1ឆ្នាំក្រោយ(លឿនៗឆាប់ចប់)
រយៈពេលមួយឆ្នាំក្រោយមកនេះថេយ៉ុងគេបានសម្រាលកូនហើយកូនគេមានអាយុ3ខែហើយជាកូនប្រុស។ឈ្មោះ ចន ជុងយ៉ុងមុខមាត់កាត់ទៅរកជុងហ្គុកណាស់អាចថាជុងហ្គីនិងជុងយ៉ុងជាកូនភ្លោះ។
<<បងមិននៅញុាំបាយសិនទេហេស៎នេះទើបតែម៉ោង6ទេ>>ថេយ៉ុងកំពុងតែអង្គុយចាំប្តីឃើញប្តីចុះមកក៏សួរ។
<<ថ្ងៃនេះបងមានប្រជុំធំនៅម៉ោង6:30ណាប្រជុំមួយម៉ោង..ម៉ោង8អូនយកបាយទៅអោយបងផង..សឺតៗ>>
<<ចាស៎..តែបងផឹកទឹកដោះគោសិនទៅ>>
<<បាត>>មិនជំទាស់ទេនាយលើកទឹកដោះគោយកមកផឹកអស់គ្មានសល់។រាល់ព្រឹកគឺតែងតែបែបនេះ។
<<ង៉ាង៉ា"">>ជុងហ្គុកចេញទៅមួយស្របក់កូនក្នុងអង្រឹងក៏ស្រែកយំឡើង។
<<អាអាៗកុំយំកូនកុំយំ..អ៊ំយកទឹកដោះគោមកនេះ>>ថេយ៉ុងលើកកូនបីរង្គើរដៃតិចៗដើម្បីលួងលោមកូនកុំអោយយំ។
<<ជំរាបលាម៉ាក់កូនទៅសាលាហើយ>>ជុងហ្គីចុះមកពីខាងលើដោយស្លៀកពាក់ ឯកសណ្ឋានសិស្សមកជំរាបលាថេយ៉ុង។
<<ច៎ាកូននេះបាយរបស់កូនណា>>ដៃម្ខាងបីកូនម្ខាងទៀតលូកយកបាយអោយកូនបងទាំងញញឹមមិនរលុប។
បើទោះបីជាហត់ពិតមែនប៉ុន្តែនាងក៏សប្បាយចិត្តនាងមិនដែលត្អូញត្អែនោះទេ។<<លោកស្រីអោយអ្នកប្រុសពៅមកខ្ញុំមកលោកស្រីញុាំបាយទៅ>>ម៉ែដោះ
<<ច៎ានេះអ៊ំ>>ថេយ៉ុងមិនដែលបានបាយចូលមាត់ត្រឹមត្រូវទេព្រោះតែកូនតូចនេះហើយ។
+ក្រុមហ៊ុនចនគ្រុប
<<ចាហ្វាយបន្តិចទៀតដល់ម៉ោងប្រជុំហើយទាន>>នាយប៊ីន
<<អឹម..រៀបចំឯកសារទៅ>>ជុងហ្គុកក្រោកឈពេញកម្ពស់ប្រាប់ទៅនាយប៊ីនមុននិងឈានជើញចេញទៅបន្ទប់ប្រជុំ។
<<តើមានអ្នកណានៅមានចម្ងល់ទៀតទេ?>>ចំណាយពេលប្រជុំយ៉ាងយូទម្រាំចប់ជុងហ្គុកសឹងតែទន់ជង្គង់។
<<គ្មានទេពួកយើងយល់ព្រមតាមនិង>>គ្រប់គ្នាក៏ឆ្លើយព្រមគ្នា
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។