♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី៦

296 37 0
                                    

ក្រោយពីជូនមីនជីទៅកាន់ថ្នាក់រៀនហើយនោះជីមីននាយក៏មករងចាំនៅទោងក្បែរការិយាល័យក្រោមដើមឈើធំមួយក្នុងបរិវេណសាលានេះ។

« អេ៎~!! តើនេះជាផាក ជីមីនក្មួយប្រុសក្រីក្ររបស់ខ្ញុំតើ ? » ផាក ស៊ូជី ត្រូវជាមីងថ្លៃរបស់នាយតូចគ្រួសារគាត់គឺទទួលបានទ្រព្យសម្បត្តិច្រើនពីតារបស់នាយហើយណាមួយប្ដីរបស់គាត់គឺជានាយកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនដ៏ធំមួយផងដែរ។

« សួស្តីអ្នកមីង » ជីមីន

« ហីយ៉ា!!ខានជួបឯងតែប៉ុន្មានឆ្នាំសោះធំប៉ិនណាណីហើយ តើឯងមានគ្រួសារហើយឬនៅ ? ហើយធ្វើការងារអីដែររាល់ថ្ងៃនេះ ? »អ្នក ស្រីស៊ូជី

« ខ្ញុំធ្វើជាអ្នកបម្រើក្នុងភូមិគ្រឹះហើយក៏...» ជីមីន

« ប៉ាតូចៗ » ជីមីនរៀបនឹងនិយាយបន្តទៀតទៅហើយក៏ឮសំឡេងស្រែកហៅពីចម្ងាយរបស់មីនជីហៅខ្លួនទើបបែរទៅមើលតាមប្រភពសំឡេងនោះ....

« នេះជាកូនឯងមែន ? » អ្នកស្រីស៊ូជី

« ជម្រាបសួរលោកយាយទៅមីន » ជីមីនបង្គាប់ឲ្យមីនជីជម្រាបសួរទៅអ្នកស្រីស៊ូជីដោយការគួរសម...។ ហើយអាល្អិតក៏ធ្វើតាមដូចគ្នា។

« មានបញ្ហាអីមែនទេបានជារត់ចេញពីថ្នាក់បែបនេះ ? » ជីមីន

« គឺអូនរកសៀវភៅអូនអត់ឃើញអ្នកគ្រូឲ្យអូនមកសួរប៉ាតូច » មុនពេលមកសាលាជីមីននាយក៏មិនបានពិនិត្យមើលក្នុងកាតាបរបស់មីនជីនោះទេហើយក៏មិនបានចាប់អារម្មណ៍ដូចគ្នាព្រោះនេះជាលើកដំបូងដែរនាយមើលថែមីនជី....។

« អេ៎ ជីមីនឬក៏ឯងគ្មានសូម្បីតែសមត្ថភាពទិញសៀវភៅឲ្យកូនរៀន ? បើមិនចឹងទេចាំយើងជួយទិញឲ្យកូនឯងទៅចុះចាត់ទុកថាយើងធ្វើបុណ្យជាមួយជនក្រីក្រគ្មានសូម្បីលុយទិញសៀវភៅឲ្យកូនរៀន.... » អ្នកស្រីស៊ូជី មើលតាមសម្ដីរបស់គាត់គឺបញ្ជាក់យ៉ាងច្បាស់ថាគាត់នេះជាមនុស្សដែរចូលចិត្តមើរងាយអ្នកដទៃច្បាស់ណាស់។ ភ្លាមៗ នោះជីមីនក៏លេចស្នាមញញឹមចុងមាត់ហើយទើបនិយាយ÷

« ខ្ញុំពិតជាអរគុណអ្នកមីងខ្លាំងណាស់ចឹងពួកយើងឆាប់ទៅនៅខាងមុខនេះគឺមានហាងលក់សំភារៈសិក្សាដែរតើ  តស់កូនសម្លាញ់ពួកយើងទៅលោកយាយជួយទិញឲ្យកូនហើយ » នាយតូចលើកមីនជីពរដើរចេញទៅដោយមានអ្នកស្រីស៊ូជីដើរតាមទៅជាមួយដូចគ្នា...។
___________
ហាងលក់សំភារៈសិក្សា

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now