+ព្រឹកថ្ងៃថ្មីក៏ឈានមកដល់មនុស្សម្នានាំគ្នាធ្វើការឯជុងហ្គុកក៏ដូចគ្នានាយងើបរៀបចំខ្លួនទាំងព្រឹក។
"ថេយ៍ហ៎ា"
"ចាស៎.."នាងងាកមកមើលជុងហ្គុកដែលឈមុខកញ្ចក់។
"ចងក្រវា៉ត់.ក.អោយបង"នាយកាន់ក្រវា៉ត់.ក.ដើរទៅរកថេហ្យុងដែរកំពុងរៀបចំកន្លែងគេង។
"អឹម.."ថេហ្យុងក៏ចងអោយនាយ
"នេះសោរឡានអូនចង់ទៅហាងពេជ្របងទេ"
"ទៅធ្វើអីទៅមានអ្វីធ្វើ?"
"អូនទៅមើលកូនចៅនៅទីនោះទៅ..ហើយអូនចង់នាំកូនដើរលេងក៏បាន"
"បងរវល់ការងារមែនទេ?"
"ដោយសារបងជាប់ណាត់ពេលល្ងាច"
"អឹមៗមិនអីទេបងទៅចុះ"
"អញ្ចឹងបងទៅសិនហើយបាយៗ..សឺតៗៗ"នាយក៏ថើបប្រពន្ធរួចក៏ចុះទៅខាងក្រោម។
+ខាងក្រោម
"ជុងហ្គុកបងទៅធ្វើការហើយមែនទេ?"ចុះមកដល់អុីហ្វាមដែរកំពុងជូទតុក៏សួរទៅនាយ។
"មែនហើយ..អនៅមួយទៀតឈប់ហៅខ្ញុំថាបងទៀតទៅវាស្និតស្នាលពេកហើយនាងត្រឹមជាអ្នកបម្រើប៉ុណ្ណោះហៅខ្ញុំថាចាហ្វាយឬលោកម្ចាស់ហើយខ្ញុំក៏មានប្រពន្ធហើយដែរបើប្រពន្ធខ្ញុំស្តាប់ឮនាងច្បាស់ជាអន់ចិត្តជាមួយខ្ញុំ"
"ច៎ា..លោកម្ចាស់ខ្ញុំយល់ហើយ"មាត់ព្រមតាមនាយតែចិត្តខឹងនិងថេយ៉ុងណាស់។
"បានហើយធ្វើការងារនាងទៅ"និយាយចប់នាយក៏បើកឡានទៅក្រុមហ៊ុន។
"ហុឹស..នាងចង្រៃមកពីនាងទើបជុងហ្គុកទៅជាបែបនេះ"នាងដឹងថាពីមុនជុងហ្គុកស្រឡាញ់នាងខ្លាំងទើបខំមករកនាយវិញតែអ្នកណាទៅដឹងថាជុងហ្គុកប្រួលប្រែនោះ។
"អេ!!ស្រីស្រស់ឮពេញត្រចៀកឬនៅ..ហុឹម"ថេហ្យុងតែងខ្លួនស្អាតបាតចុះមកខាងក្រោយសួរឌឺទៅអុីហ្វាម។គ្រប់ពាក្យជុងហ្គុកនិយាយជាមួយអុីហ្វាមថេហ្យុងបានឮទាំងអស់ព្រោះនាងនៅឈស្តាប់។
YOU ARE READING
រឿង 🍀👑ក្រមុំឆ្នាស់ប៉ះពោះម៉ាយកូនមួយ👑🍀
Randomទោះជាមានរឿងអ្វីកើតឡើងក៏ដោយទោះមានគេមកបំបែកទោះជាមានអ្នកជ្រែកក៏ពួកគេនៅតែជឿជាក់លើគ្នាដែរ។