♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី៧

222 42 4
                                    

នៅពេលដែលជីមីនងូតទឹកសម្អាតខ្លួនប្រាណហើយ
អស់និងនាយក៏បានចុះមកខាងក្រោមវិញជាមួយនិងមីនជី ពួកគេបណ្ដើរគ្នាចុះមកដូចប៉ាកូនគ្នាយ៉ាងអញ្ចឹង។

« មោះចាំបងលើកដាក់លើកៅអី » ជីមីននាយក៏ចាប់ លើកមីនជីឡើងថ្នមៗ និងនិយាយដោយសម្ដីផ្អែមឯងអាល្អិតក្រោយពីបានអង្គុយស្រួលបួលហើយក៏ស្រដីទៅកាន់ប៉ាតូចរបស់គេ...

«ហិហិ អរគុណប៉ាតូច » អាល្អិតដោយភ្លេចខ្លួនស្មានតែនៅតែពីរនាក់ក៏ធ្លោយមាត់ហៅជីមីនថាប៉ាតូចទាំងញញឹមស្រស់ ខុសប្លែកអីពីជីមីនដែលនាយញញឹមទៅទៅទាំងសមព្រោះឃើញថាយ៉ុនហ្គីកំពុងតែបាញ់ក្រខ្សែភ្នែកមើលមកនាយយ៉ាងមុដស្រួចតែម្ដង....។

« អ្នកប្រុសតូចៗ និយាយអីបែបនេះឆាប់ញ៉ាំបាយទៅត្រជាក់អស់ឥឡូវហើយ » ដោយស្ថានភាពតានតឹងពេលនាយក៏និយាយបង្វែរសាច់រឿងតែម្ដងទៅនិងវាដាក់បាយក្នុងចានរបស់អាល្អិតរួមទាំងយ៉ុនហ្គីផងដែរ។ ដាក់បាយហើយអស់នោះនាយក៏ប្រញាប់ចូលទៅផ្ទះបាយវិញចាំមើលតើពេលយ៉ុនហ្គីញ៉ាំរបស់ដែរគេមិនចូលចិត្តនិងមានប្រតិកម្មបែបនេះ....។

ប្រាវ~!! អាហារដែលនៅលើតុត្រូវបានធ្លាក់ចុះមកខាងក្រោមទាំងអស់ ដោយស្នាដៃរបស់ម្ចាស់ភូមិគ្រឹះដោយផ្ទាល់។ អាល្អិតមីនជីនិងអ្នកបម្រើផ្សេងទៀតក៏នាំគ្នាអោនមុខចុះទាំងអារម្មណ៍ភ័យខ្លាចព្រោះថាពេលដែលយ៉ុនហ្គីនាយមានកំហឹងគឺអាក្រក់ប៉ុន្មាន...។

« ផាក ជីមីន » យ៉ុនហ្គីបន្លឺឈ្មោះរបស់ជីមីនទាំងក្រឺតធ្មេញខឹងនិងទង្វើដែរនាយធ្វើមកលើខ្លួន។ ឯនាយតូចក្រោយឮសំឡេងធ្លាក់បែករបស់ក៏ប្រញាប់រត់មកមើលក៏ឃើញថាគ្រប់យ៉ាងត្រូវបានខូចខាត ឯគ្រប់គ្នាក៏នៅស្ងៀមមិននិយាយស្ដីអ្វីទាំងអស់។

« អ្នកណាបញ្ជាឯងឲ្យធ្វើរបស់ទាំងនេះមកឲ្យយើង ? » សម្ដីពោពេញដោយកំហឹងស្រដីឡើងធ្វើឲ្យជីមីនមានអារម្មណ៍មិនស្រួលក្នុងចិត្តស្មោះ។ នេះឬចរឹករបស់យ៉ុនហ្គី ? កាចដល់ថ្នាក់និងឬ ? ជីមីនអោនមុខចុះបែបដឹងកំហុសហើយក៏តប...

« បាទទាំងអស់នេះខ្ញុំជាអ្នកធ្វើ ឲ្យខ្ញុំសុំទោសផងចៅហ្វាយ » ជីមីន

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now