ក្រោយពីចេញពីបន្ទប់ក្រោមដីភ្លាមអុីហ្វាមក៏យក ទូរស័ព្ទcallទៅអ្នកណាមិនដឹងទេ។
<<អាឡូ.នេះពួកឯងធ្វើការយ៉ាងមិចហាស៎>>
"ពួកខ្ញុំបណ្តែតនាងនោះហើយតើ"
<<ប៉ុន្តែវាមិនទាន់ស្លា.ប់ទេ>>
"អោយធ្វើយ៉ាងមិច?"
<<មិនទាន់មានគម្រោងការទេចាំយើងគិតមើលសិនបានហើយ>>និយាយចប់ទូរស័ព្ទក៏បានបិត។
<<ហុឹស.បើនាងមិនទាន់ស្លា.ប់ចាត់ទុកថាជាសំណាងទៅចុះ>>
<<ន៎ែ..នៅឈធ្វើស្អីការងារមិនទៅធ្វើ>>ជីមីនដើររកនាងឡើងយូក៏ឃើញនៅឈក្រោយភូមិគ្រឹះ។
<<សិទ្ធិស្អីមកបញ្ជាយើង?>>អុីហ្វាមតបទាំងសម្លក់ជីមីនថ្ងែវ..យីមកប្រើគេដឹងអត់ថាគេជាអ្នកណា។
<<សិទ្ធិស្អី?នាងមកស្នាក់អាស្រ័យផ្ទះគេចង់ដេកស្រួលហេស៎?កុំស្មានថាគ្រប់គ្នាមិនដឹងរឿងនាងនោះ..>>ជីមីនតបទៅនាងអុីហ្វាមវិញ។
<<ដឹងរឿងស្អី..កុំមកចេះតែចោទយើងអោយសោះ>>អុីហ្វាមភ័យខ្លួនតបយ៉ាងញាប់មាត់។
<<ហុឹស!ដំរីស្លា.ប់យក ចង្អេរបាំងមិនជិតទេកុំប្រឹងលាក់ពុទអី..បើចង់នៅបន្តឆាប់ទៅធ្វើការងារទៅ>>
<<ហុឹស>>អុីហ្វាមមិនមាត់ក៏ដើរចេញទៅទាំងខឹងចិត្តជាមួយជីមីន។
រីង.រីង
<<អាឡូស៊ូ>>
"អូននៅឯណា?"
<<អូននៅផ្ទះលោកចន>>
"ចាំបងទៅទទួលអូនណា..មិញនេះជុងហ្គុកcallមកថាថេយ៉ុងដឹងខ្លួនហើយ"
<<ចាស៎អញ្ចឹងអូននៅចាំបងបាយៗ..ជុប៎>>តាំងពីបានប្តីមកជីមីនសម្តីផ្អែមខ្លាំងណាស់។ប៉ុន្តែរៀបការហើយប្តីមិនទាន់បានប៉ះទេសូម្បីតែដេកអោបព្រោះតែជីមីនមកនៅជាមួយថេយ៉ុង។
<<Awwកូនហ្គី..អស៎..ក្មួយហ្គីមកពីណា?>>អុីហ្វាមកំពុងតែជូតកាំជណ្តើរឃើញជុងហ្គីដើរមកជាមួយម៉ែដោះក៏សួរ។ទាំងច្រឡំមាត់ហៅកូន។
<<ខ្ញុំមកពីមើលម៉ាក់>>
<<អរ..ហើយអ្នកម៉ាក់ក្មួយយ៉ាងមិចហើយ>>
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។