♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី១០

323 48 6
                                    

ក្រឡេកមកមើលភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅលើភ្នំឯណេះវិញវាគឺជាកម្មសិទ្ធិរបស់ត្រកូលចនទាំងមូលនិយាយរួមទៅភ្នំទាំងមូលនេះគឺជារបស់ត្រកូលចនតែម្នាក់។

« រាប់ខែរាប់ថ្ងៃទើបត្រឡប់មកផ្ទះម្ដង មើរទៅថ្ងៃនេះប្រហែលជាភ្លៀងបាក់មេឃបាក់ដីមិនខានឡើយ » អ្នកស្រីចន ដែរត្រូវជាម្ដាយរបស់ជុងហ្គុកស្រដីឡើងពេលឃើញកូនប្រុសពៅរបស់គាត់ព្រមត្រឡប់មកផ្ទះវិញបែបនេះ...។

« កូនអស់កម្លាំងណាស់សុំទៅដេកសិនហើយ baybay ម៉ាក់ » ថាហើយនាយក៏ឡើងទៅបន្ទប់ខាងលើរបស់នាយបាត់ទៅ។

« ណ្ហើយ~ កូនប្រុសម្នាក់នេះចរឹកនៅតែក្មេងដដែលមិនដូចបងរបស់គេសោះ » ជុងហ្គុកនាយមានបងប្រុសម្នាក់ទៀតឈ្មោះរបស់គាត់គឺចន ជុងយ៉ុង ដោយបងប្រុសជុងហ្គុកមានអាយុ30ឆ្នាំ ជុងយ៉ុងនាយមានគូដណ្ដឹងហើយ។
_________________
សួនកំសាន្តកុមារដែលនៅមិនឆ្ងាយពីប៉ាម៉ាសុីរបស់ថេហ្យុងប៉ុន្មាននោះ យើងបានឃើញថាពេទ្យតូចថេហ្យុង កំពុងតែមានណាត់ជួបជាមួយអ្នកណាមិនដឹងមើរទៅពួកគេនិយាយចុះសម្រុងគ្នាណាស់ទំនាក់ទំនងពួកគេក៏មិនធម្មតាដែរ។

« បងស្មានតែថេយ៍មិនបានមកហើយ » ជុងយ៉ុង តាមពិតទៅអ្នកដែរណាត់ជាមួយថេយ៍គឺជាបងប្រុសជុងហ្គុកអ្នកជំងឺប្រចាំប៉ាម៉ាសុីរបស់នាយសោះប៉ុន្តែថេយ៍មិនដឹងឡើយថាពីរនាក់នេះជាបងប្អូននិងគ្នា....។

« ខ្ញុំក៏មិនអាចបដិសេធបានស្រាប់ហើយ តើបងមានការងារអីជាមួយខ្ញុំ ? » ថេយ៍

« ពេលនេះម៉ាក់របស់បងចង់ឲ្យពួកយើងឆាប់រៀបការជាមួយគ្នាដូច្នេះទើបបងមកសួរអូនជាមុនសិន.... » ថេហ្យុងជាគូដណ្ដឹងរបស់ជុងយ៉ុង ? ចឹងជុងហ្គុកកំពុងតែស្រលាញ់អនាគតបងថ្លៃខ្លួនឯងហើយឬ ? បើជុងហ្គុកដឹងតើគាត់អាចទទួលយកបានទេវាពិតជាពិបាកណាស់។ ជុងហ្គុកនាយទើបតែត្រឡប់មកពីជប៉ុនបានពីរខែប៉ុណ្ណោះនាយមិនដឹងថាពេទ្យស្អាតដែរនាយកំពុងលួចស្រលាញ់ជាអនាគតបងថ្លៃនាយឡើយ នាយដឹងត្រឹមថាអនាគតបងថ្លៃនាយគឺជាមនុស្សប្រុសតែប៉ុណ្ណោះ។

« រឿងនេះបងកុំនិយាយជាមួយខ្ញុំអី បងគួរតែនិយាយជាមួយប៉ាម៉ាក់ខ្ញុំទើបត្រូវ ព្រោះខ្ញុំស្របតាមតែគាត់ទេណាមួយខ្ញុំក៏មិនអាចប្រកែកជាមួយប៉ាម៉ាក់ខ្ញុំបានស្រាប់ទៅហើយ » បើសួរថាថេហ្យុង ស្រលាញ់ជុងយ៉ុងអត់ ? ចម្លើយគឺអត់!! នាយមិនដែលស្រឡាញ់ជុងយ៉ុងឡើយនាយទុកជុងយ៉ុងដូចជាបងប្រុសម្នាក់តែប៉ុណ្ណោះ។

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now