ពេលរសៀលជ្រាលជ្រេរព្រះអាទិត្យក៏ចាប់ផ្ដើមលិចបាត់ម្ដងបន្ដិចៗ ជំនួសដោយព្រះចន្ទយ៉ាងភ្លឺស្រស់បំព្រងនាពេលរាត្រីដែរជាពន្លឺសម្រាប់នាំផ្លូវមនុស្សសត្វនាពេលរាត្រី....។
« អាល្អិតឯងនៅអង្គុយទីនេះធ្វើអី ? យប់ណាស់ហើយឆាប់មកបងជូនទៅគេង » ជីមីនដោយមិនឃើញមីនជីនៅក្នុងបន្ទប់ក៏តាមមកមើលនៅខាងក្រោមហើយក៏ឃើញក្មេងប្រុសតូចកំពុងតែអង្គុយនៅលើសាឡុងដោយទឹកមុខស្រងូតស្រងាត់...។
« អូនចាំប៉ាៗ ប៉ាតូចទៅគេងមុនអូនបាន ចាំអូនទៅតាមក្រោយ » ក្មេងតូចបែរមុខមកនិយាយជាមួយជីមីនវិញទាំងញញឹមតិចៗ និងឲ្យជីមីនទៅសម្រាកមុនខ្លួនទៀតផង....។
« បងមិនងងុយទេ ចឹងបងអាចនៅទីនេះជាមួយឯងបាន » ជីមីននាយក៏អង្គុយចាំជាមួយនិងមីនជី នៅលើសាឡុងជាមួយគ្នា។ ពេលវេលាចេះតែដើរទៅមុខនេះម៉ោងជាង10 អាទ្រាតទៅហើយនៅមិន ទាន់ឃើញវត្តមានរបស់យ៉ុនហ្គីត្រឡប់មកវិញឡើយ។ ដោយរង់ចាំយូរពេកនោះមីនជីក៏បានគេងលក់នៅលើភ្លៅរបស់នាយតូចយ៉ាងស្កប់ស្កល់។
មួយសន្ទុះធំក្រោយមករថយន្តរបស់យ៉ុនហ្គីក៏បើកចូលមកក្នុងភូមិគ្រឹះនាយដើរចូលមកក្នុងភូមិគ្រឹះដោយភាពតានតឹងនិងការងារពេញមួយថ្ងៃនេះចូលមកដល់ក៏ឃើញជីមីនអង្គុយសម្លក់នាយពីសាឡុងមកដោយមានកូនប្រុសសំណព្វចិត្តគេងកើយភ្លៅជីមីននោះទើបនាយដើរទៅក្បែរហើយក៏និយាយ÷
« គេគេងលក់យូរហើយឬ ? » យ៉ុនហ្គីលើកដៃទៅវែកសក់ដែរធ្លាក់បាំងមុខកូនប្រុសចេញទើបសួរទៅជីមីនបន្តទៀត...
« ហើយឯងក៏ទ្រង់សម្លក់យើងសម្បើមម្ល៉េះ ? មានបញ្ហាអីមែន ? » យ៉ុនហ្គី វាពិតជាចម្លែកណាស់នៅសុខៗ ក្មេងនេះមកសម្លក់នាយថ្លែរ ដូចចងគំនុំគ្នាតាំងពីណាមកចឹង...។
« លោកមានមើលម៉ោងអត់និង ? នេះម៉ោងជាង11 អាទ្រាត ហើយណានៅរវល់អីក៏សម្បើមម្ល៉េះ មិនគិតដល់កូនតូចដែររងចាំនៅផ្ទះទេឬយ៉ាងម៉េច ? គិតតែពីការងារមិនខ្វល់ខ្វាយទៅគ្រួសារអីបន្តិចសោះឡើយ ធ្វើខ្លួនមិនដូចជាឪពុកគេសោះ » ជីមីន ម៉ែឪអើយហើយមើលនិយាយ អត់មានខ្លាចចិត្តគេតិចសោះ នែ៎ធ្វើដូចខ្លួនឯងប្រពន្ធគេហើយណា មកប្រដៅគេនោះប្រដៅ។ យ៉ុនហ្គីនាយក៏ឆ្ងល់ដូចគ្នាហើយជីមីននិងក្រែងជាអ្នកមើលកូនឲ្យនាយតើចុះមិចក៏មកប្រដៅនាយដូចប្រពន្ធប្រដៅប្ដីយ៉ាងអញ្ចឹង ?
YOU ARE READING
♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎
Aksiស្នេហារវាងអ្នកធ្វើការក្នុងភូមិគ្រឹះនិងម្ចាស់ភូមិគ្រឹះដោយមានការជ្រុំជ្រែងពីកូនប្រុសពូជតែម្នាក់ដែលត្រូវជាទាយាទរបស់ត្រកូលមីន។ ផាកជីមីន/មីនយ៉ុនហ្គី សរសេរដោយជុងមីននី