ក្រោយពីជិះកង់ចេញពីផ្ទះលោកគឹមមកជីមីនដកដង្ហើមធូរទ្រូងយ៉ាងញាប់។
"ចេះរត់ទាន់គុំអីជាប់គុកមិនខានទេ>>ជីមីនឈប់កង់តាមផ្លូវនិយាយទាំងងាកទៅមើលក្រោយ។មិនអោយខ្លាចយ៉ាងមិចបើពេលនោះគេយៀប៉ាន់តែឡើងដាបក្បាលជុងហ្គុកហើយនឹង។
"លើកក្រោយដាល់ហើយកុំអោយខាត"និយាយចប់គេក៏ជិះកង់ទៅផ្ទះធម្មតា។
ចំណែកថេយ៉ុងវិញពេលសុំលោកពុកចូលបន្ទប់គេក៏ងូតទឹកសម្អាតខ្លួនដើម្បីទៅខួបអ្នកភូមិរបស់គេដែលបានមកហៅព្រឹកមិញ។
"Make upបែបណាទៅន៎?..ហើយត្រូវស្លៀកបែបណាទៅន៎?"សម្អាតខ្លួនរួចអង្គុយមុខកញ្ចក់សម្លឹងមើលគ្រឿងMake upទាំងគិត។
"នេះម៉ោង03ហើយតើ..ទម្រាំធ្វើខ្លួនរួចម៉ោង05-06ល្មមដល់ម៉ោងញុាំ"និយាយហើយថេហ្យុងក៏ចាប់ផ្តើមពាក់លែនមុនគេទើបmake up។
"អឺលោកពូ..កូនពូចូលបន្ទប់យូរម្ល៉េះ?គេងលក់ហើយទេដឹងចូលទៅ02-03ម៉ោងហើយ"ដោយសារតែឆ្ងល់ទើបសួរនេះនាយចូលបន្ទប់សម្អាតខ្លួនហើយឆ្លៀតធ្វើការរួចតែមិនទាន់ឃើញថេហ្យុងចេញមកទៀត។
"អរ..យប់នេះកូនថេយ៍ទៅខួបនៅចុងភូមិប្រហែលនៅធ្វើខ្លួនហើយ"
"ចុងភូមិនៅឆ្ងាយទេលោកពូ?"
"ឆ្ងាយ..ពីទីនេះណាស់"
"ទៅម្នាក់ឯងមែនទេ?"
"មែនហើយទៅតែម្នាក់ឯងទេ"
"អញ្ចឹងខ្ញុំគិតថាខ្ញុំអ្នកជូនគេទៅក៏បានដែរព្រោះគេជាស្រីដើរម្នាក់ឯងមិនល្អទេ"ទើបតែជួបគ្នាសោះធ្វើឯងបារម្ភីណា..មិនដឹងថាក្នុងខ្លួនកំពុងគិតអីទេ។
"ល្អតើ..ចាំកូនថេយ៍ចេញមកពូប្រាប់កូនថេយ៍"
"បាតពូ..សុំលើកទូរស័ព្ទកូនបន្តិច"ជុងហ្គុកក៏ដើរទៅម្ខាងដើម្បីនិយាយទូរស័ព្ទជាមួយកូន។
"អាឡូកូនសម្លាញ់"
*ប៉ាប៉ានៅទីណាមិនមកញុាំបាយជាមួយកូនទេហ៎*
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។