♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី៣

487 49 4
                                    

« ឯងថាយ៉ាងម៉េច? កូនយើងបាត់ខ្លួន? » លោកពោះម៉ាយកូនមួយ មីនយ៉ុនហ្គី ជាមហាសេដ្ឋីរយលាន និងជាម្ចាស់ក្រុមហ៊ុនយ៉ាងច្រើនកន្លែងនៅក្នុងទីក្រុងសេអ៊ូលផងដែរ។ គាត់មានអាយុ35 ឆ្នាំ នាយជាមនុស្សដែរស្ងៀមស្ងាត់ ចាប់តាំងពីប្រពន្ធគាត់បានស្លាប់ទៅ យ៉ុនហ្គីមានរូបសង្ហារាងខ្ពស់ស្រឡះ មាឌមាំដើមទ្រូងសមនិងបុរសពេញលក្ខណៈ ស្រីណាក៏ប៉ងចង់ធ្វើជាម្ចាស់ម្ចាស់ជីវិតរបស់នាយដែរ។

« ចាស៎ អ្នកប្រុស ពួកយើងតាមរកអ្នកប្រុសតូចគ្រប់កន្លែងហើយតែនៅមិនឃើញស្រមោលអ្នកប្រុសតូចនោះទេ» អ្នកបម្រើម្នាក់បានខលមកយ៉ុនហ្គីដែរកំពុងមើលឯកសារប៉ុន្តែនៅពេលឮបែបនេះនាយគ្មានអារម្មណ៍មើលឯកសារអីទៀតនោះទេ អារម្មណ៍របស់នាយពេលនេះគឺចង់ទៅជួបកូនប្រុសបណ្តូលចិត្តតែម្នាក់របស់ខ្លួន លើលោកនេះនាយនៅមានសាច់ញាតិតែម្នាក់ទេគឺកូន នាយមិនចង់បាត់បង់ទៀតនោះទេកូនគឺជាអ្វីគ្រប់យ៉ាងរបស់គាត់ មានតម្លៃស្មើនឹងជីវិតរបស់គាត់។

« អាគ្រីត!រៀបឡានយើងត្រឡប់ទៅភូមិគ្រឹះ» នាយសង្ហាយ៉ុនហ្គីក្រោយពីបិទទូរស័ព្ទជាមួយអ្នកបម្រើហើយក៏ដើរចេញពីការិយាល័យរបស់នាយបញ្ជាជំនួយការឲ្យរៀបចំរថយន្តដើម្បីធ្វើដំណើរទៅភូមិគ្រឹះមីនវិញ...។

ឮបែបនេះគ្រីតក៏ប្រញាប់ទៅយករថយន្តមកចតចាំនាយសង្ហាជាចៅហ្វាយនៅខាងក្រុមហ៊ុនរបស់នាយក្រាស់។ យ៉ុនហ្គីក៏បានចូលទៅក្នុងរថយន្តរបស់ខ្លួនយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅកាន់ភូមិគ្រឹះ។

នៅតាមផ្លូវនាយសង្ហាយ៉ុនហ្គីអង្គុយមិនស្រណុកសោះឡើយនាយតែងតែបញ្ជាឲ្យកូនចៅនាយបន្ថែមល្បឿនរថយន្តឲ្យលឿនជាងនេះទៀត ឯងគ្រីតជាកូនចៅវិញនាយក៏មិនសូវបើកលឿនខ្លាំងនោះទេព្រោះតែគ្រប់កន្លែងមានកាម៉េរ៉ាដើម្បីចាប់ល្បឿនរថយន្តដែលបើកលើកកំណត់។ ប្រហែលជាកន្លះម៉ោងក្រោយមកយ៉ុនហ្គីក៏ធ្វើដើម្បីមកដល់ភូមិគ្រឹះរបស់ខ្លួន។

« លោកម្ចាស់ ត្រឡប់មកវិញហើយ » ម៉ែដោះ

« ឯណាមីន ជី ? កូនយើងនៅឯណា ? » យ៉ុនហ្គី មិនខ្វល់និងអ្នកបម្រើនោះទេនាយសួររកតែកូនប្រុសរបស់នាយតែប៉ុណ្ណោះ...

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now