♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី១២

237 38 5
                                    

កាត់ចូលមកដល់មួយអាទិត្យក្រោយមកយ៉ុនហ្គីនិងកូនប្រុសរួមទាំងជីមីនក៏ត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញព្រោះថាយ៉ុនហ្គីនាយមានការងារច្រើនទៀតដែរត្រូវដោះស្រាយទើបត្រូវត្រឡប់មកវិញលឿនបែបនេះ។
បើនិយាយពីទំនាក់ទំនងក្នុងគ្រួសារវិញពីមួយថ្ងៃទៅមួយថ្ងៃពួកគេកាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើងៗ រហូតដល់អ្នកនៅក្នុងភូមិគ្រឹះមីនទាំងមូលហៅជីមីនថាជាអ្នកប្រុសទៀតផង។ គិតៗទៅជីមីនសំណាងដល់ហើយដែរខកលួន គ្រាន់តែជាអ្នកមើលថែក្មេងសោះបែរជាទទួលបានងារជាម្ចាស់តូចក្នុងភូមិគ្រឹះត្រកូលមីនដោយមិនទទួលបានការស្ដីបន្ទោសពីយ៉ុនហ្គីសោះឡើយ។
________
ពេលរសៀលជីមីនតែងតែចំណាយពេលដើម្បីធ្វើអាហារជាមួយនិងអ្នកបម្រើក្នុងផ្ទះដោយមានការជួសពីមេដោះផងដែរ។ គ្រប់គ្នានៅទីនេះស្រលាញ់ចរឹករឹកពាររបស់ជីមីនណាស់ព្រោះនាយគឺជាក្មេងស្លូតត្រង់និងស្លូតបូតថែមទៀតផង។

« ម៉ែដោះ អាហារសម្រាប់អ្នកប្រុសធំយ៉ាងមិចហើយរៀបចំរួចរាល់ហើយឬនៅ ? » ខេវីន

« ជិតរួចរាល់ហើយ តើអ្នកប្រុសមកដល់ហើយមែនទេ ? » ម៉ែដោះ

« បងគ្រីតខលមកផ្ដាំថាអ្នកប្រុសធ្វើដំណើរចេញមកហើយដូច្នេះហើយម៉ែដោះក៏ឆាប់រៀបចំឲ្យលឿនផងបាទ អស់ភារកិច្ចខ្ញុំហើយខ្ញុំទៅធ្វើការងារខ្ញុំបន្តហើយបាទ » ខេវីន ថាហើយគេក៏ដើរត្រឡប់ទៅធ្វើការងាររបស់គេបន្តទៀត ចំណែកម៉ែដោះក៏ធ្វើការចម្អិនអាហារពេលល្ងាចបន្តទៀតដែរដោយមានការជួយពីអ្នកបម្រើរួមទាំងជីមីនផងនោះ។

« ម៉ែដោះ តើខ្ញុំអាចសួរសំណួរមួយតើបានទេ ? » ជីមីន

« អ្នកប្រុសមានចម្ងល់អីអាចសួរខ្ញុំបានខ្ញុំនិងប្រាប់បើខ្ញុំដឹង » ម៉ែដោះ ដោយអ្នកបម្រើនាំគ្នាចេញទៅរៀបចំតុអាហារអស់ទើបជីមីនសួរ....

« តើម៉ែដោះដឹងថាម៉ាក់របស់មីនជីជាអ្នកណាទេ ? ហើយនាងរស់នៅឯណាពេលនេះ ? » ជីមីន គ្រាន់តែឮសំណួរដូច្នេះភ្លាមម៉ែដោះក៏ក្រឡេកមើលឆ្វេងស្តាំហើយទើបខិតមកជិតជីមីនបន្តិចទើបនិយាយ..

« អ្នកប្រុស មិនគួរសួរសំណួរដូច្នេះទេ!! បើឮដល់អ្នកប្រុសធំច្បាស់ជាមានរឿងមិនខានទេ » ម៉ែដោះ

You've reached the end of published parts.

⏰ Last updated: Jun 05 ⏰

Add this story to your Library to get notified about new parts!

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now