♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី១១

198 31 5
                                    

+ GOOD MORNING 🌞💕
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យចាំងចែងចូលតាមវាំងននខ្យល់បក់រវិចៗ ចូលមកក្នុងបន្ទប់ដែរមានមនុស្សបីនាក់កំពុងតែគេងលក់យ៉ាងស្កប់ស្កល់នោះ។

« ហ៊ឹម~ » សំឡេងក្រហឹមបញ្ជាក់ពីការភ្ញាក់ពីដំណេក ត្របកភ្នែកធ្ងន់ក្រាស់បើកឡើងដោយលើកដៃតូចស្រលូនញីពីលើត្របកភ្នែកតិចៗ .....។

« morning ប៉ាតូច » អាល្អិតមីនជីស្រដីឡើងទាំងញញឹមស្រស់ទៅកាន់នាយតូចជីមីន។ ឯនាយតូចក៏រាងភ្ញាក់ផ្អើលបន្តិចដែរ នៅសុខៗ មិចក៏មីនជីមកគេងជាមួយនាយបែបនេះ ?....

« មីនជីហេតុអីក៏គេងនៅទីនេះ ? » ជីមីនសួរឡើងទាំងចម្ងល់....

« ប៉ាៗ ជូនអូនមក » ថាហើយអាល្អិតក៏ប្រះខ្លួនទៅរកប៉ាធំរបស់គេហើយទើបលើកដៃតូចៗ វាយទៅលើយ៉ុនហ្គីដើម្បីដាស់ឲ្យនាយក្រោក។

« ប៉ាៗក្រោកឡើង ប៉ាៗៗ ក្រោក » ដៃតូចព្យាយាមវាយទៅលើប៉ាៗ របស់គេដោយមានជីមីនចំហរមាត់ដោយការភ្ញាក់ផ្អើល...។ ព្រះជាម្ចាស់អើយយប់មិញនេះគេមកគេងលើគ្រែជាមួយខ្ញុំឬ ? អូ!មិនពិតទេ....។

« សុំគេង15 នាទីទៀតបានទេ ? កូននៅជាមួយប៉ាតូចកូនសិនទៅ » យ៉ុនហ្គីស្រដីឡើងទាំងមិនបើកភ្នែកនោះឡើយហើយថែមទាំងទាញភួយមករុំខ្លួនជិតឈឹងតែម្ដងហើយ។ នេះបានថាមនុស្សល្មោភដេកមែនបានសម្រាកពីការងារមាណថ្ងៃត្រូវតែដេកឲ្យអស់ដៃម្ដង😏...។
_____________
ក្រោយពីនាំមីនជីទៅសម្អាតខ្លួនរួចរាល់ហើយនាយតូចជីមីនក៏រៀបចំចម្អិនអាហារពេលព្រឹកខ្លះសម្រាប់ពួកគេ ព្រោះនាយក៏ធ្លាប់បានរៀនពីម្ដាយរបស់នាយពីមុនមកដូចគ្នា។ ចំណាយពេលជាងកន្លះម៉ោងជីមីនក៏រៀបចំអាហារពេលព្រឹករួចរាល់ហើយនាយក៏រៀបចំយកអាហារទាំងនោះមកដាក់នៅលើតុយ៉ាងមានរបៀបរៀបរយ......។

« ជីមីន! ឆាប់ទៅដាស់ប៉ាៗមក ញ៉ាំអាហារពេលព្រឹកមកព្រះអាទិត្យខ្ពស់ណាស់ហើយ » រៀបចំរួចហើយនាយក៏ប្រាប់ថាអាល្អិតទៅហៅប៉ារបស់គេមកញ៉ាំអាហារ ព្រោះថាថ្ងៃក៏ខ្ពស់អាហារទុកយូរត្រជាក់លែងឆ្ងាញ់ហើយ។

« អូខេប៉ាតូច » ថាហើយក៏រត់ចេញពីផ្ទះបាយសំដៅទៅរកបន្ទប់គេងដែលមានវត្តមានប៉ាធំដែលល្មោភគេងមិនទាន់ក្រោកនោះ....។
មកដល់មុខបន្ទប់អាល្អិតក៏បើកទ្វារចូលទៅប៉ុន្តែមិនបានឃើញវត្តមានរបស់យ៉ុនហ្គីឡើយ។

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now