយរួចនាងក៏ចាប់ផ្ដើមសើច ។
<<ហេតុអីបានជាឯងសើច?>> គេរាងព្រឺជាមួយនាងនៅពេលនេះខ្លាំងណាស់ ។
<<................>> ឆេយ៉ុងនាងមិនបានតបទេ តែនាងបែរជាកាន់អំបែងកែវនោះដើរមកជិតជីមីនម្ដងបន្តិចៗទាំងទឹកមុខគួរឱ្យខ្លាច ។
<<ឆេយ៉ុងឯងចង់ធ្វើអី?>> គេក៏ដើរថយក្រោយ ។
<<លោកមិនមែនជាបងមីនទេ កុំកុហកខ្ញុំ!>> និយាយរួចក៏យកអំបែងកែវបម្រុងនឹងចាក់គេតែគេក៏យកដៃរង ឆ្លៀតឱកាសនេះគេក៏វ៉ៃកញ្ចឹងកររបស់នាងធ្វើឱ្យនាងសន្លប់លើគេបាត់ទៅ ។
<<អា៎!!>> (គេក៏បញ្ចេញសំឡេងបន្តិចដែលបញ្ជាក់ពីការឈឺចាប់ព្រោះដៃរបស់គេពេលនេះបានមុតអំបែងជ្រៅគ្រាន់បើដែរតែមិនចំសរសៃរឈាមសំខាន់ទេដោយសារតែនាងប្រើកម្លាំងចាក់មិនខ្លាំង នេះសំណាងហើយដែរគេវាយនាងឱ្យសន្លប់មុននោះកុំអីមិនដឹងថាក្លាយជាបែបណានោះទេ ។
<<ថ្ងៃក្រោយខ្ញុំប្រហែលត្រូវយាមនាងរហូតហើយ ដើម្បីប្រាកដថានាងមិនផឹកស្រាទៀត!>> និយាយរួចក៏បីឆេយ៉ុងចូលក្នុងបន្ទប់ឱ្យគេងរួចគេក៏រកបង់ដើម្បីរុំរបួសរបស់គេនិងនាងហើយក៏ឆ្លៀតមករៀបចំបន្ទប់ឱ្យឆេយ៉ុងទាំងយប់ទៀតផង ។
<<ខ្ញុំនៅទីនេះយាមនាងវិញ!>> រៀបនឹងទៅបន្ទប់វិញទៅហើយក៏ប្ដូរចិត្តមក អង្គុយមើលឆេយ៉ុងវិញព្រោះខ្លាចនាងភ្ញាក់មកសល់ចំហាយ រួចគេក៏មើលនាងរហូតគេងលក់នៅលើតុធ្វើការរបស់នាងទៅ ។
+++
<<អួយ! ឈឺក្បាលណាស់>> ភ្ញាក់មកភ្លាមក៏ស្រែកត្អូញថាឈឺក្បាលភ្លាម ។
<<នេះ! បងមីនមកគេងអីនៅត្រង់នេះ?>> ភ្ញាក់មកក៏ឃើញជីមីនគេងស្ពោបនៅលើតុធ្វើការរបស់នាង នាងក៏ដើរទៅមើលគេបន្តិចទៅ ។
<<សូម្បីពេលគេងក៏គួរឱ្យស្រឡាញ់ដែរ>> នាងក៏អោនទៅជិតមុខរបស់គេដើម្បីចង់មើលមុខរបស់គេឱ្យកាន់តែច្បាស់ រួចក៏ប្រទះឃើញដៃរបស់គេរុំរបួស នាងក៏រកទាញដៃរបស់គេមកមើល គេស្រាប់តែគេភ្ញាក់ បើកភ្នែកឡើងមក ។
<<ឯងចង់ធ្វើស្អីទៀតហើយ?>> គេក៏សម្លឹងនាងក្នុងក្រសែភ្នែកមិនទុកចិត្តខ្លាចសល់ចំហាយ) ។
<<ខ្ញុំគ្រាន់តែឆ្ងល់ដៃបងទៅត្រូវអី ចាំបាច់សម្លឹងខ្ញុំបែបនឹងធ្វើអី?>> នេះនាងមិនដឹងទេថាដៃរបស់គេកើតអី?
<<ឯងមិនចាំទេ?>> គេក៏សួរនាងបញ្ជាក់ព្រោះរបួសនេះនាងជាអ្នកបង្កឡើង ។
<<ចាំរឿងអី?>> នាងគឺភ្លេចពិតមែន ។
<<មិនអីទេ ឯងទៅងូតទឹកទៅ ថ្ងៃនេះបងជូនឯងទៅដើរលេង!>> ខ្ជិលរករឿងច្រើនក៏ដេញនាងទៅងូតទឹកទៅ ។
<<ក៏បាន!>> នាងក៏ដើរចូលបន្ទប់ទឹកទាំងបន្តក់សញ្ញាសួរពេញក្បាលព្រោះមិនសូវយល់ពីទង្វើនិងសម្ដីរបស់ជីមីន ។
<<នេះបង្កអំពើហិង្សាបែបនេះដាក់យើងហើយបែរជាមិនចាំទៅវិញ?>> គេក៏ហួសចិត្តយ៉ាងខ្លាំងដែលនាងមិនចាំទង្វើរបស់ខ្លួនឯងដែលធ្វើដាក់គេបែបនេះ ។ផប្រហែល១៥នាទីក្រោយមកឆេយ៉ុងនាងក៏បានងូតទឹកស្លៀកពាក់រួចរាល់ហើយក៏ចេញពីបន្ទប់ទឹកក៏បាត់ជីមីន និងប្រទះឃើញបាត់អំពូលភ្លើងសំណព្វរបស់ខ្លួននាងក៏ទៅសួរនាំជីមីន ។
<<បងមីន! ឯណាអំពូលភ្លើងព្រះចន្ទរបស់ខ្ញុំ?>>
<<ហាក៎ របស់ឯងហេតុអីក៏ឯងសួរបង?>>
<<ខ្ញុំភ្លេច ខ្ញុំមិនដឹងទេ>>
<<គឺវាបែកបាត់ហើយ!>>
<<តើអ្នកណាជាអ្នកធ្វើ?>>
<<ឯង!>> មួយម៉ាត់យ៉ាងខ្លី ។
<<ខ្ញុំ? តាំងពីពេលណា?>>
<<យប់មិញ តែមិនអីទេបងជូនឯងទៅទិញមួយទៀតឈប់គិតទៅ>>
<<តែអំពូលនោះបងជាអ្នកទិញឱ្យខ្ញុំ>> ត្រូវហើយនាងស្រឡាញ់អំពូលនោះខ្លាំង គឺដោយសារតែអំពូលនោះគឺគេជាអ្នកទិញឱ្យនាង ។
<<មិនអីទេ បងនឹងទិញឱ្យឯងមួយទៀត>> និយាយហើយក៏អង្អែលក្បាលរបស់នាង ។
<<ចឹងឆាប់ទៅ តែថាខ្ញុំជាអ្នកបើកឡាន!>> នាងសប្បាយចិត្តណាស់ពេលឮគេថានឹងទិញមួយទៀតឱ្យនាង តែពេលនាងប្រុងនឹងរត់ឡើងជិះឡាននាងក៏នឹកឃើញស្នាមរបួសនៅដៃរបស់គេ នាងក៏បានស្ម័គ្រចិត្តបើកជំនួសគេវិញ ។
<<ហេតុអី ក្រែងឯងមិនចូលចិត្តបើកឡានមែនទេ?>>
<<ត្រូវហើយ តែថ្ងៃនេះខ្ញុំចង់បើក បងឆាប់ឡើងមក>> សម្លឹងមុខនាងមួយសន្ទុះទើបជីមីនព្រមឱ្យនាងធ្វើជាអ្នកបើកឡាន ។
<<ក៏បាន!>> គេក៏ឡើងទៅអង្គុយនៅកន្លែងធម្មតាទុកឱ្យឆេយ៉ុងធ្វើជាអ្នកបើកឡាន មានតារាបើឡានឱ្យ មានអីឡូយដែរតើ ។
YOU ARE READING
Managerកំពូលស្នេហ៍
Romance[My Charming Manager] Managerឬអាចហៅថាអ្នកចាត់ការនិងគ្រប់គ្រងទូទៅ លើអ្វីមួយ ។ បើនិយាយពីអ្នកចាត់ការទូទៅរបស់តារាវិញ ជាពិសេសតារាស្រីគឺថាពួកគេមានភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង និងអាចក្លាយទៅជាស្នេហាផងដែរ ។ តែតារាស្រីម្នាក់នោះ នាងមានឈ្មោះថាឆេយ៉ុងគឺត្រូវបានម...