♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎ ភាគទី៩

238 46 0
                                    

យ៉ុនហ្គីរួមទាំងជីមីនក្រោយឮសម្ដីអាល្អិតតូចនិយាយមុននេះធ្វើឲ្យពួកគេទាំងពីរសឹងតែអស់សំណើចទៅហើយ ព្រះអើយធ្មេញចេះធំធាត់អ្នកណាប្រាប់ហាស៎ ??

« បើចង់ឲ្យធ្មេញឆាប់ធំធាត់កូនត្រូវទៅពិនិត្យធ្មេញសិនអូខេទេ ? » យ៉ុនហ្គី ពីរអាទិត្យមកនេះនាយខានជូនមីនជីទៅមើលធ្មេញឡើយព្រោះរវល់និងការងារពេកហើយណាមួយពេលត្រឡប់មកវិញក៏យប់ទើបមិនអាចទៅឲ្យពេទ្យពិនិត្យបាន។

« ទេ!! អូនអត់ពិនិត្យទេពូពេទ្យនិងដៃធ្ងន់ៗណាស់ » មីនជី ជាធម្មតាគ្រួសាររបស់ត្រកូលមីនគឺតែងតែមានពេទ្យប្រចាំគ្រួសារដូច្នេះហើយទើបយ៉ុនហ្គីនាយសម្រេចចិត្តឲ្យមិត្តកាលរៀននៅវិទ្យាល័យធ្វើជាពេទ្យប្រចាំគ្រួសារមួយនេះ។ មិត្តរបស់យ៉ុនហ្គីរៀនចប់សញ្ញាប័ត្រពេទ្យមកពីបារាំងហើយក៏ធ្លាប់ធ្វើជាគ្រូនៅប្រទេសកូរ៉េជាង5 ឆ្នាំដូចគ្នាប៉ុន្តែបច្ចុប្បន្ននេះគឺជាគ្រូពេទ្យប្រចាំគ្រួសារត្រកូលមីនវិញ។

« បើខ្លាចពូពេទ្យថើបក៏និយាយទៅចាំបាច់ចោទថាពេទ្យដៃធ្ងន់ធ្វើអីហាស៎អាល្អិត ? » យ៉ុនហ្គី គិតថានាយដេញជើងមិនទាន់មែនហាស៎ ? នាយគឺជាប៉ារបស់គេណាហើយជាមិនពូពេទ្យទៀតកុំថារឿងប៉ិនហ្នឹងនាយមើលមិនដឹងនោះ។

« គឺទាំងពីរនិង.... ប៉ាតូចជួយអូនផងអូនអត់ចង់ទៅទេ » មីនជីចុះពីលើខ្លួនប៉ាគេហើយក៏រត់ទៅអោបជើងរបស់ជីមីនជាប់និងឲ្យនាយជួយខ្លួនទៀតផង...

« បងមិនដឹងទេដោះស្រាយខ្លួនឯងទៅ » ថាហើយនាយតូចក៏ឡើងទៅខាងលើបាត់ទៅទុកឲ្យមីនជីប៉េបមាត់ចង់យំតិចអីតិចរកថាមិនត្រូវឡើយ។ ចំណែកយ៉ុនហ្គីឃើញទឹកមុខកូនប្រុសបែបនេះក៏អស់សំណើចតែម្ដងហើយ ធ្វើមុខដូចគេយកទៅធ្វើសំណង់ចឹងគ្រាន់តែទៅពេទ្យមើលធ្មេញសោះ។

« ឥឡូវប៉ាឲ្យជម្រើសឯងពីរអូខេ ជម្រើសទីមួយមិនទៅដើរលេងដេកផ្ទះធម្មតា ទីពីរទៅដើរលេង ញ៉ាំមឹកអាំង និងជិះទូកស្ទូចត្រី តែត្រូវទៅពេទ្យពិនិត្យធ្មេញជាមុនសិន តើយកមួយណា ? » យ៉ុនហ្គី

« អូន...អូនយកទី...ហឹកៗ... ទីពីរ...» ថាហើយថាបើចង់ដើរលេងចឹងទាល់តែទៅពេទ្យសិនមិនចឹងដេកផ្ទះធម្មតាក៏បានដែរ តែថាមីនជី ជាក្មេងដែលចូលចិត្តសប្បាយនិងចូលចិត្តអីដែរប្លែកៗ ដូចជាស្ទូចត្រីអស់នោះគេមិនដែលដឹងមិនដែលឃើញពីមុនមកទេដូច្នេះហើយមានតែជ្រើសយកជម្រើសទីពីរទេទើបអាចឃើញអាចស្គាល់របស់ទាំងនោះ....។

♡︎ចំណងស្នេហ៍មហាសេដ្ឋី♡︎Where stories live. Discover now