♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី២

325 39 5
                                    


« មួយណាទៅអាមីន? នៅទីនេះមានភូមិគ្រឹះធំៗ ច្រើនណាស់ហើយមួយណារបស់ត្រកូលមីនតោននិងទៅ?» ជីមីន ឈរអេះក្បាលសម្លឹងមើលទៅភូមិគ្រឹះដែរធំស្កឹមស្កៃទាំងនោះដោយបែងចែកមិនដាច់ថាមួយណារបស់ត្រកូលមីននោះទេ។

« អ៎រ!មែនហើយម៉េចក៏យកមិនខលរកអ្នកនៅក្នុងផ្ទះនោះទៅ? អាមីនអើយម៉េចក៏នឹកមិនឃើញបែបនេះ ពិតជាមិនឆ្លាតដូចមុនសោះឯងនេះ» ជីមីននិយាយអឺអើតែឯងនិងឆ្ងល់ថាខ្លួនឯងឥឡូវមិចមិនឆ្លាតដូចមុនសិនចឹង?

ទ្រឺត៚!!

សម្លេងទូរស័ព្ទនៅក្នុងភូមិគ្រឹះដ៏ធំមួយបានបន្លឺឡើងមក អ្នកបម្រើក៏ដើរមកទទួលហើយក៏សួរមកកាន់នាយតូចដែរខលមកនេះ...

« សួស្តីភូមិគ្រឹះមីនទទួលចាស៎! តើមានការងារអ្វីឬ?»

« គឺខ្ញុំជាអ្នកដែរមកធ្វើការនៅថ្ងៃនេះប៉ុន្តែខ្ញុំរកភូមិគ្រឹះរបស់អ្នកនាងមិនឃើញនោះទេ! » ជីមីន

« ចាស៎ អញ្ចឹងលោកសូមចាំនៅទីនោះសិនណាខ្ញុំនិងចេញទៅទទួលលោក»

« បាទអរគុណបងស្រី»ជីមីន ក្រោយតបហើយប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្តាច់ ជីមីននៅឈររងចាំអ្នកក្នុងភូមិគ្រឹះមកយកនាយដោយទឹកមុខញញឹមញញែម បិទមាត់មិនជិតសោះឡើយព្រោះនាយសង្ឃឹមថាអាចចូលធ្វើការនៅទីនេះយកលុយសងបំណុលពុកបានខ្លះ..

« អ្នកប្រុសតូច បងសុំទៅទទួលអ្នកមើលថែអ្នកប្រុសសិនហើយណា អ្នកប្រុសតូចនៅជាមួយបង សាយសិនណាok!» វាន់

« បងវាន់ហាប់(ឆាប់)មោវិញយឿនៗ(លឿនៗ)ហា៎!» ក្រោយទទួលបានចម្លើយពីក្មេងតូចដែលត្រូវជាចៅហ្វាយតូចរបស់ខ្លួនហើយនាងក៏ញញឹមនិងដើរចេញទៅទទួលជីមីនបាត់ទៅ..

« បងសាយអូន ឆង់ (ចង់)ទៅរកប៉ាៗ» មីន មីនជី ត្រូវជាកូនប្រុសរបស់ មីន យ៉ុនហ្គី ដែរជាម្ចាស់ភូមិគ្រឹះត្រកូលមីន។ មីនជី មានអាយុទើបតែ3ខួប តែប៉ុណ្ណោះប៉ុន្តែគេគឺជាក្មេងឆ្លាតនៅស្ដាប់បង្គាប់ណាស់។

« អ្នកប្រុសតូចទៅរកលោកម្ចាស់ធ្វើអីទៅចាស៎? » សាយ

« អូននឹកបា៉ៗ» មីនជី

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now