« ហេតុអីក៏ត្រូវគិតពីគេ ? ឈប់គិតភ្លាមអាមីន ឈប់គិតពីអាប្រុសម៉ាត់ដាចនិងទៀត » នៅសុខៗ នៅក្នុងខួរក្បាលរបស់ជីមីនបែបជារលិចចេញនៅវត្តមានរបស់យ៉ុនហ្គីទៅវិញ ធ្វើឲ្យនាយតូចធុញទ្រាន់ជាខ្លាំង កំពុងតែស្មុកស្មាញរឿងរកការងារផងមកគិតឃើញយ៉ុនហ្គីទៀតធ្វើឲ្យអារម្មណ៍ជីមីនមិនល្អមួយរំពេច។
« មិនបានទេពេលនេះយប់ក៏ជ្រៅដែរហើយយើងត្រូវតែឆាប់ចូលដេកដើម្បីថែសម្រស់ ស្អែកនេះចូលខែថ្មីហើយ ដូច្នេះច្បាប់ជាមានរឿងល្អៗចូលមករកជាមិនខាន » ជីមីននិយាយម្នាក់ឯងមួយសន្ទុះក៏រៀបចំខ្លួនចូលគេងដើម្បីទទួលថ្ងៃថ្មីខែថ្មី។
_____________
GOOD MORNING!!!!
ព្រឹកថ្ងៃថ្មីខែថ្មីបានឈានចូលមកដល់ពន្លឺព្រះអាទិត្យចាំងចែងបញ្ចេញពន្លឺយ៉ាងស្រស់ត្រកាល ផ្ទៃមេឃពណ៌ខៀវស្រងាត់ មានពពកជាច្រើនហោះលើផ្ទៃអាកាសគួបផ្សំនិងខ្យល់បក់រវិចៗ ទៀតនោះបានធ្វើឲ្យថ្ងៃថ្មីខែថ្មីនេះមានតែរឿងល្អៗចូលមក...។
នាយតូចជីមីនក្រោកពីគេងដោយស្លៀកសម្លៀកបំពាក់គេងយប់បែបជាឈុតមានរូបតុក្កតាកូនទាខ្យូតៗជាច្រើន មើលទៅវាដូចជាចរឹករបស់នាយតូចដូចគ្នា។ ជីមីនដើរចូលទៅក្នុងបន្ទប់ដើម្បីរៀបចំសម្អាតខ្លួនប្រាណចេញមួយសន្ទុះក្រោយមកនាយក៏ដើរចេញពីបន្ទប់ទឹកសំដៅមករកទូរស័ព្ទដៃឃើញថាពេលនេះម៉ោង7 ជាងទៅហើយអ្វីដែរធ្វើឲ្យនាយនឹកស្មានមិនដល់នោះគឺមានលេខចម្លែកបានខលមកនាយជាច្រើនដកទៀតផង...។« លេខអ្នកណាចេះ ? តើយើងគួរតែខលទៅវិញអត់ណ៎ ? ណ្ហើយ~ គ្រាន់តែខលទៅសួរគឺបានហើយ » គិតមួយសន្ទុះនាយក៏សម្រេចចិត្តខលទៅលេខចម្លែកនោះតែម្ដង...
« សួស្តីខ្ញុំជីមីន និយាយតើមុននេះមានការអ្វីមែនទេទើបខលមកខ្ញុំ ? » ជីមីន
[ យើងគឺមីន យ៉ុនហ្គី តើឯងនៅចាំយើងទេ ?] ជីមីនក៏ចាប់ផ្ដើមគិតក្នុងចិត្ត "ហើយអាប៉ិនេះកើតស្អីបានខលមកយើងទាំងព្រឹកបែបនេះ ?"
« អរ៎ លោកទេហី! ហើយមានការងារជាមួយខ្ញុំ ? »
[ យើងចង់ឲ្យឯងមកធ្វើការនៅភូមិគ្រឹះរបស់យើង តើឯង... ]
« ឈប់!! លោកឈប់និយាយភ្លាម ម្សិលមិញលោកនិយាយខ្លួនឯងទេថាមិនចង់យកខ្ញុំទៅធ្វើការនៅផ្ទះលោកចុះហេតុអ្វីនៅសុខៗ មកឲ្យខ្ញុំទៅធ្វើការនៅទីនោះវិញ ? » ឆ្ងល់ៗ ?? សញ្ញាមួយនេះវាលោតពេញទាំងខួរក្បាលទៅហើយ នេះយ៉ុនហ្គីកើតអីចេះ ? ខ្មោចចេញខ្មោចចូលចឹង ?
YOU ARE READING
♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎
Actionស្នេហារវាងអ្នកធ្វើការក្នុងភូមិគ្រឹះនិងម្ចាស់ភូមិគ្រឹះដោយមានការជ្រុំជ្រែងពីកូនប្រុសពូជតែម្នាក់ដែលត្រូវជាទាយាទរបស់ត្រកូលមីន។ ផាកជីមីន/មីនយ៉ុនហ្គី សរសេរដោយជុងមីននី