"ម៉ាក់ៗតោះញុាំបាយជាមួយកូនណាកូននឹកម៉ាក់ៗខ្លាំងណាស់"ក្មេងតូចអោបថេហ្យុងជាប់ពោលទាំងទឹកមុខស្រពោន។តាំងពីកើតមកមិនដែលបានឃើញមុខម៉ាក់ទេពេលនេះបានឃើញហើយ។
"ច៎ាកូនច៎ា..តោះ"
"ឈប់សិនម៉ាក់..មីងតឿនោះជាអ្នកណាប្រពន្ធតុង(ចុង)ប៉ាៗមែនទេ"ពេលជីមីនដើរមកដល់ជុងហ្គីក៏ស្រដីសួរទៅម៉ាក់ៗ។
"ហុឺ!!!ប្រពន្ធចុងអញ្ចឹងឬអាស្អិត?🤷🏻♀️👈"ជីមីនឈប់ងក់សួរទៅក្មេងទាំងចង្អុលមកខ្លួនឯង។យីអត់ដឹងអីផងមកថាគេប្រពន្ធចុងក្មេងនេះពិតជាឈ្លើយមែន។
"អត់ទេកូន..គេជាមិត្តម៉ាក់ទេ"ថេហ្យុងប្រញាប់ប្រាប់ទៅកូនជុងហ្គុក។
"ម៉ោះៗមកអង្គុយមក"អ្នកស្រីចនហៅពួកគេអោយទៅអង្គុយញុាំបាយជុំគ្នា។
"អឹម..ជុងហ្គុកញុាំហើយឡើងទៅជួបម៉ាក់ក្នុងបន្ទប់ទទួលភ្ញៀវផង"អ្នកស្រីចន
"បាតម៉ាក់"ជុងហ្គុកញុាំបណ្តើរញញឹមបណ្តើរពេលឃើញកូនប្រុសញុាំបាយជាមួយថេហ្យុង។ស្នាមញញឹមកូនប្រុសនាយពិតជាស្រស់ស្អាតណាស់នៅពេលបាននិយាយជាមួយនិងម៉ាក់។
"នេះម៉ាក់ៗកូនចង់ញុាំអានេះបញ្ចុកកូនបន្តិចមក"
"Okចាំម៉ាក់ចាប់អោយ"ថេហ្យុងសប្បាយម៉្យាងដែរពេលនៅជាមួយក្មេងបានក្មេងប្រើ។
"នាងញាំអោយស្រួលបួលបន្តិចទៅ"ដោយសារទម្លាប់ញុាំជនបទរបស់ថេហ្យុងធ្វើអោយអ្នកស្រីចនមិនពេញចិត្ត។ស្រីទីក្រុងគេចូលចិត្តញុាំគងទាក់ខ្លាឬអង្គុយលើកៅអីធម្មតាហើយចូលចិត្តចាប់សមឬចង្គិះមួយទៀតប្រើកូនកាំបិត។តែថេហ្យុងអង្គុយពែនភ្នែននៅកៅអីព្រោះកៅអីធំចំណែកដៃមិនទំនេរយកទៅចាប់ហែកសាច់បញ្ចុកកូនជុងហ្គុក។
"ម៉ាក់ឆ្អែតហើយ"អ្នកស្រីចនលើកទឹកមកផឹកហើយក៏និយាយថាឆ្អែតរួចក៏ងើបដើរទៅបន្ទប់ទទួលភ្ញៀវបាត់។
"ហុឺយ!!នាងអង្គុយញាំអោយស្រួលបួលបានទេអង្គុយអោយសមជាស្រីផងទៅណា"ជុងហ្គុកដឹងថាម៉ាក់ខ្លួនខឹងឬឃ្នើសចិត្តនិងថេហ្យុងទើបប្រាប់នាងអោយអង្គុយស្រួលបួល។
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។