♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី១

404 42 2
                                    


« ខ្ញុំសុំអង្វរ លោកទាំងអស់គ្នា ខ្ញុំនិងរកប្រាក់មកសងជំនួសប្ដីខ្ញុំ សុំតែពួកលោកកុំកម្ទេចរបស់របបទាំងនេះអី!» ផាក ជីរ៉ា ជាកូនស្រីរបស់ត្រកូលផាក ដែរជាវង្សត្រកូលដែរមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែហេតុអ្វីបានជាគាត់ត្រូវមកធ្លាក់ខ្លួនក្រទៅវិញ? អ្នកស្រីជីរ៉ាគឺជាម៉ាក់របស់នាយតូចជីមីន និងជាប្រពន្ធរបស់លោក ហាស៍ ដុង។ នៅពេលដែលគាត់រៀបការជាមួយលោកហាស៍ ដុងគ្រួសាររបស់អ្នកស្រីមិនពេញចិត្តនោះទេទើបគាត់កាត់ផ្តាច់ចំណងគ្រួសារជាមួយលោកស្រីជីរ៉ាឲ្យចេញពីវង្សត្រកូលផាករបស់គាត់តែម្ដង។

« បើគ្មានលុយសងយើងទេ យើងនិងកម្ទេចរបស់ក្នុងផ្ទះនេះឲ្យអស់!» បុរសមាឌធំដែរជាម្ចាស់បំណុលស្រដីឡើងហើយក៏ដើរចូលទៅក្នុងផ្ទះរៀបចំនិងកម្ទេចរបស់របបក្នុងផ្ទះចោល គាប់ជួននាយតូចជីមីន ក៏មកពីរកការងារវិញឃើញក៏ចូលមកឃាត់ពួកគេប៉ុន្តែវិញគ្មានបានផលនោះទេ។ របស់របរក្នុងផ្ទះសឹងតែទាំងអស់ត្រូវបានបែកបាក់ខ្ទេចខ្ទីដោយសារតែម្ចាស់បំណុលរបស់ពួកគេ។

« ឯងមើលទៅមានមុខមាត់សង្ហាបែបនេះ យើងមានការងារមួយដែរអាចឲ្យឯងរកលុយមកសងយើងបាន!»

« ការងារអីទៅ?»ផាក ជីមីន ត្រូវជាកូនរបស់អ្នកស្រីជីរ៉ានិងលោកហាស៍ ដុង នាយមានអាយុ19 ឆ្នាំជានិស្សិតឆ្នាំទីមួយប៉ុន្តែពេលនេះនាយបានឈប់រៀនបន្តហើយព្រោះត្រូវរកការងារធ្វើយកប្រាក់សងបំណុលឲ្យឪពុកនិងផ្គត់ផ្គង់គ្រួសារ ជីមីន គឺជាក្មេងប្រុសដែរស្លូតបូត និងមានចរិតល្អ មានរូបរាងស្រស់ស្អាតដូចទៅនឹងមនុស្សស្រី ផ្ទៃមុខសម៉ដ្ឋរលោង បបូរម៉ាត់រូបបេះដូង មានពណ៌សុីជម្ពូគួរជាទីនេបនិត្យ។

« យកលេខនេះហើយខលទៅប្រាប់ថាអាឆ្កែខ្មៅជាអ្នកឲ្យខលទៅគេនិងទទួលឯងហើយ» បុរសដែរជាម្ចាស់បំណុលក៏ហុចនាមប័ណ្ណឲ្យនាយតូចនិងប្រាប់ឲ្យខលទៅពេលគេសួរប្រាប់ថាអាឆ្កែខ្មៅឲ្យខលទៅ ចំណែកជីមីនក៏ទទួលយកនាមប័ណ្ណនោះហើយក៏មិនខ្ចីអរគុណនោះទេទឹកមុខ រាបស្មើតែម្ដង។

ក្រោយពីពួកម្ចាស់បំណុលទាំងនោះត្រឡប់ទៅវិញអស់ជីមីនក៏ប្រញាប់ទៅលើកម៉ាក់របស់ខ្លួនដែរដួលដោយស្នាដៃរបស់ពួកវារុញទៅនិងជញ្ជាំងផ្ទះ។

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now