EP:22 មានកូនអត់ប្តី

265 24 0
                                    

មិនយូរប៉ុន្មានឡានរបស់ជុងហ្គុកក៏មកដល់TLSAN។ស្តាយណាស់ជុងហ្គីគេងលក់មិនបានមើលទេសភាពនៅទីនេះ។

+ផ្ទះពូគឹម

<<អ្នកណាមកនិងបង>>មីងគឹមសួរទៅប្តីទាំងដៃកំពុងតែកាន់ពែងតែមកហ៊ុតតិចៗ។

<<ប្រហែលជាឡានក្មួយជុងហើយ>>

<<ម៉ោះអូនចុះមក>>ជុងហ្គុកឈប់ឡាននៅមុខផ្ទះរួចក៏ចុះបើកទ្វាអោយថេយ៉ុង។

<<ជុង..អូនភ័យ>>នាងចុះដល់ដីក្រឡេកឃើញពុកម៉ែនៅខាងលើផ្ទះនាងក៏មានអារម្មណ៍ថាភ័យៗ។

<<ធ្វើខ្លួនអោយធម្មតាទៅណាបើមានរឿងអីបងអ្នកទទួលខុសត្រូវ>>និយាយហើយនាយក៏បីជុងហ្គីហើយក៏បណ្តើរគ្នាឡើងទៅខាងលើផ្ទះ។

<<Ah..ជុងហ្គុកកូនថេយ៍នេះមកលេងមិនប្រាប់ដំណឹងសោះ>>ពូគឹមប្រឹងសម្លឹងមើលទម្រាំមើលស្លាល់ខ្លួនចង់ក្រហាយភ្នែកអស់ហើយ។

<<ហិហិ..គឺចង់ស៊ុបប្រ៉ាយពុកនិងម៉ែនិងហើយ>>ថេយ៉ុងសើចញឹបៗៗទៅកាន់ពួកគាត់។

<<ជុងហ្គុកយកចៅហ្គីមកដែរហេស៎?>>

<<បាតលោកពូ>>នាយបីជុងហ្គីអោយគេងលើសាឡុងជិតពួកគេទើបមកអង្គុយជុំពូគឹមមីងគឹមវីញ។

<<អឹម..កូនថេយ៍ទៅតែប៉ុន្មានខែសោះមានសាច់ឈាមម្ល៉េះកូន?>>មីងគឹមមើលមួយភ្លែតក៏និយាយថាថេយ៉ុងមានសាច់មានឈាម។សំណួរនេះធ្វើអោយថេយ៉ុងកាន់តែភ័យលើសដើម។

<<គឺ..មកពីហូបច្រើននិងណាម៉ែ>>

<<អឺៗតោះកូនថេយ៍ទៅផ្ទះបាយជាមួយម៉ែព្រោះម៉ែចង់អោយកូនធ្វើម្ហូប>>មីងគឹមសង្ស័យកាន់តែខ្លាំងក៏មិនហ៊ាននិយានរួចក៏នាំកូនទៅផ្ទះបាយ។

+ផ្ទះបាយ

<<កូនថេយ៍..ម៉ែសង្ស័យកូនហើយណា>>

<<សង្ស័យ?ម៉ែសង្ស័យអីទៅ>>ក្នុងខ្លួនចង់តែស្រែកយំទេតែខំប្រឹងធ្វើធម្មតា។

<<ថេយ៍មានកូនមែនទេ?>>

<<គឺអត់ទេម៉ែកូនគ្មានទេ>>ថេយ៉ុងឆ្លើយយ៉ាងញាប់មាត់។ដឹងទេថាគេភ័យខ្លាំងណាស់ហេតុអីក៏គាត់សួរបែបនេះ។

រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀Where stories live. Discover now