♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី៨

288 44 3
                                    

នៅក្នុងផ្ទះបាយឯណោះវិញម៉ែដោះនិងបងវ៉ាន់បងចាន់ពួកគេទាំងអស់គ្នាញាប់ដៃញាប់ជើងរៀបចំម្ហូបអាហារឲ្យចៅហ្វាយនាពេលព្រឹក(ធម្មតាអភិជនគឺអាហារពេលព្រឹករបស់ពួកគេម៉ោង9 ) ក៏ដោយតែរាល់ដងមានជីមីនជួយតែលូវបើមិនប្រញាប់មិនបានទេ។

« នែ៎ នាងស៊ូជី នាងឯងធ្វើជួយធ្វើការងារខ្លះផងមើរ នេះខ្ញុំកញ្ជះដូចតែគ្នាទេមិនចេះជួយការងារអីសោះ » ចាន់

« ហើយវាស្អីបងឯងទៀតហើយ ? ខ្ញុំធ្វើមិនធ្វើជារឿងរបស់ខ្ញុំតើ មកចេះដឹងស្អី » ថាហើយនាងក៏លើកទឹកដោះគោមួយកែវដើរចេញទៅ

« មើលវាធ្វើចរឹក ធ្វើដូចខ្លួនឯងនេះជាម្ចាស់ផ្ទះទៅហើយឲ្យតែម៉ាកៗនិងអត់ ការងារធ្វើទាំងគ្រួសារហើយនាង » គ្រួសាររបស់ស៊ូជីគឺធ្វើការងារនៅទីនេះតាំងពីមិនទាន់មានស៊ូជីមកម្ល៉េះក៏ដោយសារតែក្ដីមេត្តាពីយ៉ុនហ្គីទើបអនុញ្ញាតឲ្យពួកគេរស់នៅទីនេះនិងធ្វើការនៅទីផងដែរ។

« ខ្ញុំនិយាយមែនណាម៉ែដោះ ខ្ញុំបន់ឲ្យតែលោកម្ចាស់ដេញនាងនេះចេញទេ » វ៉ាន់

« កុំទៅខ្វល់ជាមួយវាពេក គិតតែការងាររបស់យើងទៅកុំឲ្យចៅហ្វាយខឹងដូចពីយប់ទៅបានហើយ » ម៉ែដោះ

« និយាយដល់រឿងពីយប់តើពេលនេះជីមីន នៅឯណាទៅម៉ែដោះខ្ញុំមិនបានឃើញគេតាំងតែពីកើតរឿងយប់មិញម្ល៉េះ » វ៉ាន់

« ឯងចង់ដឹងទៅសួរលោកម្ចាស់ទៅ » វ៉ាន់ឮបែបនេះក៏មិនហ៊ាននិយាយច្រើនទៀតដែរឲ្យទៅសួរចៅហ្វាយមិចបើពួកគេខ្លាចនាយសឹងស្លាប់ទៅហើយនិងមើលតែចរឹកពីយប់មិញទៅដឹងហើយ។
_______________
ក្រឡេកមកមើលបន្ទប់ទទួលភ្ញៀវវិញពេលនេះអាល្អិតមីនជីក៏ចុះមកខាងក្រោយប៉ុន្តែពេលឃើញវត្តមានប៉ារបស់គេ គេក៏ធ្វើជាមើលមិនឃើញហើយក៏ដើរឡើងទៅដេកលើសាឡុងធ្វើប្រងើយ។ ដោយសារថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ដូច្នេះហើយទើបពួកគេសម្រាកនៅផ្ទះប៉ុន្តែជាធម្មតាមួយខែ៣១ ថ្ងៃយ៉ុនហ្គីមិនដែលនៅផ្ទះឡើយនាយគឺធ្វើការរហូតតែម្ដង...។

« តើឯងនៅខឹងប៉ាសម្លុកឯងយប់មិញទៀតឬ ? » ដោយដឹងច្បាស់ណាស់ថាកូនប្រុសម្នាក់នេះនៅខឹងប៉ុន្តែក៏ធ្វើជាសួរដើម្បីឲ្យគេឆ្លើយតបនិងខ្លួនវិញតែថាអាល្អិតមិនសូម្បីតែមើលមុខរបស់នាយ...។

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now