ក្រោយពីញ៉ាំអាហារពេលព្រឹករួចលោកគឹមនិងអ្នកស្រីគឹមក៏ត្រឡប់ទៅTLSANវិញដោយមានចៅប្រុសពៅទៅជាមួយដែរ។
+🏫សាលារៀន
<<សួស្តីក្មួយ>>ជុងហ្គីកំពុងតែអង្គុយញុាំបាយថ្ងៃត្រង់លើបង់ម្នាក់ឯងព្រោះមិញនេះមិត្តគេទៅទិញបាយយកមកញាំជាមួយគេ។
<<មីង?អ្នកមីងមានការអី?>>ជុងហ្គីសម្លឹងមុខមនុស្សស្រីដែរអង្គុយទល់មុខគេទាំងលើកចិញ្ចើមសួរ។
<<មីងមកសួរសុខទុក្ខក្មួយទេ..យ៉ាងមិចហើយសុខសប្បាយទេ>>
<<សុខសប្បាយខ្លាំងណាស់ព្រោះម៉ាក់ប៉ាខ្ញុំរៀបការ>>ជុងហ្គីតបទាំងញញឹមដាក់ស្រីម្នាក់នោះវិញ។
<<ហុឹសៗ..ក្មេងល្ងង់>>អុីហ្វាមសើចបន្តិចពេលឮជុងហ្គីនិយាយ។
<<មីងទេដែលល្ងង់នោះ>>ជុងហ្គីក៏និយាយតបទៅវិញគេមិនមែនចរិកក្មេងទៀតទេកុំចង់មកដៀលឬមើលងាយគេនោះ។
<<ឯង!!!>>អុីហ្វាមក៏ច្រឡោតឡើងពេលឮជុងហ្គីថាអោយខ្លួនបែបនេះ។
<<យ៉ាងម៉េចខ្ញុំថាត្រូវមែនទេបើមីងគ្មានការងារធ្វើទេកុំមករញ៉េរញ៉ៃជាមួយខ្ញុំទៀត>>ជុងហ្គីបិតប្រអប់បាយក្រោកឈនិយាយទៅនាងផាំងៗមិនសម្ចីមាត់។
<<តែយើងជាម៉ែឯងពិតប្រាកដគឹមថេយ៉ុងមិនមែនអ្នកបង្កើតឯងទេ>>នាងខឹងពេកក៏និយាយឡើងប្រាប់ទៅជុងហ្គី..ព្រោះគិតស្មានថាជុងហ្គីនិងឆ្ងល់ហើយសួរដេញដោលខ្លួនមិនខាន។
<<ម៉ាក់?ជាម៉ាក់គេធ្វើបែបនេះឬ?អ្នកជាមនុស្សគ្មានទំនួលខុសត្រូវខ្ញុំលែងទទួលស្គាល់អ្នកទៀតហើយពេលនេះខ្ញុំមានតែម៉ាក់ម្នាក់គត់គឺគឹមថេយ៉ុង>>កុំថាជុងហ្គីល្ងង់មិនដឹងអីនោះទោះបីជាគេនៅអាយុតិចមែនតែគេក៏បានដឹងរឿងទាំងអស់នេះរួចហើយដែរ។
ថ្ងៃដែលជុងហ្គុករៀបការជាមួយថេយ៉ុងនោះជុងហ្គុកបានលួចសួរលោកយាយរបស់ខ្លួនហើយគាត់ក៏ប្រាប់រឿងទាំងអស់ដោយមិនលាក់ទៀតទេ។<<ហុឹក..ជុងហ្គីម៉ាក់ជាម៉ាក់បង្កើតរបស់កូនណាហេតុអីកូននិយាយបែបនេះ>>អុីហ្វាមក៏ធ្វើជាទឹកភ្នែកចេញមកយំអោយជុងហ្គីឃើញក្រែងជុងហ្គីចិត្តទន់។
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។