កាត់មកពេលល្ងាចថេហ្យុងកំពុងតែធ្វើម្ហូបនៅផ្ទះបាយម្នាក់ឯងដោយមានជីមីនជួយឯអ្នកបម្រើទៅធ្វើអ្វីផ្សេង។
"ស្អែកប៉ាទៅធ្វើការវិញហើយកូនត្រូវនៅផ្ទះជាមួយម៉ាក់ណាហើយនិងនៅរៀន"
"បាតប៉ា"ជុងហ្គីនៅអង្គុយជាមួយលោកប៉ាចាំម៉ាក់ៗលើកម្ហូបមក។
"ហុឹសៗតែប៉ុណ្ណេះលោកគេងលក់ស្រួលហើយហាហាហា"ថេហ្យុងបានយកម្សៅថ្នាំចាក់ចូលកែវទឹកក្រូចហើយកូទាំងសើចកក្អឹកម្នាក់ឯង។
"ឯងសើចអីនាងថេយ៍"ជីមីនរវល់ដួសម្ហូបមិនបានមើលថេហ្យុងទើបងាកទៅសួរ។
"គ្មានអីទេតោះលើកទៅ"អ្នកទាំងពីរក៏លើកបាយម្ហូបទៅតុ។
"មកហើយៗៗ"
"ហុឹម..ក្លិនឈ្ងុយណាស់ម៉ាក់អើយ"
"អញ្ចឹងកូនញុាំទៅណាញុាំអោយច្រើនៗទើបសុខភាពល្អ"
"នេះកូនញុាំសាច់អោយច្រើនៗទៅ"
ផាច់"ធ្វើជាឪគេចរិកយ៉ាងមិចបានជាទម្លាប់កូនញុាំសាច់សុទ្ធបែបនេះ"
"..."ជុងហ្គីសម្លឹងមុខប៉ាម៉ាក់ឆ្លាស់គ្នាព្រោះថេហ្យុងវៃដៃជុងហ្គុកអោយធ្លាក់សាច់
"ខ្ញុំចូលចិត្តសាច់កូនខ្ញុំក៏ចូលចិត្ត"នាយក៏តប
"ត្រូវទម្លាប់កូនញុាំបន្លែទើបសុខភាពល្អរឹងមាំ"ថេហ្យុងសម្លក់នាយ
"បានហើយៗញុាំទៅ"ជីមីន
"ប៉ាឆ្អែតហើយទៅបន្ទប់មុនហើយ"ជុងហ្គុកញុាំបានពីរបីម៉ាត់ក៏ឆ្អែតហើយឡើងទៅខាងលើបាត់។
"ហុឹសៗដឹងតែគេងលក់ស្រួលហើយ"ជុងហ្គុកដើរទៅបាត់ថេហ្យុងក៏លួចសើចម្នាក់ឯង។
បន្ទប់:
ជុងហ្គុកចូលមកដល់ឈសម្លឹងមើលទៅរូបថតនាយនិងកូននៅក្នុងបន្ទប់នាយក៏បន្សល់រូបថតប្រពន្ធពីរបីសន្លឹកដែរព្រោះចិត្តនាយនៅនឹកនៅស្រឡាញ់។
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។